ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រារព្ធ​នាង​រូ​បន​ន្ទា​

1 ខែ មុន

អដ្ឋកថា​លេខ​៥២​បានឮ​មក​ថា ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ប្រារព្ធ​នាង​រូ​បន​ន្ទា​ភិក្ខុនី បាន​ត្រាស់​ព្រះ​គាថា​ទាំងនេះ​ដោយ​ប្រការ​ដូច្នេះ​ឯង ហើយ​ព្រះ​នាង​រូ​បន​ន្ទា​បាន​បញ្ជូន​ញាណ​ទៅ​តាម​លំ​អាន​នៃ​ព្រះធម៌​ទេសនា ក៏​បាន​សម្រេច​ព្រះ​អរហត្តផល​គ្រានោះ​ឯង ។ ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ថា ម្នាលនាង​រូ​បន​ន្ទា នាង​កុំ​ធ្វើ​សេចក្ដី​សម្គាល់ថា សារៈ​ក្នុង​សរីរៈ​នេះ​មាន​ឲ្យ​សោះ…

អដ្ឋកថា​លេខ​៥២​បានឮ​មក​ថា ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ប្រារព្ធ​នាង​រូ​បន​ន្ទា​ភិក្ខុនី បាន​ត្រាស់​ព្រះ​គាថា​ទាំងនេះ​ដោយ​ប្រការ​ដូច្នេះ​ឯង ហើយ​ព្រះ​នាង​រូ​បន​ន្ទា​បាន​បញ្ជូន​ញាណ​ទៅ​តាម​លំ​អាន​នៃ​ព្រះធម៌​ទេសនា ក៏​បាន​សម្រេច​ព្រះ​អរហត្តផល​គ្រានោះ​ឯង ។

ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ថា ម្នាលនាង​រូ​បន​ន្ទា នាង​កុំ​ធ្វើ​សេចក្ដី​សម្គាល់ថា សារៈ​ក្នុង​សរីរៈ​នេះ​មាន​ឲ្យ​សោះ ព្រោះ​សារៈ​ក្នុង​សរីរៈ​នេះ

បន្តិចបន្តួច​ក៏​មិន​មាន​ដែរ ។ សរីរៈ​នេះ​មាន​ឆ្អឹង​៣០០​កំណាត់ ដែល​ផ្គុំ​ឡើង​ដោយ​កុស​លា​កុសលកម្ម​ធ្វើ​ឲ្យ​ជា​នគរ​នៃ​ឆ្អឹង​ទាំងឡាយ ហើយ​ត្រាស់​នូវ​ព្រះ​គាថា​នេះ​ថា អ​ដ្ឋី​នំ នគ​រំ ក​តំ មំស​លោ​ហិ​តំ​លេប​នំ យ​ត្ថ ជរា ច មច្ចុ ច មា​នោ ម​ក្ខោ ច ឱ​ហិ​តោ ។ ប្រែ​ថា

សេចក្ដី​គ្រាំគ្រា សេចក្ដី​ស្លា​.​ប់ សេចក្ដី​ប្រកាន់ខ្លួន និង​សេចក្ដី​លប់គុណ ប្រជុំ​ចុះ​ក្នុង​សរីរៈ​ណា សរីរៈនោះ​ដែ​ល​កុស​លា​កុសលកម្ម​ធ្វើ​ហើយ​ឲ្យ​ជា​នគរ​របស់​ឆ្អឹង​ទាំងឡាយ ជា​គ្រឿង​ប្រឡាក់​ដោយ​សាច់​និង​ឈា​.​ម ។

ក្នុង​ពេល​ចប់​ព្រះ​ធម្មទេសនា ព្រះ​នាង​រូ​បន​ន្ទា​ថេរី បាន​សម្រេច​អរហត្តផល ហើយ​ព្រះ​ធម្មទេសនា​បានជា​កថា​មាន​ប្រយោជន៍​ដល់មហាជន​ដូច្នេះ​ឯង ៕ សាន សារិន