ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​អ្នកមាន​រោគ​សញ្ញា​ទាំងនេះ មាន​ន័យ​ថា ប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល លើស​កម្រិត

2 ឆ្នាំ មុន

សុខភាព ៖ មនុស្ស​ភាគច្រើន អាច​ប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ដោយ​សុវត្ថិភាព ដោយ​រួម​បញ្ចូល​ទាំង​ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​បំបៅ​ដោះ​កូន និង​កុមារ​អាយុ​លើស​ពី ២​ខែ (​កម្រិត​ទាប​ត្រូវ​បាន​ណែនាំ​សម្រាប់​កុមារ​តូច​ៗ)…

សុខភាព ៖ មនុស្ស​ភាគច្រើន អាច​ប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ដោយ​សុវត្ថិភាព ដោយ​រួម​បញ្ចូល​ទាំង​ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​បំបៅ​ដោះ​កូន និង​កុមារ​អាយុ​លើស​ពី ២​ខែ (​កម្រិត​ទាប​ត្រូវ​បាន​ណែនាំ​សម្រាប់​កុមារ​តូច​ៗ) ប៉ុន្តែ​ការ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​ប៉ា​រ៉ា​សេ​តា​មុ​ល ច្រើន​ហួស​កម្រិត ឬ​មិន​មានការ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ ត្រឹមត្រូវ​អាច​មាន​គ្រោះថ្នាក់ ព្រោះថា ប៉ា​រ៉ា​សេ​តា​មុ​ល គឺជា​ប្រភេទ​ថ្នាំ​ដែល​អាច​ជួយ​បំបាត់​ការ​ឈឺចាប់ និង​បន្ថយ​កំ​ដៅ ប៉ុន្តែ​ការ​ប្រើប្រាស់​ច្រើន​ហួស​កំរិត ឬ​ប្រើប្រាស់​ដោយ​មិន​មានការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ អាច​មានការ​ប៉ះពាល់​ដោយ​បង្កើត​ជាតិពុល​ទៅ​ដល់​ថ្លើម ហើយ​អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ផង​ដែរ ។

វេជ្ជបណ្ឌិត មាស វរលក្ខណ៍ ប្រធាន​ផ្នែក​ជំងឺ​ធ្ងន់ និង​សង្គ្រោះ​បន្ទាន់ អ្នកគ្រូ​បាន​រៀបរាប់​រោគ​សញ្ញា នៃ​ការ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​ប៉ា​រ៉ា​សេ​តា​មុ​ល ហួស​កម្រិត អោយ​ដឹង​ថា “​រោគ​សញ្ញា​មួយ​ចំនួន នៃ​ការ​ប្រើប្រាស់​ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល ហួស​កម្រិត មាន​ដូច​ជា ស្បែក​ឡើង​លឿង អស់កម្លាំង ឈឺពោះ ថយ​ចុះ​កម្រិត​ស្មារតី ប្រកាច់ ឬ​អាច​សន្លប់​បាត់បង់​ស្មារតី​” ។

ក្រុមការងារ នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​សង្កេត​ឃើញ​ថា កុមារ​ដែល​មក​កាន់​មន្ទីរពេទ្យ ដោយ​ទទួល​រង​ផល​ប៉ះពាល់​ពី​ការ​ប្រើប្រាស់​ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល ហួស​កម្រិត មានការ​កើនឡើង​នៅ​ក្នុង​រដូវភ្លៀង ដោយសារ​តែ​មានការ​ពាក់ព័ន្ធ នឹង​ជំងឺគ្រុនឈាម ។

ប្រ​សិន បើ​អ្នក​មិន​ប្រាកដ​ថា អ្នក​អាច​ប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល បាន​ទេ សូម​ពិនិត្យ​ខិត្តប័ណ្ណ​ដែល​មាន​ភ្ជាប់​មក​ជាមួយ ឬ​សាកសួរ​ឱសថការី ឬ​វេជ្ជបណ្ឌិត​របស់​អ្នក​សុំ​ដំបូន្មាន មុន​ពេល​ទទួលទាន​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ប្រសិនបើ​អ្នក ៖

១- មាន​បញ្ហា​ថ្លើម ឬ​តម្រងនោម
២- មាន​បញ្ហា​ជាមួយនឹង​ការ​សេព​គ្រឿង​ស្រវឹង ដូច​ជា​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​រយៈពេល​វែង
៣- មាន​ទម្ងន់​ស្រាល​ពេក
៤- កំពុង​ប្រើ​ថ្នាំ​ដទៃ​ទៀត
៥- កុំ​ប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ប្រសិនបើ​អ្នក​ធ្លាប់​មាន​ប្រតិកម្ម​អា​លែ​ស៊ី​ទៅ​នឹង​វា​កាលពីមុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ