ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​មេ​រត់ពន្ធ​គ្រឿង.ញៀន​ធំ​បំផុត​ សូម្បី​អាមេ​រិក​​ផ្តល់​រង្វាន់​៥លានដុល្លារ​បើអ្នក​ណានាំទៅចាប់​ជន​នោះ

1 ខែ មុន

រដ្ឋាភិបាល​កូ​ឡុំ​ប៊ី​ បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៣ ខែ​​តុលា ឆ្នាំ២០២១ ពី​ការ​ចាប់ខ្លួន​ជន​ឈ្មោះ​ DAIRO ANTONIO USUGA ហៅ​ OTONIEL ជា​មេ​រត់ពន្ធ​គ្រឿង.ញៀន​តាម​រក​ចាប់ខ្លួន​បំផុត​របស់​ប្រទេស ដែល​ទាំង​សហរដ្ឋអាមេរិក ក៏​ប្រកាស​ពី​ការ​ផ្ដល់​​រង្វាន់់​

ប្រទេស​កូ​ឡុំ​ប៊ី ៖ រដ្ឋាភិបាល​កូ​ឡុំ​ប៊ី​ បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៣ ខែ​​តុលា ឆ្នាំ២០២១ ពី​ការ​ចាប់ខ្លួន​ជន​ឈ្មោះ​ DAIRO ANTONIO USUGA ហៅ​ OTONIEL ជា​មេ​រត់ពន្ធ​គ្រឿង.ញៀន​តាម​រក​ចាប់ខ្លួន​បំផុត​របស់​ប្រទេស ដែល​ទាំង​សហរដ្ឋអាមេរិក ក៏​ប្រកាស​ពី​ការ​ផ្ដល់​​រង្វាន់់​៥​លាន​ដុល្លារ ចំពោះ​អ្នក​ដែល​នាំ​ទៅ​ដល់​ការ​ចាប់ខ្លួន​ជន​នោះ​ដែរ​។

ប្រធានាធិបតី​កូ​ឡុំ​ប៊ី ​លោក ​IVAN DUQUE ក្នុង​សារ​មួយ​ផ្សាយ​តាម​បណ្ដាញ​សង្គម​បាន​សម្ដែង​ការ​អបអរសាទរ​ថា នោះ​ជា​អន្លូង​ដ៏៏​ធ្ងន់​​មួយ សំពង​លើ​ការ​រត់ពន្ធ​គ្រឿង.ញៀន នា​សតវត្ស​នេះ​ក្នុង​ប្រទេស​យើង ដែល​ប្រៀប​ដូច​ជា ការ​ដួល​រលំ​របស់​ក្រុម​រត់ពន្ធ​គ្រឿង.​ញៀន PABLO ESCOBAR​។

PABLO ESCOBAR ​ជា​ប្រមុខ​ក្រុម​រត់ពន្ធ​គ្រឿង.ញៀន​នៅ ​MEDELLIN ភាគ​ពាយ័ព្យ​ប្រទេស ដែល​ត្រួតត្រា​ដល់​ទៅ​៨០% នៃ​ពាណិជ្ជ​កម្ម​កូ​កា​អ៊ី​ន​លើ​ពិភពលោក​ដែល​ប៉ូលិស​កូ​ឡុំ​ប៊ី ​បាញ់​សម្លា.ប់​កាលពី​ឆ្នាំ​១៩៩៣​។

បណ្ដា​រូបភាព​ផ្សាយ​ដោយ​រដ្ឋាភិបាល​កូ​ឡុំ​ប៊ី បង្ហាញ ​OTONIEL​ស្លៀកពាក់​ពណ៌​ខ្មៅ អម​ដោយ​យោធា​កូ​ឡុំ​ប៊ី​ ប្រដាប់ដោយ​​អាវុធ​។ មេ​រត់ពន្ធ​គ្រឿង.ញៀន​រូប​នេះ ត្រូវ​ចាប់​​ខ្លួន​បាន​នៅ ​NECOCLI ភាគ​ពាយ័ព្យ​ប្រទេស ជិត​ព្រំដែន​ជាមួយ​ប៉ា​ណា​ម៉ា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo