ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករកទទួលទានក្នុងវិស័យទេសចរណ៍ត្រេកអរដល់ការបើកជើងហោះហើរត្រង់ចូលមកកម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អស់រយៈពេលជិត ២ ឆ្នាំមកហើយដែលកម្ពុជាបិទ ឬមិនទទួលយកការហោះហើរត្រង់ តែមកដល់ចុងខែតុលាឆ្នំា ២០២១ នេះ រាជរដ្ឋាភិបាលកម្ពុជាសម្រេចអនុញ្ញាតឱ្យមានការហោះហើរត្រង់ជាបណ្តោះអាសន្នពីប្រទេសម៉ាឡេស៊ី…

រាជធានីភ្នំពេញ ៖ អស់រយៈពេលជិត ២ ឆ្នាំមកហើយដែលកម្ពុជាបិទ ឬមិនទទួលយកការហោះហើរត្រង់ តែមកដល់ចុងខែតុលាឆ្នំា ២០២១ នេះ រាជរដ្ឋាភិបាលកម្ពុជាសម្រេចអនុញ្ញាតឱ្យមានការហោះហើរត្រង់ជាបណ្តោះអាសន្នពីប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីននេះ គឺដើម្បីចូលរួមនូវសកម្មភាពសេដ្ឋកិច្ច និងសង្គម ជាជំហានៗលើគ្រប់វិស័យតាមគន្លងប្រក្រតីភាពថ្មី រួមទាំងការស្តារឡើងវិញនូវវិស័យដឹកជញ្ជូនផ្លូវអាកាស និងកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ ។ 

លោក ធឿន វុឌ្ឍី មគ្គុទេសទេសចរណ៍នៅខេត្តសៀមរាបឱ្យដឹងថា នៅពេលដែលទទួលបានព័ត៌មានថា រាជរដ្ឋាភិបាលបើកឱ្យមានការហោះហើរត្រង់បែបនេះ លោកមានការសាទរ និងសប្បាយចិត្តហើយក៏គ្រោងត្រៀមរៀបចំក្រុមការងារដើម្បីស្វាគមន៍នៃការអញ្ចើញមកវិញរបស់ភ្ញៀវ ។ លោកបាននិយាយថា «កន្លងមកយើងទទួលបានព័ត៌មានដៃគូររកស៊ីខ្លះពីខាងអាល្លឺម៉ង់គេបានបញ្ជាក់ថាភ្ញៀវនៅអាល្លឺម៉ង់នេះគេមានបំណងចង់មកលេងនៅកម្ពុជាឱ្យបានឆាប់ៗ ហើយនេះជាសារឬព័ត៌មានមួយបានធ្វើឱ្យយើងត្រេកអរ» ។

លោក ធឿន វុឌ្ឍី បាននិយាយថា លោកបានត្រៀមខ្លួជាស្រេចក្នុងការផ្តល់សេវាកម្មជូនភ្ញៀវ ។ នៅក្នុងខែតុលានេះលោកចាប់ផ្តើមដំណើរការផ្តល់សេវាជូនភ្ញៀវក្នុងស្រុក ។ ជាក់ស្តែងនៅថ្ងៃលោកបាននាំភ្ញៀវមកលេងកម្សាន្តនៅភ្នំគូលែន ។

 លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាបានលើកឡើងថា ការប្រកាសឱ្យមានការហោះហើរត្រង់ឡើងវិញនេះ គឺជាការជំរុញ ការបើកប្រទេសឱ្យមានលក្ខណៈទូលំទូលាយ ហើយជំរុញឱ្យមានភ្ញៀវទេសចរ គាត់អាចធ្វើដំណើរមកបាន ។ វិធីដែលល្អបំផុតគឺរុញការហោះហើរធ្វើយ៉ាងម៉េចឱ្យមានលក្ខណៈសំបូរបែប ទើបធ្វើឱ្យភ្ញៀវមានជម្រើសច្រើននិងធ្វើដំណើរមកបាន ។

លោកស្រីបញ្ជាក់ថា អ្នកប្រកបមុខរបរក្នុងវិស័យទេសចរណ៍ពេលនេះ ពួកគាត់កំពុងតែសំឡឹងមើលភាពវិជ្ជមាននេះហើយពួកគាត់មានការត្រេកអរខ្លំាងណាស់នៅពេលមានការបើកប្រទេសជាបន្តបន្ទាប់ ក៏ជំរុញឱ្យមានការហោះហើរឡើងវិញនេះជាពន្លឺនៃក្តីសង្ឃឹមសម្រាប់ពួកគាត់ក្នុងការស្តារអាជីវកម្មឡើងវិញដែលដេកដួលរយៈពេលជិត ២ ឆ្នំាមកនេះ ។

«តាមរយៈការប្រកាសបើកឱ្យមានការហោះហើរត្រង់ជាមួយប្រទេស ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីននេះ គឺកម្ពុជាយើងបើកដំបូងគេសម្រាប់ប្រទេសក្នុងតំបន់ ហើយក៏ទទួលបានអត្ថប្រយោជន៍ច្រើន ។ កាលណាវិស័យដឹកជញ្ជូនវិលត្រលប់មកវិញហើយគាត់នាំមកនូវចំនួនភ្ញៀវទេសេចរ, អី្វដែលជាតម្រូវាការរបស់ភ្ញៀវក៏ដូចជារបស់ប្រជាពលរដ្ឋក្នុងស្រុក ។ ដូចនេះកាលណាមានភ្ញៀវចូលមកក្នុងប្រទេសវាទាមទារឱ្យតម្រូវការគ្រប់ផ្នែក ។ ដូចនេះអ្នកដែលទទួលបានអត្ថប្រយោជន៍តគ្នាពីមួយទៅមួយ» នេះជាការគូសបញ្ជាក់របស់ប្រធានសមាគមទេសចរណ៍កម្ពុជា ។

រសួងសុខាភិបាល សម្រេចដកបម្រាមផ្អាកជាបណ្តោះអាសន្ន នូវជើងហោះហើរត្រង់ពីប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីន ក្រោយផ្អាកដំណើរការកាលពីឆ្នាំ ២០២០ ។ តាមសេចក្តីប្រកាសរបស់ក្រសួង ការសម្រេចបើកដំណើរការឡើងវិញ ជាបណ្តោះអាសន្ននៃជើងហោះហើរត្រង់ពីប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីននេះ គឺដើម្បីចូលរួមនូវសកម្មភាពសេដ្ឋកិច្ច និងសង្គម ជាជំហានៗលើគ្រប់វិស័យតាមគន្លងប្រក្រតីភាពថ្មី រួមទាំងការស្តារឡើងវិញនូវវិស័យដឹកជញ្ជូនផ្លូវអាកាស និងកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ ។

កាលពី ២២ ខែតុលា សម្ដេចតេជោ ហ៊ុន សែន បានជម្រាបទៅលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឲ្យពិនិត្យលទ្ធភាពរៀបចំគោលការណ៍បដិការ (តបស្នង) ជាមួយប្រទេសថៃ ដើម្បីឱ្យអ្នកដំណើរចេញ-ចូល ប្រទេសទាំងពីរ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ