ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណោះស្រាយ៖ ​ឯកឧត្តម​ម៉ៅ ​ធនិន ​អភិបាល​ខេត្ត​កំពត​ បញ្ជា​ឱ្យ​​ដក​របង​ចេញពី​អាង​​ទឹក​​​វិញ​

2 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ​​ឯកឧត្តម​ម៉ៅ​ ធនិន​ ទើបតែ​ចូល​មក​កាន់​មុខ​ដំណែង ​ជា​អភិបាល​ខេត្តកំពត​ថ្មី​ បាន​ចុះ​មក​ជួប​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ដងទង់​ ពាក់​ព​ន្ធ័​រឿង​ជម្លោះ​ដី​អាង​ទឹក​ដែល​ពលរដ្ឋ​អះអាង​ថា ​ដី​របស់​គាត់​និង​ក្រុមហ៊ុន​ហេង​សម្បត្តិ​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ខ្លះ​និង​យក​ដី​របស់​រដ្ឋ​ខ្លះ​ និង​នៅ​សល់​ប្រជាពលរដ្ឋ​4​គ្រួសារ​ទៀត…

ខេត្តកំពត ៖ ​​ឯកឧត្តម​ម៉ៅ​ ធនិន​ ទើបតែ​ចូល​មក​កាន់​មុខ​ដំណែង ​ជា​អភិបាល​ខេត្តកំពត​ថ្មី​ បាន​ចុះ​មក​ជួប​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ដងទង់​ ពាក់​ព​ន្ធ័​រឿង​ជម្លោះ​ដី​អាង​ទឹក​ដែល​ពលរដ្ឋ​អះអាង​ថា ​ដី​របស់​គាត់​និង​ក្រុមហ៊ុន​ហេង​សម្បត្តិ​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ខ្លះ​និង​យក​ដី​របស់​រដ្ឋ​ខ្លះ​ និង​នៅ​សល់​ប្រជាពលរដ្ឋ​4​គ្រួសារ​ទៀត ​មិន​ត្រូវ​បាន​ដោះស្រាយ​ជូនពួក​គាត់ទេ ​ទើប​មានរឿង​ចម្រូង​ចម្រាស់​បែប​នេះ​ ។

​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ តុលា ឯកឧត្តម​ម៉ៅ​ ធនិន ​អភិបាល​ខេត្តកំពត ​រួម​ទាំង​អភិបាលរង​ខេត្ត​ស្រុក​ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​មក​បើក​វេទិកានៅ​សាលា​ស្រុង​ដងទង់​តែ​ម្ដង ​។ ​ដំ​បូង​ឡើយ ​ឯកឧត្តម​ម៉ៅ​ ធនិន​ បាន​អញ្ជើញ​អោយ​ម្ចាស់​ក្រុមហ៊ុន​ទិញ​ដី​ក្នុង​អាង​ទឹក​ធ្វើការ​រៀបរាប់​ពាក់​ព័ន្ធទិញ​​ដី​នៅ​ក្នុង​អាង​ទឹក​មាន​អ្វីខ្លះ​? ដែល​ត្រូវ​បង្ហាញ​ជា​សាធរ​ណៈ ​។​

តំណាង​អោយ​ក្រុមហ៊ុន​ហេង​ សម្បត្តិ​ គឺលោកស្រី​ប៊ូ​ ចាន់​ធឿ​ន ​មាន​ប្រសាសន៍​ថា ​ដី​គាត់​ទិញ​ពី​ប្រជាពលរដ្ឋ​ ប៉ុន្តែ​ឯកឧត្តម​បាន​សួរ​ទៅ​កាន់​តំណាង​ក្រុមហ៊ុន​ថា ​ចុះ​ទិញ​ដី​នៅ​ក្នុង​អាង​ទឹកណឹង​ តើ​មានបាន​ស្គាល់​ប្រវត្តិ​ច្បាស់​ទេ ។ ​ហើយ​មានអី​ជា​តឹកតាង​សម្រាប់​ផ្លូវការណ៍ ​ឬក៏គ្រាន់តែ​មាន​លិខិត​អ្នកទិញ​អ្នកលក់​។ ​តែ​បងស្រី​អតីត​កូនលោក​មេឃុំ​ និង​អុំ​ស្រី​ម្នាក់​ ដែល​អះអាង​ថា​ ជា​ប្រធាន​នារី​ស្រុក​ដងទង់ បាន​ចេញ​មុខ​ធ្វើការ​បំភ្លឺ​ថា​ ដី​ទាំងអស់​ដែល​នៅ​ជាប់​ផ្លូវ​នេះ​ ក្នុង​សម័យ​លោកតា​ហា​យ​សូន្យ​ ធ្វើ​ជា​ចៅ​ហ្វាយស្រុក​ គឺ​គាត់​បាន​កែន​ប្រជាពលរដ្ឋ​អោយមក​ជីក​ធ្វើ​ជា​ទំនប់​អាង​ទឹក​ប្រើប្រាស់​ និង​ភ្លឺ​ទំនប់​ការពារ​ខ្សែ​ក្រ​វ៉ា​ត់​ស្រុក​ដងទង់​។ព្រោះ​​កាលនោះ​ខ្មែរក្រហម​ចូល​វាយ​ស្រុង​ដងទង់​ស្ទើរតែ​មិន​បាន​សុខ​សាន​ ។​

ស្ត្រី​ដែល​អះអាង​ថា​ ជា​កូន​មេឃុំ​និយាយ​ដោយ​ត្រង់​ៗ​ថា ​អាជ្ញា​ធរមាន​មេ​ភូមិ ​មេឃុំ ​មេស្រុក​ សុទ្ធតែ​ធ្វើការ​បដិសេធ​គាត់​ធ្វើ​មិន​ដឹងមិនឮ​ថា​ គាត់​គ្មាន​ដី​នៅ​ក្នុង​អាង​ទឹក​ទេ​ ហើយ​ហា​មួយ​ម៉ាត់​ណា​ ក៏​អោយ​សមត្ថ​កិ​ច​ច្ច​ចាប់​វ៉ា​យ​ខ្នោះ​ដែរ ។ ​ស្ត្រី​រូប​នោះ​និយាយ​ថា ​អភិបាល​ខេត្តកំពត​ ហៅ​គាត់​ទៅ​ជួប​ចំនួន​៣​ដង​ដែរ​ អោយ​យក​លុយ​រឿង​ដី​ក្នុង​អា​ទឹក តែ​គាត់​មិន​ទទួលយក​បាន​។ ​ស្រប​ពេល​សួរ​ដេញដោល​ជជែក​គ្នា​ម្ដងម្នាក់​ៗ​នោះ​-​អភិបាល​ខេត្តកំពត​ ក៏បាន​អោយ​តំណាង​ប្រជាពលរដ្ឋ​ និង​តំណាង​ប្រជាពលរដ្ឋ​ឈប់​និយាយ​ហើយ​ងាក​មក​ស្ដាប់​គាត់​វិញ​ថា​ គាត់​មិន​ឃាត់​អោយ​ក្រុមហ៊ុន​ធ្វើការ​អភិ​វ​ឌ្យ​ន៍​ពុះ​ដី​ឡូ​លក់​ទេ​។​ ចុះបើ​ក្រុមហ៊ុន​លោក​ឯង​មាន​លុយ​ខ្វះ​កន្លែង​អភិ​វ​ឌ្ឍន៍ ​ឬក៍​ស្រុក​ដងទង់​មាន​ដី​តែ​ក្នុង​អាង​ទឹកណឹង​មួយ​សម្រាប់​អភិ​វ​ឌ្ឍន៍មែន​ទេ​? ព្រោះ​លោក​មិន​ចង់​ឃើញ​ប្រជាពលរដ្ឋ​ហូ​ទឹកភ្នែក​យក​ដី​គាត់​មក​ពុះ​ជា​ឡូ​ត៍លក់​ធ្វើការ​អភិ​វ​ឌ្ឍន៍​។​

ឯកឧត្តម​ម៉ៅ ​ធនិន ​និយាយទៀត​ថា​ សុំ​ណុំ​រឿង​នៅ​ក្នុង​ដៃ​គាត់​ទាំង​អស់ហើយ​មិនបាច់​និយាយ​អី​ទៀត​ទេ​។ ​បើ​ក្រុមហ៊ុន​ទិញ​ដី​ពលរដ្ឋ​ថា​ អាស្រ័យផល​គឺ​ទុក​អាស្រ័យ​ផល​ទៅ​ តែបើ​ទិញ​ដី​មិន​មាន​ទិន្នន័យ​ គ្រាន់​តែ​អាស្រ័យផល ​មិន​អាច​យក​ធ្វើ​ផ្ទះល្វែង ​ឬ​ពុះ​ដី​ឡូ​ត៍លក់​ទេ​។​

ឯកឧត្តម​ម៉ៅ ​ធនិន ​មាន​ប្រសាសន៍ទៀត​ថា​ និយាយ​អោយ​ឆាប់​ចប់​ បើ​ក្រុមហ៊ុន​ចាក់​ដី​លុប ឬក៏​បាន​សាងសង់​អគារ​លើ​ដី​មាន​ទំនាស់​ ត្រូវ​វាយ​ចោល​ ។ ​ហើយ​របង​ធ្វើ​ព័ទ្ធយក​ដី​គេ ​ត្រូវ​តែ​រុះរើ​ចេញ​វា​ចប់​ហើយ​ និង​មន្ត្រី​ពាក់​ព​ន្ធ័​រឿង​ដី​នេះ​ លោក​នឹងស្រាវជ្រាវ​បន្ត​តាម​ច្បាប់រដ្ឋបាល​ ព្រោះ​ប្លង់​ដី​មនុស្ស​ទេ​ជា​អ្នក​ធ្វើ​ តែ​ផែនដី​មិន​ទៅ​ណា​ទេ ។

ព័ត៌មានពិស្តារ​មានផ្សាយ​នៅលើ​កាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ