ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេត្តកំពង់ស្ពឺបើកទំនប់ជណ្តើរកាច់ និងអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្ន

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ដោយ​ស្ថានភាព​ទឹកភ្លៀង​ធ្លាក់​មក​ជា​ច្រើន​ថ្ងៃ​បាន​ធ្វើ​ឱ្យ​ទំនប់​ជណ្តើរ​កាច់​ជោរជន់ ទៅ​ដោយ​ទឹក​ច្រើន ហួស​ពី​សមត្ថភាព​ដែល​អាច​តម្កល់​ទឹក​ទុក ទើប​អាជ្ញាធរ​ត្រូវ​បង្ខំចិត្ត​បើក​រំដោះ​ទឹក​ចេញ​ខ្លះ ។ លោក​អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី…

ខេត្តកំពង់ស្ពឺ ៖ ដោយ​ស្ថានភាព​ទឹកភ្លៀង​ធ្លាក់​មក​ជា​ច្រើន​ថ្ងៃ​បាន​ធ្វើ​ឱ្យ​ទំនប់​ជណ្តើរ​កាច់​ជោរជន់ ទៅ​ដោយ​ទឹក​ច្រើន ហួស​ពី​សមត្ថភាព​ដែល​អាច​តម្កល់​ទឹក​ទុក ទើប​អាជ្ញាធរ​ត្រូវ​បង្ខំចិត្ត​បើក​រំដោះ​ទឹក​ចេញ​ខ្លះ ។

លោក​អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២៣ ខែតុលា​នេះ​ថា «​ទំនប់​ជណ្តើរ​កាច់​ជា​ទំនប់​ចាស់​( សល់​ពី​ជំនាន់​ប៉ុ​ល​ពត ) ។ ប៉ុន្តែ​ត្រូវ​បាន​ខូចខាត​ទៅ​វិញ ហើយ​បាន​កសាង​ឡើង​វិញ និង​រួចរាល់​ក្នុង​ឆ្នាំ​២០១៩ ប៉ុន្តែ​មិន​ដែល​មានទឹក​ទេ​(​មាន​តិចតួច ) ។ ទើបតែ​ឆ្នាំ​នេះ​មានទឹក​យ៉ាងច្រើន​លើស​ពី​សមត្ថភាព​ដែល​អាច​តម្កល់​ទឹក​ទុក ។ យើង​មានការ​សោកស្ដាយ ប៉ុន្តែ​បើ​មិន​បើកទ្វារ​ទឹកនឹង​អាច​ធ្វើ​ឲ្យ​ទំនប់​បាក់​បាន​» ។

លោក វ៉ី សំណាង បាន​បន្ត​ថា ដូច្នេះ​សូម​ពុក​ម៉ែ​មាមីង​បងប្អូន​ដែល​រង​ដោយសារ​ការ​បើកទឹក​ទំនប់​ផ្នែក​ខាងក្រោម មេត្តា​យោគយល់​ដោយ​ក្តី​អនុគ្រោះ​បំផុត ។ ស្ថានភាព​នឹង​វិល​ទៅ​រក​សភាព​ដើម​ក្នុង​រយៈពេល​ខ្លី ។ ទំនប់ជណ្ដើរកាច់នេះមានប្រវែង ២,៦០០ម៉ែត្រ មានទីតាំងស្ថិតនៅឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ