ទីបំផុត! ក្រុមកោះកុងអេហ្វស៊ី បើកប្រវត្តិសាស្ត្រ គ្រងជើងឯក
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅទីបំផុត ក្រុមបាល់ទាត់កោះកុងអេហ្វស៊ី បានក្លាយជាជើងឯកពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន (ថ្នាក់
រាជធានីភ្នំពេញ ៖ នៅទីបំផុត ក្រុមបាល់ទាត់កោះកុងអេហ្វស៊ី បានក្លាយជាជើងឯកពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន (ថ្នាក់
រាជធានីភ្នំពេញ ៖ នៅទីបំផុត ក្រុមបាល់ទាត់កោះកុងអេហ្វស៊ី បានក្លាយជាជើងឯកពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន (ថ្នាក់ខេត្ត) គួរអោយភ្ញាក់ផ្អើល សម្រាប់ការប្រកួតលើកទី១៥ ឆ្នាំ២០២១នេះ បន្ទាប់ពីបានយកឈ្នះលើក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ដោយលទ្ធផល៣-០ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ កាលពីល្ងាច ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ២០២១។
កីឡាករ ប៉ែន បញ្ញាវុឌ្ឍ ដែលលេចធ្លោជាងគេក្នុងក្រុមកោះកុង បានស៊ុតបញ្ចូលទីខេត្តត្បូងឃ្មុំ ១គ្រាប់ មុនគេ ធ្វើឲ្យក្រុមកោះកុងអេហ្វស៊ីនាំមុខ នៅនាទី៣៧។ បន្ទាប់មកនៅដើមវគ្គទី២ ក្រុមជើងឯករងឆ្នាំចាស់មួយនេះ បានព្យាយាមវាយបកវិញ តែធ្វើពុំ បានសម្រេច ព្រមទាំងបាត់បង់សមាជិកម្នាក់ គឺខ្សែការពារ លី រមី ដោយសារតែពីរងពិន័យកាតលឿនលើកទី២ (កាតក្រហម) នៅនាទី៦៣ ហើយត្រូវបញ្ឈប់អោយលេងពីតារាងទាំងមិនទាន់ចប់។ ការបាត់បង់សមាជិកនេះ បានធ្វើឲ្យក្រុមកោះកុងមានប្រៀប និងបានដាក់សម្ពាធខ្លាំងលើគូប្រជែងកាន់តែខ្លាំង ហើយទីបំផុតក្រុមកោះកុងក៏រកបាន ២គ្រាប់បន្ថែមទៀត នៅចុងម៉ោង ដោយកីឡាករជៀន វិសាល នៅនាទី៨១ និងកីឡាករ ពៅ ភារិទ្ធ នៅនាទី៩០+៤។ គ្រាប់ទី៣ របស់កោះកុង គឺជាគ្រាប់បាល់ពិន័យ ១១ម៉ែត្រ ក្រោយការបង្កកំហុសក្នុងប្រអប់គ្រោះថ្នាក់របស់ខ្សែការពារខេត្តត្បូងឃ្មុំ។
ជ័យជម្នះនេះ បានធ្វើឲ្យក្រុមកោះកុងអេហ្វស៊ី បើកទំព័រប្រវត្តិសាស្ដ្រលើកពានសម្ដេចតេជោ ហ៊ុន សែន (ថ្នាក់ខេត្ត) លើកដំបូង ខណៈក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានត្រឹមជើងឯករង២ឆ្នាំ ជាប់គ្នា (ឆ្នាំ២០២០ និងឆ្នាំ២០២១) បន្ទាប់ពីពួកគេ ធ្លាប់ ឈ្នះជើងឯកលើកដំបូងកាលពីឆ្នាំ២០១៩។
សម្រាប់រង្វាន់ជ័យលាភី នៃពានរង្វាន់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី-ថ្នាក់ខេត្តនេះ ក្រុមជើងឯកកោះកុងអេហ្វស៊ី ទទួលបានពាន អមដោយប្រាក់រង្វាន់១៥លានរៀល, ក្រុមជើងឯករងខេត្តត្បូងឃ្មុំ ទទួលបានប្រាក់រង្វាន់៧លាន៥សែនរៀល និងលេខ៣ គឺខេត្តបន្ទាយមានជ័យ ទទួលបានប្រាក់រង្វាន់៥លានរៀល។ ក្រុមទាំង៣ នឹងត្រូវដឹកដៃគ្នាឡើងទៅលេងពានរង្វាន់សម្ដេចតេជោ-ថ្នាក់ជាតិបន្ដទៀត នាពេលខាងមុខ ៕
ចែករំលែកព័តមាននេះ