ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យធានារ៉ាប់រងកម្ពុជានៅឆ្ងាយពីប្រទេសដទៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ វិស័យធានារ៉ាប់រងនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ឃើញថា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយបើទោះបីជាកម្ពុជាស្ថិតនៅក្នុងវិបត្តិដោយសារតែជំងឺកូវីដ ១៩ ក៏វិស័យនេះនៅតែបន្តរីកចម្រើន ។ ប៉ុន្តែបើក្រលេកទៅមើលអត្រាភាគទានក្នុងសេដ្ឋកិច្ច…

រាជធានីភ្នំពេញ ៖ វិស័យធានារ៉ាប់រងនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ឃើញថា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយបើទោះបីជាកម្ពុជាស្ថិតនៅក្នុងវិបត្តិដោយសារតែជំងឺកូវីដ ១៩ ក៏វិស័យនេះនៅតែបន្តរីកចម្រើន ។ ប៉ុន្តែបើក្រលេកទៅមើលអត្រាភាគទានក្នុងសេដ្ឋកិច្ច វិស័យធានារ៉ាប់រងកម្ពុជារួមចំណែកត្រឹមតែ ១,០៤ ភាគរយប៉ុណ្ណោះ ពោលគឺមានអត្រាចំណែកតិចតួចបំផុតធៀបនឹងប្រទេសជិតខាង ។ 

លោក វ៉ា វិជ្ជា ប្រធាននាយកដ្ឋានគ្រប់គ្រងអាជ្ញាប័ណ្ណ និងកិច្ចការគតិយត្តិនៃនិយ័តករធានារ៉ាប់រងកម្ពុជាបានឱ្យដឹងថា គិតត្រឹមឆ្នាំ ២០២០ បុព្វលាភដុលធានារ៉ាប់រង មានកំណើនជាមធ្យមប្រមាណ ២៥ ភាគរយ និងមានចំនួនប័ណ្ណសន្យារ៉ាប់រងមានចំនួនជាង ៩៥ ម៉ឺនប័ណ្ណ ។ អត្រាសំណងធានារ៉ាប់រងមាន ៤៤,៤៨ ភាគរយ និងមានទឹកប្រាក់ធានានៅលើទីផ្សារទាំងមូលមានប្រមាណ ២៤៥ ពាន់លានដុល្លារប៉ុន្តែ អត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ច គឺមានត្រឹមតែ ១,០៤ ភាគរយប៉ុណ្ណោះ ។ 

រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុនធានារ៉ាប់សរុបចំនួន ៤០ ក្នុងនោះរួមមានក្រុមហ៊ុនធានារ់ាប់រងទូទៅមានចំនួន ១៨ ក្រុមហ៊ុន ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមាន ១៤ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចមាន ៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តមានចំនួន ១ គឺកម្ពុជារី ។ 

លោក យក់ ចំរើនឬទ្ធិ អគ្គនាយកក្រុមហ៊ុន Forte និយាយថា វិស័យធានារ៉ា់ប់រងកម្ពុជាបើធៀបជាមួយនឹងបណ្ដាប្រទេសជិតខាង និងប្រទេសជាច្រើនទៀតគឺនៅមានកម្រិតតិចតួចនៅឡើយ និងបានរូមចំណែកសេដ្ឋកិច្ចក៏តិចតួចដែរ និងត្រូវការមានការអភិវឌ្ឍបន្ថែមដើម្បីឱ្យវិស័យនេះបានរួមចំណែកក្នុងសេដ្ឋកិច្ចកាន់តែធំ  ។ 

លោបន្តថា កាលពីមុនមានតែធានារ៉ាប់រងទូទៅ ហើយក្រោយមកមានធានារ៉ាប់រងអាយុជីវិត ។ ពលរដ្ឋកម្ពុជាកាន់តែច្រើនក៏ចាប់ផ្ដើមយល់ដឹងពីចំណេះដឹងវិស័យធានារ៉ាប់រង ព្រមទាំងបានទិញកញ្ចប់ធានារ៉ាប់រងសម្រាប់ការពារហិរញ្ញវត្ថុក្រុមគ្រួសាររបស់ខ្លួន ។ តែយ៉ាងណាបើធៀបនឹងប្រទេសអត្រាអ្នកយល់ដឹងនិងប្រើប្រាស់ធានារ៉ាប់រងនៅកម្ពុជានៅតែមានចំនួនតិចតួចនៅឡើយ ។

លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានឱ្យដឹងផងដែរថា ការបញ្ជូនសេវាឬផលិតផលធានារ៉ាប់រងឱ្យដល់ដៃពលរដ្ឋនឹងរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើនការប្រើប្រាស់ធានារ៉ាប់រង ដែលនឹងផ្ដល់នូវផាពធន់ ។ ដូច្នេះប្រតិបត្តិករធានារ៉ាប់រងតែរិះរកគ្រប់មធ្យោបាយដើម្បីបង្កើតបណ្ដាញចែកចាយផលិតផលធានារ៉ាប់រងជាច្រើនប្រភេទ និងធ្វើយ៉ាងណាអាចផ្ដល់សេវាឬផលិតផលធានារ៉ាប់រង ប្រកបដោយប្រសិទ្ធផាពដល់ដៃពលរដ្ឋក្នុងតម្លៃសមស្របដែលពួកគេអាចលៃលកប្រើប្រាស់បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ