ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅខេត្តព្រះសីហនុ អ្នកបញ្ចេញសំរាមខុសពេល​វេលា នឹងត្រូវផាកពិន័យពី ២ម៉ឺនរៀល ដល់ ៤០ម៉ឺនរៀល

2 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​ព្រះសីហនុ​៖ យុទ្ធនា​ការបិទ​ផ្សព្វផ្សាយ​បណ្ណ​ព័ត៌មាន​ពី​ពេលវេលា​បញ្ចេញ​សំរាម និង​ប្រមូល ដឹកជញ្ជូន​សំរាម នៅតាម​ដងផ្លូវ​ចំនួន ៤៧​ខ្សែ ក្នុង​ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​២៣ ខែតុលា​។ នោះ…

ខេត្ត​ព្រះសីហនុ​៖ យុទ្ធនា​ការបិទ​ផ្សព្វផ្សាយ​បណ្ណ​ព័ត៌មាន​ពី​ពេលវេលា​បញ្ចេញ​សំរាម និង​ប្រមូល ដឹកជញ្ជូន​សំរាម នៅតាម​ដងផ្លូវ​ចំនួន ៤៧​ខ្សែ ក្នុង​ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​២៣ ខែតុលា​។ នោះ នៅ​ផ្លូវ ២៧​ខ្សែ ដែលមាន​ប័ណ្ណ​ពណ៌​ក្រហម គឺ​ប្រជាពលរដ្ឋ ត្រូវ​បញ្ចេញ​សំរាម ដើម្បី​ឲ្យ​ក្រុមហ៊ុន ទៅ​ប្រមូល និង​ដឹកជញ្ជូន​សំរាម ចាប់ពី​ម៉ោង ៧​យប់ ដល់​ម៉ោង ៣​ភ្លឺ ហើយ​ក្រុមហ៊ុន ត្រូវ​ទៅ​ប្រមូល និង​ដឹកជញ្ជូន​សំរាម​ចាប់ពី​ម៉ោង ៣​ភ្លឺ ដល់​ម៉ោង ៨​ព្រឹក​។ រីឯ​ផ្លូវ​ចំនួន ២០​ខ្សែ​ទៀត មាន​ប័ណ្ណ​សម្គាល់​ពណ៌​ខៀវ គឺ​ប្រជាពលរដ្ឋ ត្រូវ​បញ្ចេញ​សំរាម ចាប់ពី​ម៉ោង ៧​យប់ ដល់​ម៉ោង ៣​ភ្លឺ ហើយ​ក្រុមហ៊ុន​ត្រូវ​ទៅ​ប្រមូល និង​ដឹកជញ្ជូន​សំរាម​ចាប់ពី​ម៉ោង ៣​ភ្លឺ ដល់​ម៉ោង ១០​ព្រឹក​។

​អាជ្ញាធរខេត្ត​ព្រះសីហនុ បានប្រកាសថា ក្នុងករណី ដែល​ប្រជាពលរដ្ឋ​បញ្ចេញ​សំរាម​ខុសពេល​វេលា ដែល​បានកំណត់ នៅក្នុង​ប័ណ្ណ​ព័ត៌មាន​ទាំងពីរ​ពណ៌​នេះ នឹងត្រូវ​ផាកពិន័យ ជា​ប្រាក់ ចាប់ពី ២​ម៉ឺន​រៀល ដល់ ៤០​ម៉ឺន​រៀល (​យោងតាម​អនុក្រឹត្យ​លេខ​១១៣)​។ ដោយឡែក​ក្នុងករណី ដែល​ក្រុមហ៊ុន មិនបាន​ទៅ​ប្រមូល និង​ដឹកជញ្ជូន​សំរាម តាម​ពេលវេលា ដែល​បានកំណត់ ក្នុង​ប័ណ្ណ​ព័ត៌មាន​ទាំងពីរ​ពណ៌​នេះ ក្រុមហ៊ុន នឹងត្រូវ​ទទួល​ការពិន័យ ដូច​មានចែង​ក្នុង​កិច្ចសន្យា​របស់​រដ្ឋបាល​ក្រុងព្រះសីហនុ​។

​កាលពី​ថ្ងៃ​សៅរ៍ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍ថា យុទ្ធនា​ការបិទ​ផ្សព្វផ្សាយ​ប័ណ្ណ​ព័ត៌មាន​បញ្ចេញ​សំរាម និង​ប្រមូល ដឹកជញ្ជូន​សំរាម នៅតាម​ខ្សែ​ផ្លូវ ៤៧​ខ្សែ ក្នុង​ក្រុងព្រះសីហនុ ដើម្បី​បញ្ចប់​សំរាម នៅក្នុង​ក្រុងព្រះសីហនុ ដោយសារ​កន្លងមក សំរាម​មានការ​កកស្ទះ នៅ​ក្រុងព្រះសីហនុ អ្នក​បញ្ចេញ​សំរាម មាន​ចំនួន​ច្រើន និង​ការប្រមូល​មិនទាន់​ទាន់​ឆ្លើយតប​។ បច្ចុប្បន្ន ការកកស្ទះ​សំរាម នៅសល់តែ​តំបន់​ទំនប់រលក​ប៉ុណ្ណោះ ដោយសារ​ការបញ្ចេញ​សំរាម​មាន​ទាំង​នៅលើ​គោក និង​សំរាម​មកពី​តំបន់​កោះ​។ 

​លោក​អភិបាលខេត្ត បាន​បន្តថា រដ្ឋបាល​ក្រុងព្រះសីហនុ បានទទួល​សិទ្ធិ​ពី​រាជរដ្ឋាភិបាល និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ តាម​ខ្លឹមសារ​អនុក្រឹត្យ​លេខ​១១៣ ដោយ​រៀបចំ​កម្មវិធី​ប្រមូល​សំរាម និង​សកម្មភាព​ដឹកជញ្ជូន​សំរាម​ចេញពី​ក្រុងព្រះសីហនុ​។ ជាមួយគ្នានេះ រដ្ឋបាល​ក្រុងព្រះសីហនុ បានធ្វើ​ការអប់រំ ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ និង​បាន​ជំ​រុញឱ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម និង​ដឹកជញ្ជូន​សំរាម ត្រូវ​ជ្រើសរើស​បុគ្គលិក រថយន្ត​ដឹកជញ្ជូន​សំរាម និង​ឧបករណ៍​បំពាក់​បន្ថែម ទៅតាម​តម្រូវការ​ជាក់ស្តែង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ