ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ស៊ូ​ដង់ ត្រូវ​ពួក​យោធា​ចាប់ខ្លួន​ក្នុង​រដ្ឋប្រហារ

2 ឆ្នាំ មុន

ស៊ូដង់ ៖ នាយក​រដ្ឋមន្ត្រី​ស៊ូ​ដង់​លោក Abdalla Hamdok ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្នុងផ្ទះ​ដោយ​ពួក​យោធា​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​

ស៊ូដង់ ៖ នាយក​រដ្ឋមន្ត្រី​ស៊ូ​ដង់​លោក Abdalla Hamdok ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្នុងផ្ទះ​ដោយ​ពួក​យោធា​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ព័ត៌មាន​បញ្ជាក់​នៅ​ក្នុង​សេច​ក្តី​ប្រកាស​មួយ​ដែល​បង្ហោះ​នៅ​លើ​ហ្វេ​ស​បុក​។

ផ្ទះ​របស់​លោក Abdalla Hamdok ត្រូវ​បាន​ឡោម​ព័ន្ធ​ទៅ​ដោយ​យោ​ថា​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​។

ក្រសួង​ព័ត៌មាន​ថ្លែង​ទៀត​ថា រដ្ឋមន្ត្រី និង​មន្ត្រី​រដ្ឋាភិបាល​ជា​ច្រើន​នាក់​ត្រូវ​បាន​ចាប់ខ្លួន​។ ពួក​យោធា​ក៏​បាន​សម្រុកចូល​ការិយាល័យ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​ស៊ូ​ដង់ ស្ថិត​នៅ​ទីក្រុង Omdurman និង​ចាប់​បុគ្គលិក​ជា​ច្រើន​នាក់​។

មេដឹកនាំ​ស៊ូ​ដង់​កំពុង​ត្រូវ​បាន​ដាក់​សម្ពាធ​ដើម្បី​ឲ្យ​ចេញ​សេចក្តីថ្លែងការណ៍​ក្នុង​ការ​គាំទ្រ​ដល់​រដ្ឋប្រហារ ប៉ុន្តែ​លោក​បាន​អំពាវនាវ​ដល់​ប្រជាជន​ឲ្យ​ធ្វើការ​តវ៉ា​តាម​ដងផ្លូវ​។

«តាម​រយៈ​សារ​ពី​ផ្ទះ​របស់​គាត់ នាយក​រដ្ឋមន្ត្រី​ស៊ូ​ដង Abdalla Hamdok បាន​ស្នើ​ឲ្យ​ប្រជាជន​ស៊ូ​ដង់​ប្រកាន់​ភ្ជាប់​នូវ​ការ​ធ​ម្យោ​បាយ​សន្តិវិធី និង​ធ្វើការ​តវ៉ា​តាម​ដង់ផ្លូវ​ដើម្បី​ការពារ​បដិវត្តន៍​របស់​ពួក​គេ​»។ នេះ​ជា​ការ​បញ្ជាក់​របស់​ក្រសួង​ព័ត៌មាន​។

ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​យោធា មាន​រដ្ឋមន្ត្រី​ស៊ី​វិល​ជា​ច្រើន​នៃ​រដ្ឋាភិបាល​អន្តរកាល​របស់​ស៊ូ​ដង់ និង​សមាជិក​ក្រុមប្រឹក្សា​អធិបតេយ្យ​ស៊ូ​ដង់​។

សេចក្តី​ប្រកាស​បញ្ជាក់​ថា «​សមាជិក​នៃ​ក្រុម​សមាជិក​ស៊ី​វិល​របស់​ក្រុមប្រឹក្សា​អធិបតេយ្យភាព​អន្តរកាល និង​រដ្ឋមន្ត្រី​ជា​ច្រើន​រូប​របស់​រដ្ឋាភិបាល​អន្តរកាល​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​កង​កម្លាំងយោធា និង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​គោលដៅ​ដែល​មិន​ស្គាល់​»។

សូម​រម្លឹក​ថា ក្រុម​យោធា និង​ក្រុម​ស៊ី​វិល បាន​ធ្វើការ​ចែករំលែក​អំណាច​គ្នា​ក្នុង​សម្ព័ន្ធភាព​មួយ​ដែល​គេ​ហៅ​ថា​ក្រុមប្រឹក្សា​អធិបតេយ្យ ចាប់តាំងពី​ផ្តួលរំលំ​ប្រធានាធិបតី Omar al-Bashir ដែល​កាន់​តំណែង​យូរអង្វែង​កាលពី​ឆ្នាំ ២០១៩​។

ប៉ុន្តែ​បន្ទាប់​ពី​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​យោធា​បរាជ័យ​កាលពី​ខែកញ្ញា​មក​ដោយ​កងកម្លាំង​ស្មោះ​ស្ម័​ក្រ​នឹង​លោក​ប្រធានាធិបតី​Omar al-Bashir មេដឹកនាំ​យោធា​បាន​ធ្វើការ​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​ចំពោះ​សម្ព័ន្ធ​កងកម្លាំង​សេរីភាព និង​ការ​ផ្លាស់​ប្តូរ (FF) និង​ការ​ប្តូរ​គណៈរដ្ឋមន្ត្រី​។

ប៉ុន្តែ​មេដឹកនាំ​ស៊ី​វិល បាន​ចោទប្រកាន់​ពួក​គេ​ពី​បទ​ចង់​ដណ្តើម​អំណាច ហើយ​បច្ចុប្បន្ន ស៊ូ​ដង់​កំពុង​ប្រឈម​នឹង​វិបត្តិ​នយោបាយ​ដ៏​ធំ​បំផុត​។

បាតុករ​រាប់​ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​វិមាន​ប្រធានាធិបតី នៅ​រដ្ឋធានី Khartoum កាលពី​ថ្ងៃ​ទី ១៧ ខែតុលា​ដោយ​អំពាវនាវ​ឲ្យ​យោធា​ដណ្តើម​អំណាច​។

ប៉ុន្មាន​ថ្ងៃ​ក្រោយមក បាតុករ​រាប់​ពាន់​នាក់​បាន​ធ្វើការ​តវ៉ា​តាម​ដងផ្លូវ​ក្នុង​ទីក្រុង​ជា​ច្រើន ដើម្បី​គាំទ្រ​ដល់​ការ​ដឹកនាំ​បែប​ស៊ី​វិល នៅ​ក្នុង​រដ្ឋាភិបាល​បែងចែក​អំណាច​របស់​ស៊ូ​ដង់​។

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ មាន​អ្នក​តវ៉ា​ជា​ច្រើន​ត្រូវ​បាន​គេ​មើលឃើញ​ប្រមូលផ្តុំ​តាម​ដងផ្លូវ​ក្នុង​រដ្ឋធានី ដើម្បី​តវ៉ា​ការ​ចាប់ខ្លួន​លោកនាយក​រដ្ឋមន្ត្រី​ស៊ូ​ដង់ និង​មន្ត្រី​ជា​ច្រើន​ទៀត​៕ (​យោង​តាម​ប្រភព​៖ CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ