ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បុរស​២​នាក់ ក្រោយ​ពាក់ព័ន្ធ​នឹង​ចិន​២​នាក់​ចាប់​​​ខ្មែរ​បង្ខាំង​ទារ​លុយ​ម្នាក់​១​ពាន់​ដុល្លារ

1 ខែ មុន
  • បន្ទាយមានជ័យ

នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២១ បាន​បញ្ជូន​ជនសង្ស័យ​ជា

ខេត្តបន្ទាយមានជ័យ ៖​ ​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២១ បាន​បញ្ជូន​ជនសង្ស័យ​ជា​ជនជាតិ​បង់​ក្លា​ដែ​ស​ចំនួន​០២​នាក់ ទៅ​កាន់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

បើ​តាម​លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុ​ជាតិ ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ជនជាតិ​បង់​ក្លា​ដែ​សទាំង​០២​នាក់​នេះ ១/- ឈ្មោះ មៀ ហា​ប៊ឹ​ប ភេទ​ប្រុស អាយុ​៣១​ឆ្នាំ និង​២/- ឈ្មោះ អ៊ី​ស្លា​ម អ៊ែ​ល​សា​រុល ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ទាំង​០២​នាក់​ស្នាក់​នៅផ្ទះ​ជួល​លេខ​៦E ផ្លូវ​៣១២ ស្ថិត​ក្នុងភូមិ​៥ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការ​មន រាជធានី​ភ្នំពេញ ។

លោកស្រី​ស្នងការ​រង​បាន​បន្ត​ថា ជនសង្ស័យ​ទាំង​០២​នាក់​នេះ ដោយ​ទទួល​បាន​នូវ​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​ន​របាល​ខេត្តបន្ទាយមានជ័យ ដោយ​មានការ​អនុញ្ញាតិ​ពន្លាត​ដែន​សមត្ថកិច្ច ពី​ឯកឧត្តម កើត សុ​វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ និង​កម្លាំង​អធិការដ្ឋាន បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ បន្ត​ស្រាវជ្រាវ​រហូត​ឈាន​ដល់​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​មក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដែល​ធ្វើការ​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​០៤​និង​២៥​នាទី​ល្ងាច ។

លោកស្រី​ឧត្តមសេនីយ៍​ស្នងការ​រង បញ្ជាក់​ថា ជនសង្ស័យ​ជា​ជនជាតិ​បង់​ក្លា​ដែ​សទាំង​០២​នាក់​នេះ បាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ការ​ចាប់ពង្រត់ ការ​ឃុំឃាំង ឬ​ការ​បង្ខាំង​មនុស្ស ជាមួយនឹង​ជនសង្ស័យ​ជា​ជនជាតិ​ចិន​០២​នាក់​ទៀត ដោយ ១/- ឈ្មោះ ស៊ី​ន សៅ​ស៊ុន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​, និង​២/- ឈ្មោះ កៅ ឈុ​ង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ទៅ​លើ​ជន​រង​គ្រោះ​ជនជាតិ​ខ្មែរ​០២​នាក់ ដោយ​ដឹក​ពី​ភ្នំពេញ​មក​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​បង្ខាំង​ទុក​នៅ​ចំណុច​ភូមិ​គីឡូ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ថ្ងៃ​ទី​០៨ ដល់​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២១ ដោយ​ឲ្យ​ជន​រង​គ្រោះ​ទាំង​០២​នាក់​រក​លុយ​ម្នាក់​១,០០០​ដុល្លារ មក​សង​ខ្លួន​វិញ (​គួរ​បញ្ជាក់​ថា ៖ ជនជាតិ​ចិន​ទាំង​០២​នាក់​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កាលពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២១​មក​ម្ល៉េះ​) ៕