ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមៗបងប្អូន! កម្ពុជានឹងមានកូនព្យុះមកទៀតហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២៥ ខែតុលា​នេះ​ថា បន្ទាប់​ពី​បាន​ធ្វើការ​ពិនិត្យ និង​តាមដាន​ជា​ប្រចាំ​លើ​ស្ថានភាព​អាកាសធាតុ​រួច​មក បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ៖ មាន​សម្ពាធ​ទាប​សកម្ម​មួយ​បាន…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២៥ ខែតុលា​នេះ​ថា បន្ទាប់​ពី​បាន​ធ្វើការ​ពិនិត្យ និង​តាមដាន​ជា​ប្រចាំ​លើ​ស្ថានភាព​អាកាសធាតុ​រួច​មក បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ៖ មាន​សម្ពាធ​ទាប​សកម្ម​មួយ​បាន និង​កំពុង​ស្ថិត​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ។

ក្រសួង​បាន​បន្ត​ថា តាម​ការ​ព្យាករ នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ ២០២១ សម្ពាធ​ទាប​សកម្ម​នេះ​នឹង​វិ​វត្ត​ជា​បន្តបន្ទាប់​ទៅ​ជា​វិ​សម្ពាធ ឬ​កូន​ព្យុះ ដោយ​ធ្វើ​ដំណើរ​ចូល​ដល់​លើ​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១ ។ បាតុភូត​ខាងលើ​នេះ​នឹង​ថមថយ​ឥទ្ធិពល​មក​ជា​សម្ពាធ​ទាប នៅ​ពេល​ដើរ​ចូល​មក​ដល់​លើ​ភាគ​ខាងត្បូង​ប្រទេស​កម្ពុជា ។

យោង​តាម​ការ​ព្យាករ​លក្ខណៈ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី ២៨ ខែតុលា ឆ្នាំ ២០២១ មាន​ស្ថានភាព​ខាងក្រោម ៖


នៅ​តំបន់​វាលទំនាប​មាន ផ្ទៃមេឃ​មាន​ពពក​ច្រើន​ដេរដាស និង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​មាន​ល្បឿន​បង្គួរ និង​អាច​បង្ក​ជា ជំនន់​ទឹកភ្លៀង នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ខេត្តព្រៃវែង ស្វាយ​រៀង កណ្ដាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និង​ខេត្តកំពង់ធំ ។

ចំណែក​តំបន់​ខ្ពង់រាប ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ​ភ្នំក្រវាញ មានផ្ទៃមេឃ​មាន​ពពក​ច្រើន​ដេរដាស អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ មាន​ល្បឿនខ្លាំង នឹង​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តមណ្ឌលគិរី ត្បូង ឃ្មុំ និង​ខេត្តកំពង់ចាម ។
ដោយឡែក​តំបន់​មាត់សមុទ្រ​មាន ផ្ទៃមេឃ​មាន​ពពក​ច្រើន​ដេរដាស និង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ នឹង​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត និង​ខេត្ត​ព្រះ​សីហ​នុ ។ នៅ​លើ​ផ្ទៃសមុទ្រ នឹង​មាន​ភ្លៀង ខ្យល់ និង​រលក​សមុទ្រ​ខ្ពស់ ។

ក្រសួង​ក៏​បាន​លើក​ឡើង​ថា ​យោង​លើ​ស្ថានភាព​អាកាសធាតុ ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា ព័ត៌មាន និង​សូម​បង្កើន​ការ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន និង​កំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ បាតុភូត​ធម្មជាតិ​នេះ ហើយនឹង​ជម្រាប​ជូន​ព័ត៌មាន​ជា​បន្តបន្ទាប់​ទៀត ក្នុង​ករណី​អាកាសធាតុ​មានការ​ប្រែប្រួល ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ