ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​អា​មេ​រិ​ក​ប្រកាស​ពី​ការ​សម្លា.ប់​មេដឹកនាំ​អាល់​កៃ​ដា​ម្នាក់

2 ឆ្នាំ មុន

កងទ័ព​អា​មេ​រិ​ក ​បានប្រកាស​​ថា បាន​សម្លា.ប់​មេដឹកនាំ​អាល់​កៃ​ដា​ម្នាក់ ក្នុង​ការ​វាយប្រហារ​មួយ​របស់​យន្តហោះ​គ្មាន​មនុស្ស​បើក​នៅ​ស៊ី​រី ២​ថ្ងៃក្រោយ​ការ

ប្រទេស​ស៊ី​រី ៖ កងទ័ព​អា​មេ​រិ​ក ​ប្រកាស​កាលពី​ថ្ងៃ​ទី​២២ ខែ​​តុលា ឆ្នាំ២០២១​ ថា បាន​សម្លា.ប់​មេដឹកនាំ​អាល់​កៃ​ដា​ម្នាក់ ក្នុង​ការ​វាយប្រហារ​មួយ​របស់​យន្តហោះ​គ្មាន​មនុស្ស​បើក​នៅ​ស៊ី​រី ២​ថ្ងៃក្រោយ​ការ​វាយប្រហារ​ប្រឆាំង​មូលដ្ឋាន​យោធា​មួយ នៅ​ភាគ​ខាងត្បូង​ស៊ីរី ដែល​ប្រើប្រាស់ ដោយ​កងកម្លាំង​ចម្រុះ​ប្រឆាំង​ជី​ហា​ដ​នាំមុខ​ដោយ​អា​មេ​រិ​ក​។

ការ​វាយប្រហារ​នោះ​ធ្វើ​ឡើង ក្នុង​តំបន់​ SOULOUK ភាគ​ខាងជើង​ស៊ីរី​ ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​តួ​ក​គី​។ អា​មេ​រិ​ក​បញ្ជាក់​ថា យើង​​ពុំ​កត់សម្គាល់​ឃើញ​សញ្ញា​ណាមួយ​នៃ​ជន​រង​គ្រោះ​ស៊ី​វិល​ឡើយ ក្នុង​ការ​វាយប្រហា​រនះ ដែល​ធ្វើ​ឡើង ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ធុន ​MQ-9 ជា​ដ្រូ​ន​ប្រដាប់​អាវុធ​មាន​រហ័ស្ស​នាម​ថា ​REAPER​។

អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន ​ពុំ​បញ្ជាក់​ថា ​តើ​ការ​វាយប្រហារ​នោះ ធ្វើ​ឡើងជា​ការ​សងសឹក? ក្រោយ​ការ​វាយប្រហារ​មួយ​កាលពី​ថ្ងៃ​ទី​២០​ ខែតុលា ប្រឆាំង​មូលដ្ឋាន​យោធា ​AL-TANF ដែល​ប្រើប្រាស់​ដោយ​ក្រុមចម្រុះ​ប្រឆាំង​ជី​ហា​ដ នៅ​ជិត​ព្រំដែន​ស៊ី​រី ជាមួយ​ហ្ស៊​ក​ដា​នី​ និង​អ៊ី​រ៉ា​ក់ ​ដែល​មិន​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ឡើយ​។

កងទ័ព​អា​មេ​រិ​ក​និយាយ​ថា អាល់​កៃ​ដា​ នៅ​បន្ត​ជា​តំណាង​នៃ​ការ​គំរា.មកំហែង​មួយ​សម្រាប់​សហរដ្ឋអាមេរិក ​និង​សម្ព័ន្ធមិត្ត​របស់​យើង​។ ក្រុម​នោះ ​ប្រើប្រាស់​ស៊ី​រី ​ជា​មូលដ្ឋាន​សម្រាប់​ការ​ដកថយ និង​សម្រាប់​ជា​កន្លែង​រៀបចំ​កម្លាំង​ឡើង​វិញ ដោយ​រួម​សហការ​ជា​មួយ​បណ្ដា​សាខា​របស់​ពួក​គេ និង​រៀបចំ​ផែនការ​ធ្វើ​ប្រតិបត្តិការ​នៅ​បរទេស​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ