UN ព្រមានថា អាហ្វហ្គានីស្ថានកំពុងប្រឈមនឹងវិបត្តិស្បៀងអាហារធ្ងន់ធ្ងរ
អាហ្វហ្គានីស្ថាន ៖ កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិបានធ្វើការព្រមានថា ប្រជាជនអាហ្វហ្គានីស្ថានរាប់
អាហ្វហ្គានីស្ថាន ៖ កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិបានធ្វើការព្រមានថា ប្រជាជនអាហ្វហ្គានីស្ថានរាប់
អាហ្វហ្គានីស្ថាន ៖ កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិបានធ្វើការព្រមានថា ប្រជាជនអាហ្វហ្គានីស្ថានរាប់លាននាក់នឹងប្រឈមមុខនឹងការអត់ឃ្លានអាហារនៅរដូវរងារនេះ ប្រសិនជាមិនមានការចាត់វិធានការជាបន្ទាន់។
ប្រជាជនអាហ្វហ្គានីស្ថានប្រហែល ២២,៨លាននាក់ ដែលស្មើជាងពាក់កណ្តាលប្រទេសប្រឈមនឹងបញ្ហាសន្តិសុខស្បៀង ខណៈដែលកុមារចំនួន ៣,២លាននាក់ដែលមានអាយុក្រោម ៥ឆ្នាំអាចនឹងជួបបញ្ហាកង្វះអាហាររូបត្ថម្ភធ្ងន់ធ្ងរ។
កម្មវិធីស្បៀងអាហារពិភពលោកនិយាយថា «ឥឡូវនេះប្រទេសអាហ្វហ្គានីស្ថានស្ថិតក្នុងចំណោមវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក។ យើងកំពុងរាប់ថយក្រោយចំពោះគ្រោះមហន្តរាយនេះ»។
សូមរម្លឹកថា អាហ្វហ្គានីស្ថានបានធ្លាក់ចូលក្រោមការគ្រប់គ្រងរបស់ពួកតាលីបង់ ក្រោយពេលអាមេរិកបានដកទ័ពទាំងស្រុងចេញពីប្រទេសនេះ។
ការក្តោបក្តាបអំណាចរបស់ពួកតាលីបង់បានធ្វើឲ្យសេដ្ឋកិច្ចរបស់អាហ្វហ្គានីស្ថានផុយស្រួយរួចទៅហើយ ដែលប្រទេសនេះពឹងផ្អែកខ្លាំងលើជំនួយបរទេស។ ប្រទេសមហាអំណាចលោកខាងលិចបានផ្អាកជំនួយរបស់ពួកគេដល់អាហ្វហ្គានីស្ថាន ហើយធនាគារពិភពលោក ព្រមទាំងមូលនិធិរូបិយវត្ថុអន្តរជាតិក៏បានបញ្ឍប់ការទូទាត់ក្នុងប្រទេសនេះផងដែរ។
ប្រជាជនអាហ្វហ្គានីស្ថានជាច្រើនបានលក់អ្វីៗដែលពួកគេមានដើម្បីទិញអាហារ។ រដ្ឋាភិបាលថ្មីរបស់ពួកតាលីបង់ ត្រូវបានគេបិទមិនឲ្យប្រើប្រាស់ទ្រព្យសម្បត្តិនៅបរទេសឡើយ៕ (យោងតាមប្រភព៖ BBC)
ចែករំលែកព័តមាននេះ