ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ទំនប់​សណ្ដ​ស្ទឹង​ព្រែក​ត្នោត ខណៈ​ស្ថានភាព​ទឹក​កំពុង​ឡើង​ខ្លាំង

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២១ បាន​ដឹកនាំ​មន្ត្រីរាជការ…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២១ បាន​ដឹកនាំ​មន្ត្រីរាជការ បន្ត​ចុះ​ពិនិត្យ និង​អន្តរាគមន៍​ជួយ​ទប់​ទំនប់​សណ្ដ ស្ទឹង​ព្រែក​ត្នោត ចាប់ពី​សង្កាត់​គង​ន​យ ដល់​សង្កាត់​ស្ពានថ្ម ដែល​ស្ថានភាព​ទឹក​កំពុង​បន្ត​ហក់​ឡើង​ខ្លាំង ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ ។

ការ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​កំពុង​បន្ត​ហក់​ឡើង​នេះ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២១ ដោយ​មានការ​ចូលរួម​ពី​លោកស្រី គឹ​ម ញឹ​ប អភិបាល​ខណ្ឌដង្កោ និង​មន្ត្រីរាជការ ជា​ច្រើន​រូប​ទៀត​ផង​ដែរ ។

កាលពី​ព្រឹក​ថ្ងៃអាទិត្យ ម្សិលមិញ​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​លោកស្រី គឹ​ម ញឹ​ប អភិបាល​ខណ្ឌដង្កោ និង​មន្ត្រីរាជការ នៃ​រដ្ឋបាល​ខណ្ឌ​ង្កោ ក៏​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​នៅ​ទំនប់​ស្ពាន​៧​មក​រា ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​អភិបាល​ខណ្ឌដង្កោ នៅ​ថ្ងៃ​ទី​២៥​តុលា បាន​លើក​ឡើង​ថា សូម​ជម្រាប​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់​សណ្ដ​ស្ទឹង​ព្រែក​ត្នោត ក្នុង​នោះ​មាន ៖ សង្កាត់​ដង្កោ សង្កាត់​ព្រៃ​ស សង្កាត់​ព្រៃវែង សង្កាត់​ក្រាំង​ពង្រ សង្កាត់​ស្ពានថ្ម សង្កាត់​ទៀន សង្កាត់​សាក់​សំពៅ សង្កាត់​ជើងឯក សង្កាត់​ព្រែក​កំពឹស និង​សង្កាត់​គង​ន​យ ឱ្យ​បាន​ជ្រាប​ថា បច្ចុប្បន្ន​ស្ថានភាព​ទឹកស្ទឹង​ព្រែក​ឆ្នោត​បាន​ហក់​ឡើងជា​បន្តបន្ទាប់ បណ្តាល​មក​ពី​ជំនន់​ផ្នែក​ខាងលើ ធ្វើ​ឱ្យ​ទឹកស្ទឹង​ព្រែក​ត្នោត ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ មានកំ​ពស់​ដល់​កម្រិត​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។

ដើម្បី​ជៀសវាង​នូវ​ហានិភ័យ​ដែល​បង្ក​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ និង​អាយុជីវិត សូម​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​សណ្ត​ស្ទឹង​ព្រែក​ត្នោត មេត្តា​ត្រៀម​សម្ភារៈ និង​បន្ត​តាមដាន​ស្ថានភាព​ទឹកជា​ប្រចាំ​ជៀសវាង​ការ​បាត់ បង់​សម្ភារ និង​អាយុជីវិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ