ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​ឆែក​ឃើញ​ទាន់ កុំអីមិន​ដឹង​​យ៉ាងណា​យ៉ាងណី​​​ទេ

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​២​នាក់ ត្រូវ​ឃាត់ខ្លួន​ជាមួយ​អាវុធ​វែង​-​ខ្លី​ប្រើ​ហ្គា​ស​ចំនួន​២២​ដើម ដោយ​នាំ​ចូល​ពី​ទឹកដី​ថៃ​បង្កប់​តាម​វ៉ាលិស កាលពី​វេលា​ម៉ោង​០៦ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៥ មីនា ២០១៦ បន្ទាប់​ពី​កម្លាំង​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត សហការ​ជាមួយ​អាវុធហត្ថ​ក្រុង​ធ្វើការ​ឆែកឆេរ​រក​ឃើញ​នៅ​មាត់ច្រក​ទ្វារ ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ ១-​ឈ្មោះ​NGUYENHONG PHUC ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ និង​២-​ឈ្មោះ​BUI VAN MANH អាយុ​២៦​ឆ្នាំ ពួក​គេ​មក​ពី​ប្រទេស​វៀតណាម ។ ចំណែក​អាវុធ​ប្រើ​ហ្គា​ស​ខាងលើ ប្រភេទ​ខ្លី​ចំនួន​១៦​ដើម និង​វែង​៦​ដើម ក្នុង​នោះ​មាន ៧៨​គ្រាប់​ផង​ដែរ ។

អនុប្រធាន​ការិយាល័យ​គយ​រដ្ឋាករ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ទទួល​បន្ទុក​ទីលាន​ត្រួតពិនិត្យ​ទំនិញ លោក​អ៊ី ឃី​ម បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា ដំបូង​កម្លាំង​របស់​លោក ដែល​ប្រចាំការ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ឃើញ​វ៉ាលិស​របស់​បុរស​ទាំង​២​ខាងលើ​គួរ​ឱ្យ​សង្ស័យ ហើយ​ហៅ​យក​ទៅ​សួរនាំ និង​សុំ​ឆែកឆេរ​នៅ​ទីលាន​ត្រួតពិនិត្យ​ទំនិញ ដោយ​សហការ​ជាមួយ​អាវុធហត្ថ​ក្រុង​ទើប​ដឹង​ថា ជា​ជនជាតិ​វៀតណាម ហើយ​ពេល​ឆែកឆេរ ក៏​រក​ឃើញ​អាវុធ​ខ្លី​-​វែង និង​គ្រាប់​ប្រើ​ហ្គា​ស​ទាំងនេះ​តែ​ម្តង ។

លោក​ប្រាប់​តាម​ទូរស័ព្ទ​ទៀត​ថា ជនសង្ស័យ​និង​វត្ថុ​តាង ក្រោយ​ពី​ធ្វើ​កំណត់ហេតុ​រួច បាន​បញ្ជូន​ទៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ គួរ​បញ្ជាក់​ថា អាវុធ​ប្រើ​ហ្គា​ស់​នេះ ត្រូវ​សមត្ថ​កិ​ច្ឱ្យ​ដឹង​ថា បើ​បាញ់​ឆ្ងាយ​មិន​បង្ក​គ្រោះថ្នាក់​ទេ ប៉ុន្តែ​បើ​ជិត ឬ​គៀក គឺ​អាច​បង្ក​គ្រោះថ្នាក់​បាន រីឯ​ជំនាញ​ថា គ្មាន​ច្បាប់​ណា​អនុញ្ញាត​ឱ្យ​នាំ​ចូល​នោះ​ទេ ។