ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​កសាង​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក​ដ៏​ធំ​បំផុត​នៃ​ពិភព​លោក

2 ឆ្នាំ មុន

មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក ដ៏​ធំ​បំផុត​មួយ​ត្រូវ​បាន​កសាង​នៅ​ប្រទេស​ចិន​ លើ​ផ្ទៃដី​ទំហំ​ប៉ុន​ទីលាន​បាល់ទាត់​៤៦ ហើយ​ការងារ​សាងសង់​ត្រូវ​បាន​ចំណាយ​ប្រាក់ ដល់​ទៅ​ជាង​

ប្រទេស​ចិន ៖ មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក ដ៏​ធំ​បំផុត​មួយ​ត្រូវ​បាន​កសាង​នៅ​ប្រទេស​ចិន​។ មជ្ឈមណ្ឌល​នោះ​ស្ថិត​នៅ​ទីក្រុង​ក្វា​ង​ចូ​វ​ លើ​ផ្ទៃដី​ទំហំ​ប៉ុន​ទីលាន​បាល់ទាត់​៤៦ ហើយ​ការងារ​សាងសង់​ត្រូវ​បាន​ចំណាយ​ប្រាក់ ដល់​ទៅ​ជាង​២៦០​លាន​ដុល្លារ ។

អគារ​ជា​ច្រើន​ជួរ​មាន​កម្ពស់​៣​ជាន់​ និង​បន្ទប់​ដល់​ជាង​៥.០០០​ គឺ​សម្រាប់​ជំនួស​បណ្ដា​សណ្ឋាគារ ដែល​ពេល​នេះ​យក​ធ្វើ​ជាទី​តាំង​ច​ត្តា​​ឡី​ស័ក ចំពោះ​បណ្ដា​អ្នកដំណើរ​មក​ពី​បរទេស​។ បច្ចុប្បន្ន​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ត្រូវ​ប្រើ​ពេល​ពី​២​ទៅ​៣​ស​ប្ដា​ហ៍ យោង​តាម​គោលដៅ​ចុង​ក្រោយ​នៅ​ចិន​។

ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដ៏​ធំំ​សម្បើម​នោះ​ពិតជា​ទំនើប ដោយ​មួយ​ផ្នែក​ធំ​សុទ្ធតែ​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ ជាមួយ​បណ្ដា​រ៉ូ​បូ​ដែល​ទទួល​បន្ទុក​បាញ់ថ្នាំ​សម្លា.ប់​មេរោគ និង​ដើរ​ចែកចាយ​អាហារ​។ ការ​ត្រួតពិនិត្យ​ គឺ​ធ្វើ​ឡើង​តាម​បណ្ដា​កាមេរ៉ា​ និង​ដ្រូ​ន​ដែល​បំពាក់​បច្ចេកវិទ្យា ​5G​។ ការ​វ៉ា​ស់ក​ម្ដៅ ក៏​មាន​ដោយ​ស្វ័យប្រវត្តិ​នៅ​តាម​បន្ទប់​នី​មួយ​ៗ ហើយ​សូ​ម្បី​ការ​ធ្វើតេស្តរ​កកូ​វី​ដ ក៏​នឹង​ធ្វើ​ដោយ​ដៃ​សិប្បនិម្មិត​ដែរ​។

នោះ​ជា​ការ​ប្រើ​វិទ្យាសាស្ត្រ​ដែល​ក្លាយទៅជា​ការ​ពិត​។ ទិស​ដៅ​ គឺ​កាត់​បន្ថយ​ការ​ប៉ះពាល់​ផ្ទាល់​របស់​មនុស្ស ដើម្បី​ចៀសវាង ការ​ចម្លង​កូ​វី​ដ​។ ប្លុក​ច​ត្តា​ឡី​ស័ក​ដ៏​ធំ​នេះ នឹង​បើកទ្វារ​ក្នុង​ពេល​ឆាប់​ៗ ហើយនឹង​មានការ​កសាង​តាម​គ្នា​បែប​នោះ​ដែរ នៅ​សង្កាត់​ទាំងឡាយ​និង​នៅ​ក្បែរ​ព្រ​លាន​យន្តហោះ​ជា​ច្រើន​។ ប្លុក​ច​ត្តា​ឡី​ស័ក​ដ៏​ធំ ​និង​ទំនើប​បំផុត​នោះ ជា​សញ្ញា​ដែល​ចិន​រៀបចំ​ខ្លួន​សម្រាប់​សករាជ​ក្រោយ​ការ​ឆ្លង ដោយ​អ្នក​ចូល​មក​ក្នុង​ដែនដី​ចិន​ម្នាក់​ៗ​នឹង​ជា​កម្មវត្ថុ នៃ​ការ​ត្រួតពិនិត្យ​ម៉ឺ​ង​ម៉ាត់​បំផុត​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ