ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នឹកស្មានមិនដល់! ស្មានតែកាំភ្លើ.ងក្លែងក្លាយ កំពុងថតកុន​ បា.ញ់​ចំ​អ្នកថតកុនដ៏​ឆ្នើមម្នាក់​ស្លា.ប់​

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អ្នកដឹកនាំ​រឿង​លោក Joel Souza ជា​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ត្រូវ​បាន​បញ្ចូល​មក​មន្ទីរពេទ្យ​

សហរដ្ឋអាមេរិក ៖ អ្នកដឹកនាំ​រឿង​លោក Joel Souza ជា​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ត្រូវ​បាន​បញ្ចូល​មក​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ទី​២១ ខែតុលា ពេល​នេះ​បានដឹង​ខ្លួន និង​អាច​និយាយ​ស្តី​ហើយ​។ បន្ទាប់​ពីរ​ងរ​បួស​ដោយ​គ្រាប់កាំភ្លើ.ង (​កាំភ្លើ.ង​សម្រាប់​ថតកុន​) ដែល​បា.ញ់​ដោយ​តារា​សម្ដែង​លោក Alec Baldwin អំឡុង​ពេល​ថត​ក្នុង​ឈុត​ភាពយន្ត​មួយ ក្នុង​រដ្ឋ New Mexico ភាគ​និរតី​នៃ​សហរដ្ឋអាមេរិក​។ ដែល​ហេតុការណ៍​នោះ បាន​ឆក់​យកអាយុ​ជីវិត​នាយក​ផ្នែក​ថត​ជា​ស្ត្រី​ដ៏​ឆ្នើម​ម្នាក់​ផង​ដែរ​។

តាម​ប្រភព​ពី BBC កាលពី​ថ្ងៃ​ទី​២៣ ខែតុលា បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ធូរស្បើយ​ពីរ​បួស Joel Souza បាន​សម្តែង​ការ​ខូចចិត្ត​យ៉ាង​ខ្លាំង​ដោយ​បាត់បង់​មិត្តភក្តិ និង​សហការី​ដ៏​ឆ្នើម​របស់​លោក​គឺ​នាង Halyna Hutchins នៅ​ក្នុង​ហេតុការណ៍​ដែល​គ្រប់​នឹក​ស្មាន​មិន​ដល់​។

បុរស​វ័យ​៤៨​ឆ្នាំ​រូប​នេះ បាន​បង្ហោះ​សា​រលើ​បណ្តាញ Twitter ថា «​ខ្ញុំ​សោកស្តាយ​ដោយ​បាត់បង់​មិត្តភក្តិ និង​សហការី​គឺ Halyna​។ នាង​ជា​មនុស្ស​មាន​សន្តាន​ចិត្តល្អ មាន​ទេព​កោសល្យ​មិន​គួរ​ឱ្យ​ជឿ និង​តស៊ូ​គ្រប់ពេលវេលា ហើយ​តែងតែ​ជំរុញ​ខ្ញុំ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​។ ខ្ញុំ​មានការ​បន្ទាបខ្លួន និង​ដឹងគុណ​ដោយ​ក្តី​ស្រលាញ់ ដែល​យើង​បាន​ទទួល​ពី​សហគមន៍​ផលិតភាព​យន្ដ​របស់​យើង​»​។

គួរ​រំលឹក​ថា ហេតុការណ៍​ដ៏​រន្ធ.ត់​នេះ​កើតឡើង នៅ​ពេល​តារា​សម្តែង​លោក Alec Baldwin ដក​កាំភ្លើ.ងខ្លី​បា.ញ់​អំឡុង​ពេល​ថត​ឈុត​មួយ​ក្នុង​ភាពយន្ត «The 19th Century western Rust»​។

នាង Halyna Hutchins អាយុ​៤២​ឆ្នាំ ត្រូវ​គ្រាប់​ចំ​ទ្រូង និង​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ប៉ុន្តែ​បាន​ស្លា​.​ប់​ដោយសារ​របួស​ធ្ងន់ធ្ងរ​។ ខណៈ​លោក Joel Souza ដែល​ឈរ​ពីក្រោយ​នាង Hutchins ត្រូវ​គ្រាប់​ចំ​ស្មា ហើយ​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។
រហូត​មក​ទល់​ពេល​នេះ ប៉ូលិស​កំពុង​បន្ត​ស៊ើបអង្កេត ហើយ​មិន​ទាន់​មានការ​ចោទប្រកាន់​ណាមួយ​លើ​នរណា​ម្នាក់​នៅឡើយ​ទេ​។

ខណៈ​កំណត់ហេតុ​បឋម​បង្ហាញ​ថា លោក Alec Baldwin អាយុ​៦៣​ឆ្នាំ ដែល​ជា​តារា​សម្តែង និង​ជា​សហ​ផលិតករ​ខ្សែភាពយន្ត​នេះ ហើយ​ក៏​និង​ជា​អ្នក​បាញ់កាំភ្លើង​ផ្ទាល់​បាន​អះអាង​ថា លោក​ពុំ​បានដឹង​ថា​កាំភ្លើង​នោះ​មាន​គ្រាប់​ពិត​នោះ​ទេ​។

​បច្ចុប្បន្ន ​លោក​កំពុង​សហការ​យ៉ាង​ពេញលេញ​ជាមួយ​ការិយាល័យ​តម្រួត Santa Fe​។ លោក​ព្រមទាំង​បាន​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ សម្រាប់​ប្តី​របស់ Halyna កូនប្រុស​របស់​ពួក​គេ និង​អ្នក​ដែល​ស្គាល់ និង​ស្រលាញ់​នាង​ទាំងអស់​៕

នាង Halyna Hutchins
លោក Joel Souza
លោក Alec Baldwin

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ