រាជធានីភ្នំពេញ ៖ កម្លាំងសមត្តកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន កាលពីព្រឹកថ្ងៃទី២៣ តុលា នេះ បានបញ្ជូនសំណុំរឿងឈ្មួញគ្រឿងញៀន៦នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនឹងចោទប្រកាន់ជាផ្លូវពាក់ព័ន្ធគ្រឿងជិត៣ គីឡូក្រាមដែលត្រូវបានបង្ក្រាប ។
ជនសង្ស័យមានទាំង៦នាក់មាន ៖
១.ឈ្មោះ ចន សុខចន្ទ័ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ ។
២.ឈ្មោះ ម៉េង សុភក្ត្រា ភេទប្រុស អាយុ ៤២ឆ្នាំ ហៅ បារាំង ។
៣.ឈ្មោះ តែ លីផេងអាង ភេទប្រុស អាយុ ២៧ឆ្នាំ ។
៤.ឈ្មោះ តុង ថារិទ្ធ ភេទប្រុស អាយុ ៤២ឆ្នាំ ។
៥.ឈ្មោះ ចាន់ ភិរម្យ ភេទប្រុស អាយុ ២៧ឆ្នាំ ។
៦.ឈ្មោះ ងួន បាលីនកា ភេទស្រី អាយុ ៣៩ឆ្នាំ ។
សមត្ថកិច្ចឲ្យដឹងថា ក្រោមការបញ្ជាដឹកនាំពីសំណាក់ឯកឧត្តម នាយឧត្តម សេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីឯក ឡឹក វណ្ណៈ កម្លាំងសមត្តកិច្ចជំនាញការិយាល័យទី៥ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណី ដឹកជញ្ជូន នឹងជួញដូគ្រឿងញៀនដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីវេលារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ។
សមត្ថកិច្ចបញ្ជាក់ថា កិច្ចបង្ក្រាបនោះដឹកនាំកម្លាំងដោយលោ សាន សុទ្ធី លោក មាស ហត នាយករងមន្ទីរ នឹងលោក ជាវ វណ្ណា នាយការិល័យ (ក៥) ដោយមានការសម្របសម្រួលពីលោក ហេង ផេង ព្រះរាជ អាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ បង្ក្រាបនៅចំណុចភោជនីយដ្ឋានបុប្ផាលាក់ខ្លួន តាមផ្លូវបេតុងបណ្តោយមាត់ទន្លេ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
លទ្ធផល ឃាត់ខ្លួនឈ្មួញគ្រឿងញៀនប្រុសស្រីចំនួន៦នាក់ នឹងរិបអូសថ្នាំញៀនជិត៣គីឡូក្រាម ក្នុងនោះមាន៖ សាធារតុញៀនប្តភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ២៨៤៧. ០១ក្រាម ។ ជនសង្ស័យទាំង៦ នាក់មាន នឹងកំពុងស្ថិតនៅដំណាក់កាលអយ្យការអមសាលាដំបូងបើកការស៊ើបសួរ ៕
ចែករំលែកព័តមាននេះ