ស្ពាន ៤កន្លែង នឹងជួសជុលនៅសប្តាហ៍ខាងមុខ ក្រោយជំនន់ទឹកភ្លៀង
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ ស្ពានឈើចំនួន ៤កន្លែង នៅស្រុកសេសាន នឹងត្រូវជួយជុល នៅសប្តាហ៍ខាងមុខ ក្រោយរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង ហួរច្រោះ បាក់ដាច់យ៉ាងដំណំ។…
ខេត្តស្ទឹងត្រែង៖ ស្ពានឈើចំនួន ៤កន្លែង នៅស្រុកសេសាន នឹងត្រូវជួយជុល នៅសប្តាហ៍ខាងមុខ ក្រោយរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង ហួរច្រោះ បាក់ដាច់យ៉ាងដំណំ។…
ខេត្តស្ទឹងត្រែង៖ ស្ពានឈើចំនួន ៤កន្លែង នៅស្រុកសេសាន នឹងត្រូវជួយជុល នៅសប្តាហ៍ខាងមុខ ក្រោយរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង ហួរច្រោះ បាក់ដាច់យ៉ាងដំណំ។
លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នេះ បានអញ្ជើញដឹកនាំក្រុមការងារ ពិនិត្យស្ថានភាពស្ពានសហគមន៍ និងផ្លូវមូលនិធិស្រុក ឃុំ ដែលរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង។ មានស្ពានចំនួន ៤កន្លែង ក្នុងឃុំភ្លុក ស្រុកសេសាន រងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង។
លោកថា ផ្លូវមួយខ្សែនេះ មានប្រវែង ១៣គីឡូម៉ែត្រ តភ្ជាប់ឃុំភ្លុក មកពីស្ថានីយវារីអគ្គិសនី សេសានក្រោមពីរ ដែលជាគម្រោងមូលនិធិស្រុក និងមូលនិធិឃុំចំនួន ៣ទៀត ក្នុងឃុំភ្លុក ឃុំស្រែគរ និងឃុំតាឡាត។ បច្ចុប្បន្ននេះ រដ្ឋបាលស្រុក បានផ្ទេរប្រគល់ផ្លូវមួយខ្សែនេះ ជូនមន្ទីរសាធារណការ គ្រប់គ្រង និងថែទាំ។
មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្ទឹងត្រែង មានផែនការជួសជុលផ្លូវនេះ នៅឆ្នាំ២០២៣។ តែដើម្បីដោះស្រាយនូវការធ្វើដំណើររបស់សាធារណជនជាបណ្ដោះអាសន្ន រដ្ឋបាលស្រុក នឹងដឹកនាំសាងសង់ស្ពានឈើ និងជួសជុលផ្លូវ ជាលក្ខណៈសហគមន៍ នាសប្តាហ៍ខាងមុខ៕
ចែករំលែកព័តមាននេះ