ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ចុះ​អនុវត្ត​ដីកាហាមឃាត់​សំណង់​ក្រុមហ៊ុន​៩៩៩ សាខា​ស្ទឹង​មាន​ជ័យ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៦​នេះ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ខណ្ឌមានជ័យ​ចុះ​អនុវត្ត​ដីកា

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៦​នេះ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ខណ្ឌមានជ័យ​ចុះ​អនុវត្ត​ដីកា​រក្សា​ការពារ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ហាមឃាត់​សំណង់​ក្រុមហ៊ុន​មាន​ជ័យ អិន​ធើ​នេ​សិន​ណ​លអ៊ី​ន​វេស​មេន ដែល​តំណាង​ដោយ​លោក​ឧកញ៉ា​ថោ​ង សា​រ៉ាត់ កំពុង​ជាប់​ពន្ធនាគារ​មិន​ឲ្យ​សាងសង់​អាគារ​ខុន​ដូរ​ដែល​មាន​កម្ពស់​៧​ជាន់ ដោយសារ​ប៉ះពាល់​គំលាត​ព្រំ​របស់​លោក​ឧកញ៉ា ឡុ​ច សា​រ៉េ​ត ។

យ៉ាងណា​ក៏​ចុះ​អនុវត្ត​ខាងលើ​នេះ បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន​មិន​មានការ​រារាំង​អ្វី​ឡើយ​ព្រោះ​កូនបំណុល​ដែល​ជា​ភាគី​លោក​ឧកញ៉ា​ថោ​ង សា​រ៉ាត់ កំពុង​ជាប់​នៅ​ពន្ធនាគារ ។ សូម​បញ្ជាក់​ថា តាម​កម្មវត្ថុ​បណ្តឹង​បាន​ឲ្យ​ដឹង​ថា ឧកញ៉ា​ឡុ​ច សា​រ៉េ​ត ទាមទារ​សុំ​ឲ្យ​សំណង់​ខុន​ដូ​ខាងលើ​សាងសង់ មាន​គំលាត​ពី​ព្រំ​ដី​របស់​ខ្លួន​ចំនួន ៤​ម៉ែត្រ​ដោយ​សកម្មភាព​សំណង់​ដែល​កំពុង​សាងសង់​នោះ គឺ​មាន​គំលាត​ជាង​១​ម៉ែត្រ ។

ហើយ​បញ្ហា​នេះ​តំណាង​ក្រុមហ៊ុន ៩៩៩ បាន​និយាយ​ថា ខ្លួន​សាងសង់​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ដោយឡែក​ភាគី​ឧកញ៉ា​ឡុ​ច សា​រ៉េ​ត វិញ​បាន​ចាត់​ទុក​សំណង់​ខាងលើ​នេះ ជា​សំណង់​គ្មាន​ច្បាប់ និង​សាងសង់​ខុស​បច្ចេកទេស​ពី​បញ្ហា​គំលាត​ព្រំ​ដី ។ អាជ្ញាធរ​មូលដ្ឋាន​វិញ​បាន​បង្ហើប​ថា​សំណង់​ខាងលើ​នេះ មានច្បាប់​សាងសង់​ត្រឹមត្រូវ​ប៉ុន្តែ​ខ្លឹមសារ​នៅ​ក្នុង​ដីកា​រក្សា​ការពារ របស់​តុលាការ​បាន​បញ្ជាក់​ថា​សំណង់​ខុន​ដូរ​នោះ គ្មាន​ច្បាប់​អនុញ្ញាត្តិ​ឡើយ ។ បើ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ម្ចាស់​សំណង់ ៩៩៩​ក៏​មិន​បាន​បង្ហាញ​ច្បាប់​អនុញ្ញាត​សាងសង់ ដល់​អ្នកកាសែត​ដែរ ហើយ​ជា​លទ្ធផល​គឺ​តុលាការ​សម្រេច​ហាមឃាត់​សំណង់​នោះ បញ្ឈប់​ការ​សាងសង់​ទាំងស្រុង​តែ​ម្តង ៕