ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្កាត់់​​​១០​ក្នុង​ខណ្ឌដង្កោ នឹង​រង​ផល​ប៉ះពាល់​នៃ​ការ​ហក់​ឡើង​នៃ​ទឹកស្ទឹង​ព្រែក​ត្នោត

2 ឆ្នាំ មុន
  • ភ្នំពេញ

ទឹកស្ទឹង​ព្រែក​ត្នោត បាន​ជន់​ឡើង​យ៉ាង​ខ្លាំង​ពុំ​បាន​ស្រក​នោះ​ឡើយ ដោយ​គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២១ នេះ បាន​ជន់​ឡើង បណ្ដាល​ឲ្យ​ហូរ​ចូល​លិច​ផ្លូវ និង​ផ្ទះ​នៅ​ក្នុង​សង្កាត់​ចំនួន​១០ ក្នុង​ចំណោម​សង្កាត់​ទាំង​១១ របស់​ខណ្ឌដង្កោ

រាជធានី​ភ្នំពេញ ៖ ទឹកស្ទឹង​ព្រែក​ត្នោត បាន​ជន់​ឡើង​យ៉ាង​ខ្លាំង​ពុំ​បាន​ស្រក​នោះ​ឡើយ ដោយ​គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២១ នេះ បាន​ជន់​ឡើង បណ្ដាល​ឲ្យ​ហូរ​ចូល​លិច​ផ្លូវ និង​ផ្ទះ​នៅ​ក្នុង​សង្កាត់​ចំនួន​១០ ក្នុង​ចំណោម​សង្កាត់​ទាំង​១១ របស់​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ក្រៅពី​នេះ ទឹកបាន​លិច​សាលាសង្កាត់ សាលារៀន វត្ត​អា​រ៉ា​ម មណ្ឌល​សុខភាព​មួយ​ចំនួន ជា​ពិសេស​បាន​ហៀរ​កាត់​តាម​ផ្លូវ​សណ្ដរ​ស្ទឹង​ជា​ច្រើន​កន្លែង ហើយ​ផ្លូវ​សណ្ដរ​ស្ទឹង​នោះ​ទៀត សោត​មាន​រូង​នាគ​ជា​ច្រើន​កន្លែង​ថែម​ទៀត​ផង​។ ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​អាជ្ញា​ធរ​គ្រប់​លំដាប់ថ្នាក់ រួម​ជាមួយ​កម្លាំងយោធា និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ទប់​ដោយ​ចប និង​ប៉ែល ព្រមទាំង​ប្រើប្រាស់​គ្រឿងចក្រ និង​រថយន្ត​ដឹក​ដី​ចាក់​ទប់​ផង ទើប​ទឹក​អត់​ហូរ​កាត់​ផ្លូវ បណ្ដាល​ឲ្យ​លិចលង់​នៅ​ប៉ែក​ខាងក្រោម​ៗ​ទៀត​។

បើ​តាម​ប្រជាពលរដ្ឋ​បាន​និយាយ​ថា ទឹកស្ទឹង​ព្រែក​ត្នោត បាន​ចាប់ផ្ដើម​ជន់​ឡើង​ខ្លាំង​កាលពី​ថ្ងៃ​ទី​២៤ ខែតុលា​នេះ ប៉ុន្តែ​ពុំ​បណ្ដាល​ឲ្យ​មានការ​លិចលង់​ច្រើន​កន្លែង​នោះ​ឡើយ គឺ​លិច​តែ​ភូមិ ឬ​ផ្ទះ​ណា​ដែល​ស្ថិត​នៅ​ជាប់​នឹង​មាត់​ស្ទឹង​ប៉ុណ្ណោះ​។ លុះដល់​វេលា​ម៉ោង​៤​ជិត​ភ្លឺ​ថ្ងៃ​ទី​២៥ ខែតុលា ស្រាប់តែ​ចាប់​ឡើង​បន្ត​ស្រឺ​ត​ៗ លិច​គ្រប់កន្លែង​តែ​ម្ដង ហើយ​រហូត​ដល់​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល​នេះ ទើប​រៀង​ថេរ​បន្តិច​វិញ​។

ប្រភព​ដដែល​បាន​បន្ត​ថា មិនតែប៉ុណ្ណោះ នៅ​កន្លែង​ខ្លះ​ទឹកបាន​ហៀរ​ចេញពី​ស្ទឹង​មាន​កម្រិត​ខ្ពស់​ជាង​ផ្លូវ​ទំនប់​សណ្ដរ​ស្ទឹង​ថែម​ទៀត​ផង ប៉ុន្តែ​ដោយសារ​តែ​អាជ្ញាធរ​បាន​ត្រៀម​ទុកជា​មុន​នូវ​មធ្យោបាយ​ផ្សេង​ៗ​ដូច​ជា​កម្លាំង​ប្រចាំការ ដឹក​អាច​ម៌​ដី ត្រៀម​គ្រឿងចក្រ និង​រថយន្ត​ដឹក​ដី​ជាដើម​។ ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ ក៏​មានការ​ជួយ​អន្តរាគមន៍​ពី​កងកម្លាំង​យោធា​កង​អន្តរាគមន៍​ចល័ត​៩៩៩ (BHQ)​ផង ទើប​អាច​ចាត់ចែង​ទប់​ទាន់​ពេលវេលា ហើយ​សង្ឃឹមថា ឆ្នាំ​នេះ​រួច​ពី​គ្រោះ​ទឹកជំនន់​ធ្ងន់ធ្ងរ​មិន​ដូច​កាលពី​ឆ្នាំ​២០២០ កន្លង​ផុត​ទៅ​ចុះ​។

មន្ត្រី​នគរបាល​ខណ្ឌដង្កោ បាន​ប្រាប់​ថា ខណៈ​ពេល​នេះ​ភូមិឋាន​ជា​ច្រើ​ខ្នង​នៅ​ក្នុង​សង្កាត់​នានា​ដែល​ស្ថិត​នៅ​ជាប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត នៃ​មូលដ្ឋាន​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​រង​ការ​ប៉ះពាល់​ពី​កំណើន​នៃ​ទឹកស្ទឹង​នេះ​រួម​មាន សង្កាត់​ដង្កោ សង្កាត់​ព្រៃ​.​ស សង្កាត់​ព្រៃវែង សង្កាត់​ក្រាំង​ពង្រ សង្កាត់​ស្ពានថ្ម សង្កាត់​ទៀន សង្កាត់​សាក់​សំពៅ សង្កាត់​ជើងឯក សង្កាត់​ព្រែក​កំពឹស និង​សង្កាត់​គង​ន​យ​។​ប៉ុន្តែ​សង្កាត់​ខ្លះ​ប៉ះពាល់​តិច និង​សង្កាត់​ខ្លះ​ប៉ះពាល់​ច្រើន ក្នុង​នោះ​មាន​ដូច​ជា សង្កាត់​ស្ពានថ្ម សង្កាត់​ទៀន និង​សង្កាត់​គង​ន​យ បាន​ទទួល​រង​ការ​ប៉ះពាល់​ច្រើន​ជាងគេ ព្រោះ​មាន​ភូមិ និង​ផ្ទះ​នៅ​ជិត​ស្ទឹង​ច្រើន សូ​ម្បី​តែ​សាលាសង្កាត់ និង​ប៉ុស្តិ៍​នគរ​បាល​ក៏​លិច​ដែរ​។

មន្ត្រី​នគរបាល​ដដែល​បាន​បន្ត​ថា គិត​មក​ត្រឹម​ថ្ងៃ​ទី​២៥ ខែតុលា នៅ​ស្ថានីយ៍​ទំនប់​៧​មក​រា : ទឹក​ខាង​មុខទ្វារ​មាន​កម្ពស់​៦,០៩​ម៉ែ​ត្រដែ ល​ហូរ​លើ​ទំនប់​បង្ហៀរ​កម្ពស់​១,២៩​ម៉ែត្រ ចំណែកឯ​ទឹក​ខាងក្រោយ​ទ្វារ​កម្ពស់​៨,៩០​ម៉ែត្រ ហើយ​បើ​ធៀប​ទៅ​នឹង​ថ្ងៃ​ទី​២៤ ខែតុលា កើនឡើង​០,៧០​ម៉ែត្រ ។ នេះ​ជា​កម្រិត​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ម្យ៉ាងទៀត​ការ​កើនឡើង​នៃ​ទឹកស្ទឹង​ព្រែក​ត្នោត​នេះ ពុំ​មែន​បណ្ដាល​មក​ពី​ការ​ធ្លាក់​ភ្លៀង​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ​នេះ​ទេ គឺ​ព្រោះតែ​ការ​បើកទ្វារ​ទឹក​នៃ​ទំនប់​ជណ្ដើរ​កាច់ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ដើម្បី​រំដោះ​ទឹក​ចេញ​ខ្លះ​បញ្ចៀស​ការ​លិចលង់​នៅ​តំបន់​នោះ រយៈពេល​២​ថ្ងៃ​កន្លង​មក​ហើយ គឺ​ចាប់តាំងពី​ថ្ងៃ​ទី​២៣ ខែតុលា​មក​ម្ល៉េះ​។

ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា ដោយ​អនុវត្តន៍​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌដង្កោ​ក៏​បាន​ចេញ​សេចក្តីជូនដំណឹង​បន្ទាន់​មួយ​ផង​ដែរ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២១ ដដែល​នោះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ ជាប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត នៃ​មូលដ្ឋាន​ខណ្ឌដង្កោ ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​បច្ចុប្បន្ន​ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត បាន​ហក់​ឡើងជា​បន្តបន្ទាប់ បណ្តាល​មក​ពី​ជំនន់​ផ្នែក​ខាងលើ ជា​ពិសេស​ខេត្តកំពង់ស្ពឺ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ