ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារ​ចម្រុះ​ខេត្ត​ព្រះ​សីហ​នុ​​បញ្ឈប់​សកម្មភាព​មនុស្ស​៥៨​នាក់​កំពុង​កា.ប់​រាន​ដី​ព្រៃ និង​ចង​តង់​ធ្វើ​ជា​ជម្រក

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២១ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ព្រៃ​នប់ និង​ស្រុក​ស្ទឹង​ហាវ​បាន​ចុះ​ពិនិត្យ និង​ទប់ស្កាត់​សកម្មភាព​កាប់​រាន​ដី​ព្រៃឈើ នៅ​ចំណុច​បាតខ្ទះ ស្ថិត​នៅ​ភូមិ​ទួល​ទទឹង​២…

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២១ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ព្រៃ​នប់ និង​ស្រុក​ស្ទឹង​ហាវ​បាន​ចុះ​ពិនិត្យ និង​ទប់ស្កាត់​សកម្មភាព​កាប់​រាន​ដី​ព្រៃឈើ នៅ​ចំណុច​បាតខ្ទះ ស្ថិត​នៅ​ភូមិ​ទួល​ទទឹង​២ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ នេះបើយោងតាមការប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុ ។

នៅ​ពេល​ក្រុមការងារ​ចម្រុះ​បាន​ចុះ​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ​ឃើញ​មាន​មនុស្ស​ចំនួន​៥៨​នាក់​កំពុង​ធ្វើ​សកម្មភាព​កាប់​រាន​ដី​ព្រៃ និង​ចង​តង់​ធ្វើ​ជា​ជម្រក ក្នុង​នោះ​ក្រុមការងារ​ចម្រុះ​បាន​ធ្វើការ​ណែនាំ​ឱ្យ​ពួក​គាត់​បញ្ឈប់​សកម្មភាព និង​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​កាលពី​វេលា​ម៉ោង​០២​រសៀល ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២១​។

សូម​បញ្ជាក់​ផង​ដែរ ក្រុមការងារ​ចម្រុះ​បាន​ប្រើប្រាស់​ពេលវេលា​ជា​ច្រើន​ម៉ោង​ក្នុង​ការ​ពន្យល់​អំពី​ផ្លូវច្បាប់ និង​ការ​ណែនាំ​ផ្សេង​ៗ​តែ​ក្រុម​ទាំងនោះ​មិន​ស្តាប់ ហើយ​បាន​ប្រើ​អំពើ​ហិ​.​ង្សា​គប់​ដប​សាំង​មក​លើ​កម្លាំង​សមត្ថកិច្ច​ថែម​ទៀត ដូច្នេះ​ដើម្បី​បញ្ចៀស​ការ​ប៉ះទង្គិច​គ្នា ទើប​ក្រុមការងារ​ចម្រុះ​បាន​ដកថយ ដើម្បី​រង់ចាំ​ការ​ណែនាំ​បន្ត ។

រហូត​ដល់​ម៉ោង​០៧​ព្រឹក ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២១ ដោយ​មានការ​ណែនាំ​ពី​ឯកឧត្តម គួ​ច ចំរើន​អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ក្រុមការងារ​ចម្រុះ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ជា​លើក​ទី​២ ដើម្បី​ឃាត់ខ្លួន​មនុស្ស​ដែល​កំពុង​នៅ​លើ​ទីតាំង​ជាក់ស្តែង​បាន​ចំនួន​៤៣​នាក់ ស្រី​០៨​នាក់ ។

ក្នុង​នោះ​បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​០៦​នាក់​ទៅ​ស្នងការដ្ឋាន​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​សួរនាំ​បន្ត​ដោយឡែក​អ្នក​ពាក់ព័ន្ធ​ចំនួន​៣៧​នាក់​ទៀត​បន្ទាប់​ពី​ធ្វើការ​សាកសួរ និង​ធ្វើ​កិច្ចសន្យា គឺ​បានឱ្យ​មេឃុំ​ចៅសង្កាត់​របស់​ពួក​គាត់​មក​ធានា​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ ។

យោង​តាម​ចម្លើយ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងនោះ គឺ​មាន​ទាំង​អ្នក​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត គឺ​ត្រូវ​បាន​មេខ្យល់​ដែល​មាន​អង្គការ​ចាត់តាំង បាន​ធ្វើការ​បោក​បញ្ឆោត​ឱ្យ​ចូល​ទៅ​កាប់​រាន​ដី​ព្រៃឈើ ដើម្បី​យក​ដី​ចែក​គ្នា ។

រដ្ឋបាល​ខេត្ត សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមកុំ​ចាញ់បោក​មេខ្យល់ និង​ជនខិលខូច ដោយ​ធ្វើការ​ញុះញង់​ឱ្យទៅ​កាប់​រានទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើ​ជា​កម្មសិទ្ធិ ឬ​រំលោភ​បំពាន​លើ​ដី​កម្ម​សិទ្ធ​ឯកជន និង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ប្រឆាំង​មន្ត្រី​សាធារណៈ​ជាដើម ដែល​ទ​ង្វើ​នេះ​នឹង​ធ្វើ​ឱ្យ​បងប្អូន​ក្លាយ​ខ្លួន​ជា​ជនល្មើស​នឹង​ត្រូវ​ប្រឈម​មុខ​ចំពោះ​ផ្លូវច្បាប់​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ