ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញហើយ! បុរសម្នាក់​លោ.ត​​ចាប់​ឈើ​អណ្តែត​ទឹក ពេល​ជំនន់​ទឹកភ្លៀង បាត់ទាំងមនុស្សទាំងឈើ​

1 ខែ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ​​បុរស​រង​គ្រោះ​​ម្នាក់​ដែល​លិច​បាត់​ក្នុង​ស្ទឹង​អូរ​ដំបង ខណ​:ជនរងគ្រោះ​​លោ.ត​ចាប់​ឈើ​អណ្តែត​ទឹកស្ទឹង ពេលជំនន់

ខេត្ត​ប៉ៃលិន ៖ ​​បុរស​រង​គ្រោះ​​ម្នាក់​ដែល​លិច​បាត់​ក្នុង​ស្ទឹង​អូរ​ដំបង ខណ​:ជនរងគ្រោះ​​លោ.ត​ចាប់​ឈើ​អណ្តែត​ទឹកស្ទឹង ពេលជំនន់ទឹកភ្លៀងកំពុងហក់​ឡើងខ្លាំង កាលពី​វេលា​ម៉ោង១០​និង​៤៧​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ភ្នំ​ដំបង ក្នុងភូមិ​ក្រចាប់ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន រហូតមកដល់វេលាម៉ោង​៩និង​​៣០នាទីព្រឹកថ្ងៃទី​២៤ តុលា ឆ្នាំ២០២១ នេះ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ស.ព​បុរសរងគ្រោះ​នៅ​​ជាប់​នឹង​ព្រៃរបោះ​ក្បែរ​មាត់​ស្ទឹង ត្រង់​ចំណុច​ខាងក្រោម​ទីតាំង​កើតហេតុ​ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​តែ​ម្តង ។ គួររំលឹកថា ឃើញ​ឈើ​អណ្តែត​ទឹក បុរស​ម្នាក់​លោ​.​ត​ចុះ​ទៅ​តោង​ឈើ​នោះ បាត់​ទាំង​មនុស្ស​ទាំង​ឈើ

បុរសរងគ្រោះ​ឈ្មោះ ណា​ង ស៊ី​ណា​ល់ អាយុ​៤៤​ឆ្នាំ ទីលំនៅ​ស្ថិត​នៅ​​ក្នុង​ភូមិ​​ឃុំកើតហេតុ​ខាងលើ ។

​ក្រោយពេល​ប្រទះ​ឃើញសពជនរងគ្រោះរួចហើយ​​ ដោយសារ​ស្ថានភាព​សព​ជន​រង​គ្រោះ​​បាន​​ស្អុយរលួយ​ពិ​បាក​ក្នុង​ការ​​លើកយក​ទៅ​ធ្វើបុណ្យ ទើប​ក្រុម​គ្រួ​សារ​សម្រេច​​រៀបចំ​បូជា​នៅ​នឹង​កន្លែង​កើតហេតុ រួច​យក​ធាតុ​ទៅ​រៀបចំ​ធ្វើបុណ្យ​នៅ​ឯ​ផ្ទះ​តាម​ប្រពៃណី​ ៕