ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើអ្នកឧស្សាហ៍ប្រេះបបូរមាត់ វាអាចមកពីមូលហេតុទាំងនេះ!

2 ឆ្នាំ មុន

ឧស្សាហ៍ប្រេះបបូរមាត់មែនទេ? វាមិនត្រឹមតែជាបញ្ហាគួរឱ្យរំខានធម្មតាមួយប៉ុណ្ណោះទេ ក៏ព្រោះពេលខ្លះវាផ្ដល់នូវការឈឺចាប់ខ្លាំង និងមានហូរឈាមទៀតផង។ បបូរមាត់ប្រេះស្ងួតមិនមែនកើតមានដោយសារតែកត្តាអាកាសធាតុតែមួយឡើយ ប៉ុន្តែក៏បណ្ដាលមកពីមូលហេតុមួយចំនួនផ្សេងទៀតដែរ។ ១. ការលិទ្ធបបូរមាត់ ការលិទ្ធបបូរមាត់ ត្រូវបានគេយល់ច្រលំថាជួយធ្វើឱ្យបបូរមាត់មានសំណើម…

ឧស្សាហ៍ប្រេះបបូរមាត់មែនទេ? វាមិនត្រឹមតែជាបញ្ហាគួរឱ្យរំខានធម្មតាមួយប៉ុណ្ណោះទេ ក៏ព្រោះពេលខ្លះវាផ្ដល់នូវការឈឺចាប់ខ្លាំង និងមានហូរឈាមទៀតផង។ បបូរមាត់ប្រេះស្ងួតមិនមែនកើតមានដោយសារតែកត្តាអាកាសធាតុតែមួយឡើយ ប៉ុន្តែក៏បណ្ដាលមកពីមូលហេតុមួយចំនួនផ្សេងទៀតដែរ។

១. ការលិទ្ធបបូរមាត់

ការលិទ្ធបបូរមាត់ ត្រូវបានគេយល់ច្រលំថាជួយធ្វើឱ្យបបូរមាត់មានសំណើម និង កាត់បន្ថយការប្រេះ។ ផ្ទុយទៅវិញ វាមានតែធ្វើឱ្យបបូរមាត់ងាយនឹងស្ងួតប្រេះលើសដើម។ ជំនួសឱ្យការផ្ដល់សំណើមដល់បបូរមាត់ជាមួយនឹងទឹកមាត់ ចូរប្រើប្រាស់ក្រែមរលោងលាបការពារបបូរមាត់វិញទើបប្រសើរ។

២. ទទួលទានទឹកតិច

ប្រសិនបើអ្នកទទួលទានទឹកមិនបានប្រហែលជា ២ លីត្រ ក្នុងមួយថ្ងៃទេនោះ គឺគ្មានអ្វីឆ្ងល់ឡើយថាហេតុអ្វីបានជាបបូរមាត់របស់អ្នកចេះតែស្ងួត ហើយប្រេះសឹងគ្រប់ពេល។ ជាមួយគ្នានេះដែរ ការដាក់កម្រិតមួយច្បាស់លាស់សម្រាប់ការទទួលទានគ្រឿងស្រវឹង និងកាហ្វេ ក៏ដើរតួយ៉ាងសំខាន់ ព្រោះវាធ្វើឱ្យខ្សោះជាតិទឹកក្នុងរាងកាយ។

៣. បញ្ហាសុខភាព

ប្រសិនបើបញ្ហានៃការស្ងួតប្រេះបបូរមាត់របស់អ្នកមិនមែនបណ្ដាលមកពីមូលហេតុទម្លាប់របស់អ្នកទេ អ្នកគួរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យហើយ។ ក្នុងករណីខ្លះបបូរមាត់ស្ងួតប្រេះអាចជាអាការៈ ឬរោគសញ្ញាមួយនៃជំងឺមួយចំនួនអាចជា ជំងឺ​រើមមាត់ រោគផ្សិត ជំងឺពងបែក និងបញ្ហាទាក់ទងជាមួយក្រពេញទីរ៉ូអ៊ីត ជាដើម ដែលទាំងអស់នេះទាមទារឱ្យមានការព្យាបាលពីសំណាក់វេជ្ជបណ្ឌិត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ