កូរ៉េខាងត្បូងនឹងវិលទៅរកស្ថានភាពធម្មតាវិញនាខែវិច្ឆិកា ក្រោយចាក់វ៉ាក់សាំងបានជាង៧០%
កូរ៉េខាងត្បូង ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បាននិយាយនៅថ្ងៃច័ន្ទនេះថា កូរ៉េខាងត្បូងនឹងវិលត្រឡប់ទៅ
កូរ៉េខាងត្បូង ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បាននិយាយនៅថ្ងៃច័ន្ទនេះថា កូរ៉េខាងត្បូងនឹងវិលត្រឡប់ទៅ
កូរ៉េខាងត្បូង ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បាននិយាយនៅថ្ងៃច័ន្ទនេះថា កូរ៉េខាងត្បូងនឹងវិលត្រឡប់ទៅរកស្ថានភាពធម្មតាវិញពីជំងឹកូវីដ ១៩ ខណៈដែលអត្រាចាក់វ៉ាក់សាំងសម្រេចបានជាង៧០ភាគរយ។
ទោះយ៉ាងណា លោកថ្លែងថា ការរឹតបន្តឹងមួយចំនួនដូចជាការពាក់ម៉ាស នៅតែត្រូវអនុវត្តន៍ដដែលបន្ទាប់ពីខែវិច្ឆិកានេះទៅ ដើម្បីបន្តកាត់បន្ថយការរីករាលដាលនៃវីរុស។
ការប្រកាសរបស់លោកបានកើតឡើង ខណៈដែលប្រជាជនកូរ៉េខាងត្បូងជាង ៣៥,៩លាននាក់ទទួលបានវ៉ាក់សាំងពេញលេញគិតត្រឹមថ្ងៃសៅរ៍កន្លងទៅនេះ ដែលជាសញ្ញាមួយកំណត់ដោយរដ្ឋាភិបាលក្នុងការវិលទៅរកស្ថានភាពធម្មតាវិញ។ កូរ៉េខាងត្បូងមានប្រជាជនសរុប ៥១,៣លាននាក់។
លោកថ្លែងដូច្នេះថា «ដោយផ្អែកលើស្ថេរភាព និងអត្រាចាក់វ៉ាក់សាំងខ្ពស់ យើងកំពុងចាប់ផ្តើមវិលត្រឡប់ទៅរកជីវិតធម្មតាវិញ។ វានឹងត្រូវចាប់ផ្តើមអនុវត្តន៍នោះក្នុងខែវិច្ឆិកា» ។
លោកក៏បានសន្យាថានឹងជួយទៅដល់អ្នកជំនួញតូចតាច និងប្រជាជនរងគ្រោះដោយសារជំងឺកូវីដនេះផងដែរ។
សូមរម្លឹកថា កូរ៉េខាងត្បូងគឺជាប្រទេសខាងក្រៅដំបូងបង្អស់បន្ទាប់ពីចិន ដែលមានការឆ្លងរាតត្បាតវីរុសកូវីដ ១៩ខ្លាំង ប៉ុន្តែប្រទេសនេះបានចាត់វិធានការ និងធ្វើការគ្រប់គ្រងវីរុសបានយ៉ាងមានប្រសិទ្ធភាព។
គិតត្រឹមថ្ងៃសោរ៍ ទី២៣ ខែតុលា កូរ៉េខាងត្បូងមានអ្នកឆ្លងសរុបជាង៣៥២.០០០នាក់ និងស្លា.ប់ ២.៧៦៦នាក៕ (យោងតាមប្រភព៖ The Korean Herald)
ចែករំលែកព័តមាននេះ