ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​រៀន​​អន្តរជាតិ​​ហ្សា​ម៉ា​ន់ និង​វិទ្យាស្ថាន​សន្ទនា​មេគង្គ​​ ​ប្រារព្ធ​មហោស្រព​ភាសា​ និង​វប្បធម៌​​អន្តរ​ជាតិ

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​វិទ្យាស្ថាន​​សន្ទនា​មេគង្គ (MDI) និងសាលារៀន​អន្តរជាតិ​ហ្សា​ម៉ា​ន់ (ZIS)​ ប្រារព្ធមហោស្រព​ភាសា​និង​វប្បធម៌​អន្តរ​ជាតិ​នៅព្រឹក​​ថ្ងៃ​ទី​២៦ ​មីនា ​២០១៦ ​​ចាប់ពី​ម៉ោង៩ និង៣០នាទី​ព្រឹក​ ដល់​ម៉ោង៦ល្ងាច នៅ​សាលD មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​

រាជធានីភ្នំពេញ ៖ ​វិទ្យាស្ថាន​​សន្ទនា​មេគង្គ (MDI) និងសាលារៀន​អន្តរជាតិ​ហ្សា​ម៉ា​ន់ (ZIS)​ ប្រារព្ធមហោស្រព​ភាសា​និង​វប្បធម៌​អន្តរ​ជាតិ​នៅព្រឹក​​ថ្ងៃ​ទី​២៦ ​មីនា ​២០១៦ ​​ចាប់ពី​ម៉ោង៩ និង៣០នាទី​ព្រឹក​ ដល់​ម៉ោង៦ល្ងាច នៅ​សាលD មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះ​ពេជ្រ​ ។ គោលបំណង ក្នុង​ការ​ប្រារព្ធ​កម្មវិធី​នេះ​គឺ​ដើម្បី​ផ្សារ​ភ្ជាប់​វប្បធម៌​ខ្មែរ​ជាមួយនឹង​វប្បធម៌​អន្តរជាតិ​ដោយ​មាន​សន្តិ​សហ​ត្ថិ​ភាព​បង្ហាញ​ពី​តួនាទី​យ៉ាង​សំខាន់​របស់​វប្បធម៌​ក្នុង​ការ​បង្កើត​ចំណង​យ៉ាង​រឹង​មាំ​រវាង​ប្រជាជាតិ​ផ្សេង​ៗ​គ្នា​ឲ្យ​រស់នៅដោយ​​មាន​សុខ​ដុម​រមនា​ ព្រមទាំង​រៃ​អង្គាស​ថវិកា​សម្រាប់​កម្មវិធី​សប្ប​រសធម៌​ជា​ច្រើន ​ដូច​ជា​ការ​ជុស​ជុល​ និង​ផ្គត់ផ្គង់​សម្ភារ​ដល់បណ្ណាល័យ​នៅ​សាលា​រៀន​​ផ្សេង​ៗ ​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ ។

នៅ​ក្នុង​មហោស្រព​នោះ​ដែរ ​ក៏​មាន​វត្តមាន​ពី​សំណាក់ ឯកឧត្តម ម៉ា​ន់ ឈឿ​ន ប្រធាន​គណកម្មការ​ទី​៧ របស់​ព្រឹទ្ធសភា ទទួល​បន្ទុក ទេស​ចរណ៍ វប្បធម៌ អប់រំ និង​សាសនា, ឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការ របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ ព្រមទាំង​ឯកឧត្តម​ប៉ាក់ សុខុម រដ្ឋលេខាធិការ​របស់​ក្រសួងទេសចរណ៍ អម​ដោយ​លោក​អែ​ជ​ដែរ ឃឺ​ឡិច នាយក​ក្រុមហ៊ុន​ហ្សា​ម៉ា​ន់ និង​លោក ហា​ខាន់ អា​តា​សឺ​វ័​រ នាយក​ប្រតិបត្តិ​របស់​វិទ្យាស្ថាន​សន្ទនា​មេគង្គ​ ។

មហោស្រព​ភាសា​ និង​វប្បធម៌​អន្តរជាតិ ​នឹង​មានការ​ចូលរួម​ពី​បណ្តា​ប្រទេស​ចំនួន​៣៨ ដែល​នឹង​បង្ហាញ​ពី​វប្បធម៌ និង​សិល្បៈ​ដ៏​អស្ចារ្យ​របស់​ប្រទេស​ខ្លួន​នីមួយ​ៗ​ ព្រមទាំង​មាន​តូប​តាំងពិព័រណ៍​ផង​ដែរ​ ។ បន្ថែម​ពី​នេះ​ទៀត កម្មវិធី​នឹង​មានការ​សម្តែង ​ដោយ​ជនជាតិ​ខ្មែរ​និង​​បរទេស​ជា​ច្រើន​ ។ ម្យ៉ាងវិញទៀត ដោយសារ​តែ​កម្មវិធី​ខាងលើ​ក៏​មាន​បំណង​ ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​សប្បុរសធម៌អ្នកចូលរួម​​ត្រូវ​ជាវ​​សំបុត្រ ​ដែល​មាន​តម្លៃ​ត្រឹមតែ​២​ដុល្លារប៉ុណ្ណោះ​ ។

មហោស្រព​ភាសា​ និង​វប្បធម៌​អន្តរជាតិ​ គឺជា​កម្មវិធី​ទ្រង់ទ្រាយ​ធំ​កម្រិត​អន្តរជាតិ​មួយ ​ក្នុង​ការ​ផ្តល់​ឱកាស​ដល់​សី​ល្បៈ​ និង​វប្បធម៌ ​ដើម្បី​ចូលរួម​លើក​ស្ទួយ​​សន្តិភាព សេចក្តី​ស្រឡាញ់ និង​តម្លៃ​វប្បធម៌​នៅ​ទូ​ទាំង​ពិភពលោក​ ។ ហើយ​នៅ​ក្នុងឆ្នាំនេះ សាលារៀន​អន្តរ​ជាតិ​ហ្សា​ម៉ា​ន់​និង​វិទ្យាស្ថាន​សន្ទនា​មេគង្គ​មាន​កិត្តិយស​ធ្វើ​ជា​អ្នក​រៀបចំ​កម្ម វិធី​ដែល​មាន​អត្ថន័យ​និង​សោភ័ណ​ភាព​នេះ​ ។