ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម័យនេះ​អ្នក​ណា​ប្រមាទ អ្នក​នោះ​ទុកដូចជា​ស្លា​.​ប់

2 ឆ្នាំ មុន

នៅ​ក្នុង​ប​មា​ទ​ធម៌ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ក្នុង​សម័យ​កាលដែល​រោម​រឹត​ទៅ​ដោយ​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​ទាំង​បព្វជិត និង​គ្រហស្ថ បុគ្គល​ណា​ប្រមាទ ធ្វេសប្រហែស បុគ្គល​នោះ​ទុកដូចជា​ស្លា​.​ប់ ឬ​ទុកដូចជា​អ្នក​ស​ម្លា​.​ប់​ខ្លួនឯង​ទាំង​ដែល​ជីវិត​កំពុង​រស់នៅ តែ​មិន​បាន​ធ្វើ​អ្វី​ឱ្យ​ជា​ប្រយោជន៍​ដល់​ខ្លួនឯង​និង​អ្នក​ដទៃ ។…

នៅ​ក្នុង​ប​មា​ទ​ធម៌ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ក្នុង​សម័យ​កាលដែល​រោម​រឹត​ទៅ​ដោយ​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​ទាំង​បព្វជិត និង​គ្រហស្ថ បុគ្គល​ណា​ប្រមាទ ធ្វេសប្រហែស បុគ្គល​នោះ​ទុកដូចជា​ស្លា​.​ប់ ឬ​ទុកដូចជា​អ្នក​ស​ម្លា​.​ប់​ខ្លួនឯង​ទាំង​ដែល​ជីវិត​កំពុង​រស់នៅ តែ​មិន​បាន​ធ្វើ​អ្វី​ឱ្យ​ជា​ប្រយោជន៍​ដល់​ខ្លួនឯង​និង​អ្នក​ដទៃ ។

តាម​ពុទ្ធភាសិត​នេះ​បាន​បង្ហាញ​អំពី​ការ​គ្រោះថ្នាក់​នៃ​បុគ្គល​ដែល​មាន​សេចក្តី​ប្រមាទ​ក្នុង​ជីវិត​បច្ចុប្បន្ន មិន​ស្តាប់​តាម​ដំបូន្មាន ឬ​មិន​ស្តាប់​តាម​សេចក្តីណែនាំ​នានា​សំដៅ​ដល់​ការ​ធានា​បាន​នូវ​សុខ​សុវត្ថិភាព​នោះ ។ បុគ្គល​ប្រមាទ​មិន​ត្រឹមតែ​ជា​អ្នក​មិន​ធ្វើ​អ្វី​ឱ្យ​ជា​ប្រយោជន៍​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ប្រព្រឹត្ត​ប្រាសចាក​ក្រមសីលធម៌​គ្រួសារ និង​សីល​ធម៌​សង្គម​ទៀត​ផង គឺ​គេ​មិន​គិត​ពី​ការ​គ្រោះថ្នាក់​នៃ​ជីវិត​សង្គម​ដែល​កំពុង​តែ​រោម​រឹត​ដោយ​ជំងឺ​ដ​ង្កា​ត់​នោះ​ទេ ។

ត្រង់នេះ​ហើយ​ដែល​អ្នកប្រាជ្ញ​ពោល​ថា អ្នក​ប្រមាទ​បើ​ទោះជា​មានជីវិត​រស់នៅ​ក្តី ក៏​ទុកដូចជា​ស្លា​.​ប់​ស្រេច​ទៅ​ហើយ គឺ​ស្លាប់ប្រយោជន៍​ខ្លួនឯង​ផង និង​ស្លា​.​ប់​ប្រយោជន៍​សង្គម​ជាតិ​ផង ។

នៅ​ក្នុង​សម័យកាល​ដ៏​សែន​គ្រោះថ្នាក់​ដោយ​ជំងឺ​រាតត្បាត​នេះ អ្នកមាន​ប្រាជ្ញា កាលបើ​មនុស្ស​ទាំងឡាយ​ប្រមាទ​ហើយ ជា​អ្នក​មិន​ប្រមាទ​សោះឡើយ​, កាលបើ​មនុស្ស​ទាំងឡាយ​ដេក​លក់​ហើយ ជា​អ្នក​ភ្ញាក់​ឡើង​ធ្វើ​ការងារ​ដ៏​មាន​ប្រយោជន៍ លះបង់​ចោល​នូវ​បុគ្គល​ដែល​កំពុង​លង់លក់​ទាំងនោះ​ដូច​ជា​សេះ​ដែល​មាន​ល្បឿន​លឿន បោល​ចោល​សេះ​ដែល​កម្ជិល​យ៉ាង​ដូច្នោះ​ឯង​, កាលបើ​មនុស្ស​ទាំងឡាយ​កំពុង​តែ​ជួបជុំ​សប្បាយ​ក្អាក់ក្អាយ​ដោយ​សេចក្តី​ប្រមាទ​ហើយ អ្នកមាន​ប្រាជ្ញា​ជា​អ្នក​រស់នៅ​ដោយ​សុខសាន្ត​ក្នុង​ទីឋាន​ដែល​ស្ងប់ស្ងាត់ ជាទី​សុវត្ថិភាព ។

អ្នកមាន​ប្រាជ្ញា​រមែង​ដល់​នូវ​ភាព​ជា​អ្នក​ប្រសើរ​ខ្ពង់ខ្ពស់​ជាង​មនុស្ស​អាប់​ឥត​ប្រាជ្ញា​ទាំងឡាយ ព្រោះ​សេចក្ដី​មិន​ប្រមា​ទ​, បណ្ឌិត​ទាំងឡាយ តែង​សរសើរ​នូវ​សេចក្ដី​មិន​ប្រមាទ ឯ​សេចក្ដី​ប្រមាទ បណ្ឌិត​លោក​តិះដៀល​គ្រប់ពេលវេលា ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ