ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានរឿង​អសកម្ម​ជា​ច្រើន ប្រធាន​ពន្ធនាគារ​ខេត្តកណ្ដាល ត្រូវ​បាន​ផ្លាស់​ប្តូ​រ

2 ឆ្នាំ មុន
  • កណ្តាល

លោក​ឧត្ដម​អគ្គានុរក្ស ថ្នាក់​លេខ​១ ចាត ស៊ី​នាង អត្តលេខ​០០៥៣ ត្រូវ​បាន​ដក​ចេញពី​ប្រធាន​ពន្ធនាគារ​ខេត្តកណ្ដាល ឲ្យ​ទៅ​កាន់​មុខ​តំណែង​ជា​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​វិញ​។ បន្ទាប់​ពី​មានរឿង​អសកម្ម​ជា​ច្រើន​នៅ​ក្នុង​ពន្ធនាគារ

ខេត្តកណ្ដាល ៖ លោក​ឧត្ដម​អគ្គានុរក្ស ថ្នាក់​លេខ​១ ចាត ស៊ី​នាង អត្តលេខ​០០៥៣ ត្រូវ​បាន​ដក​ចេញពី​ប្រធាន​ពន្ធនាគារ​ខេត្តកណ្ដាល ឲ្យ​ទៅ​កាន់​មុខ​តំណែង​ជា​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​វិញ​។ បន្ទាប់​ពី​មានរឿង​អសកម្ម​ជា​ច្រើន​នៅ​ក្នុង​ពន្ធនាគារ ។ នេះ​បើ​យោង​តាម​អនុក្រឹត្យ​ស្តី​ពី​ការ​តែងតាំង​មន្ត្រីរាជការ លេខ​៤៧២ អន​ក្រ​.​ត​ត ចុះ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២១ ដែល​ទើប​ទទួល​បាន​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២១​នេះ​។

ក្នុង​សេចក្តីសម្រេច មាត្រា​១ តែងតាំង​លោក​ឧត្ដម​អគ្គានុរក្ស ថ្នាក់​លេខ​១ ចាត ស៊ី​នាង អត្តលេខ​០០៥៣ ឲ្យ​ទៅ​កាន់​មុខ​តំណែង​ជា​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចេញ​សេចក្ដី​ប្រកាស​ស្ដី​ពី​ការ​តែងតាំង​មន្ត្រី​ពន្ធនាគារ ល​៣​ខ​២៦២៤ ប្រក ចុះ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២១ សម្រេច​តែងតាំង​លោក​ឧត្ដម​អគ្គានុរក្ស ថ្នាក់​លេខ​៣ ឯម និមល អត្តលេខ​០១៦៣ ឲ្យ​ទៅ​កាន់​មុខ​តំណែង​ជា​ប្រធាន​ពន្ធនាគារ​ខេត្តកណ្តាល ជំនួស​លោក​ឧត្ដម​អគ្គានុរក្ស ចាត ស៊ី​នាង វិញ​។

សូម​រំលឹក​ថា លោក ឯម និមល ជា​អនុ​ពន្ធនាគារ​ខេត្តកណ្តាល ជា​យូរ​ឆ្នាំ​មក​ហើយ ។

សូម​បញ្ជាក់​ថា កន្លង​មក មានរឿង​អសកម្ម​ជា​ច្រើន​ដែល​ធ្លាប់​កើត​មាន​ពេល​លោក ចាត ស៊ី​នាង នៅ​គ្រប់គ្រង​ពន្ធនាគារ​ខេត្តកណ្តាល ដូច​ជា ករណី​ខ្លះ​មិនសូវ​ខ្វល់ខ្វាយ​ពី​ការ​គ្រប់គ្រង​ពន្ធនាគារ​នោះ​ទេ ដោយ​ធ្វេសប្រហែស​គ្រប់គ្រង​ពន្ធនាគារ​មិនល្អ​ធ្វើ​អោយ​អ្នកទោស​រត់គេច​ខ្លួន​ជា​ញឹកញាប់ និង​មាន​ករណី​អ្នកទោស​ចង​.​កស​ម្លា​.​ប់​ខ្លួន​ក្នុង​ពន្ធនាគារ​ទៀត​ផង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ