ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លុះ​រកកង្កែប បែរ​ឃើញអណ្តែត​កូន​ក្រពើ២​ក្បាល​​​ !

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កូន​ក្រពើ​មួយ​ក្បាល​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ភូមិ​កោះ​លត ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គី​រី​ចាប់​បាន​ បង្កការភ្ញាក់​ផ្អើល​កាលពី​យប់​ថ្ងៃ​ទី២៤ តុលា ​ខណៈគាត់​ទៅ​ឆ្លុះ​កង្កែប​ក៏​ប្រទះ​សត្វ​ក្រពើ​២​ក្បាល​ តែ​ចាប់​បាន​តែ​មួយ​ក្បាលទេ ។…

ខេត្តកំពង់ឆ្នាំង ៖ កូន​ក្រពើ​មួយ​ក្បាល​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ភូមិ​កោះ​លត ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គី​រី​ចាប់​បាន​ បង្កការភ្ញាក់​ផ្អើល​កាលពី​យប់​ថ្ងៃ​ទី២៤ តុលា ​ខណៈគាត់​ទៅ​ឆ្លុះ​កង្កែប​ក៏​ប្រទះ​សត្វ​ក្រពើ​២​ក្បាល​ តែ​ចាប់​បាន​តែ​មួយ​ក្បាលទេ ។

បើតាម​យុវជន​ឈ្មោះ ផ​ន ភារ​ម្យ អាយុ១៩ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ បាន​ឲ្យ​ដឹង​ថា​ នៅ​យប់​ថ្ងៃ​ទី២៤ តុលា រូបគេ​បាន​ទៅ​ឆ្លុះ​កង្កែប​ជាមួយ​ឪពុក ហើយ​ក៏​បាន​ប្រទះ​ឃើញ​កូន​ក្រពើ២​ក្បាល ដែល​កំពុង​តែ​បណ្តែត​ខ្លួន​មួយ​ក្បាល​នៅ​ទឹក​ជ្រៅ មួយ​ក្បាល​នៅ​ទឹក​រាក់ ហើយ​ក៏​នាំ​គ្នា​ចាប់​បាន​មួយ​ក្បាល​ដែល​នៅ​ទឹក​រាក់ ពេល​យក​មក​ដល់​ផ្ទះ​វាស់​ប្រវែង​និង​ថ្លឹង​ទម្ងន់​ឃើញ​មាន​ប្រវែង ១ ម៉ែត្រ ទម្ងន់​៣​គីឡូក្រាម ។ យូរ​ជន​រូប​នោះ​បាន​បញ្ជាក់​ថា ​មិនដឹង​ក្រពើ​រួច​ពី​កន្លែង​ចិញ្ចឹម​ក្រពើណា​នោះ​ទេ ។

ដោយឡែក ​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ ដែល​នៅ​ក្នុងភូមិ​ខាងលើ​នោះ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ពួក​គាត់​ធ្លាប់​ចាប់​បាន​កូន​ក្រពើជារឿយៗ​ដែរ បើ​គិត​មក​ដល់​ពេល​នេះ ​ប្រមាណ​ជាង១០ក្បាល​ហើយ​ ។​ ដោយហេតុ​នេះ​ ហើយ​ពួក​គាត់​មានការ​ភ័យ​ខ្លាច​និង​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​ម្ចាស់​ក្រពើ​ ឬ​ក៏​អាច​ជា​ក្រពើ​ធម្មជាតិ ដែល​មេ​ក្រពើ​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ ។

ទាក់ទង​ដល់​បញ្ហា​នេះ លោក ចិន ផា​ន់​ណា មេឃុំ​កោះ​ថ្កូវ បាន​បញ្ជាក់​ថា ពេល​នេះ​ លោក​កំពុង​តែ​ប្រមូល​ព័ត៌មាន មិនដឹង​ថា​កូន​ក្រពើ​រួច​ពី​កន្លែង​ណា? ឬក្រពើ​ធម្មជាតិ​នោះ​ទេ ។ ហេតុនេះ​ហើយ​ គាត់​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ប្រុង​ប្រយ័ត្ន​ផង​ដែរ ព្រោះ​កន្លង​មក​ ក៏​មាន​ប្រជាពលរដ្ឋ​ចាប់​បានកូន​ក្រពើ​ដូចដែល​មាន​សេចក្តីរាយការណ៍​នោះ​ដែរ ៕

អត្ថបទសរសេរ ដោយ