ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាប​គ្រឿងញៀ.ន​លើ​ផ្ទៃសមុទ្រ ចាប់​មនុស្ស​៦ នាក់

2 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ សេចក្តី​រាយ​ការ​ណ៍បឋម​ឱ្យ​​ដឹង​ថា កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តកោះកុង កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២១ បាន​សហការ​ជាមួយ​នគរបាល​ស្រុកស្រែ​អំបិល ក្រោម​ការ​សម្របសម្រួល​ពី​ស្ថា​ប័នអយ​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចុះ​បង្ក្រាប​ទូក​នេសាទ​មួយ​គ្រឿងដឹក​គ្រឿងញៀន​ប្រមាណ​​​២៣០​គីឡូក្រាម…

ខេត្តកោះកុង ៖ សេចក្តី​រាយ​ការ​ណ៍បឋម​ឱ្យ​​ដឹង​ថា កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តកោះកុង កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២១ បាន​សហការ​ជាមួយ​នគរបាល​ស្រុកស្រែ​អំបិល ក្រោម​ការ​សម្របសម្រួល​ពី​
ស្ថា​ប័នអយ​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចុះ​បង្ក្រាប​ទូក​នេសាទ​មួយ​គ្រឿងដឹក​គ្រឿងញៀន​ប្រមាណ​​​២៣០​គីឡូក្រាម បម្រុង​ឆ្លង​ដែន​តាម​លំហរ​សមុទ្រ​នាំ​ចេញ​ទៅ​ក្រៅប្រទេស ។

ប្រ​តិប​ត្តិ​ការ​បង្ក្រាប​នោះ បាន​ធ្វើ​ឡើង​ចំនួន​២ទីតាំង​ក្នុងស្រុកស្រែ​អំបិ​ល​កោះកុង កាលពី​វេលា​ម៉ោង​១០ និង​៣០នាទី​ព្រឹក​ថ្ងៃ​ទី​
២២ ខែតុលា ស្ថិត​នៅ​ចំណុច​មាត់ពាម​ព្រែក​ស្រែអំបិល ភូមិ​កំពង់​ស្ដាំ ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ដឹកនាំ​កម្លាំង​ដោយ​លោក
ឧត្តម​សេនីយ៍ គង់ មនោ ស្នងការ​រង​ទទួល​ផែ​ក​ការងារ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​ខេត្តកោះកុង ។

សេចក្តី​រាយ​ការ​ណ៍បន្ត​ថា នៅ​វេលា​ម៉ោង​ខាងលើ​នេះ សមត្ថកិច្ច​មានការ​សង្ស័យ​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ទីតាំង​ទី​១ នៅ​ភូមិ​ចំការ​ក្រោម ឃុំ​​ស្រុកស្រែ​អំបិលទីតាំង​ទី​២ នៅ​លើ​ទូក​ម៉ាស៊ីន​ខ្នាត​ធំ របស់​ជនជាតិ​ថៃ​ដែល​ចត​នៅ​ផែ​ជលផល ចំណុច​មាត់ពាម​ស្រែ​អំបិល ស្ថិត​ក្នុងភូមិ​កំពង់​ស្ដាំ ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ខេត្តកោះកុង​នោះ ។


សមត្ថកិច្ច​បាន​ត្រួតពិនិត្យ និង​ឆែក​ឆេរ​រក​ឃើញ​មាន​ដូច​ជា​​លើ​ទូក​មាន​ កម្មករ​២​នាក់ ដែល​ម្ចាស់​ផែ​គឺ​លោក ប៉ រា​នី នាយរង​​ផ្នែក​ជលផល​តែ​មិន​នៅ ។ តាម​សាក្សី​ដែល​ជា​ប្រជាជន​រស់នៅ​ក្បែរ​ទូក​នោះ បាន​រៀបរាប់​ប្រាប់​សមត្ត​កិច្ច​ថា គេ​បានឃើញ​ទូក​នេសាទ​សមុទ្រ​មួយ​គ្រឿង​នេះ មក​ចត​នៅ​ផែ​ជាប់​ស្នាក់​ការ​ជលផល អស់​រយៈពេល​ជាង​១​ខែ​ហើយ ហើយ​រាល់ថ្ងៃ​ពេល​ខ្លះ​គេ​បានឃើញ​ទូក​ម៉ាស៊ីន​តូច​ៗ(​អូ​ប័​រ​ចេញចូល​ម្ដងម្កាល)​មិន​ទៀងទាត់​ទៅ​កាន់​ទូក​នេសាទ​នោះ ជា​ហេតុ​ធ្វើ​ឲ្យ​សមត្ត​កិច្ច​មានការ​សង្ស័យ បាន​បើក​ការ​ស៊ើបអង្កេត​នៅ​ក្នុង​ឃ្លុប​ក្បាលទូក​នេសាទ(​កាណូត​ខ្នាត​ធំ​)​នោះ រហូត​ដល់​វេលា​ម៉ោង​១ ​និង៣៥នាទី ដោយ​បាន​ជួល​ជាង​វះ​ឃ្លុបទូក ក៏​រក​ឃើញ​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ ហើយ​បន្ត​ទៅ​ចំណុច​ផ្ទះ​កញ្ចុះ​ដី​ម្ចាស់​ទូក​មួយ​កន្លែង​ទៀត រឹបអូស​ថ្នាំ​ញៀន​បាន​៩ កេះ សរុប​ទាំងអស់ មាន​ទម្ងន់​ប្រហែល​ជាង​២៣០ គីឡូក្រាម ។

ទាក់ទិន​ករណី​បង្ក្រាប​ការ​ជួញ​ដូរ​គ្រឿង​លើ​លំហ​​សមុទ្រ​ខាងលើ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រ​ឆាំ​បទ​ល្មើស​គ្រឿងញៀន​ក្រសួង​មហា ផ្ទៃ​បាន​ថ្លែង​ឲ្យ​ដឹង​ថា នេះ​ជា​ការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ទ្រួ​ង​ទ្រាយ​ធំ​មួយ ពី​សំណាក់​កម្លាំង​សមត្ត​កិច្ច​ជំនាញ​ខេត្ត​កោះ កុង ដែល​រឹបអូស​ថ្នាំ​ញៀន​យ៉ាងច្រើន​សន្ធឹក​សន្ធប់​នោះ ។

លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ បន្ត​ថា ក្រោយ​ពី​កម្លាំង​សមត្ត​កិច្ច​នគរបាល​ខេត្តកោះកុង បង្ក្រាប​គ្រឿងញៀន​ជាង​២០០​គីឡូ​ក្រាម ក្រោម​ការ​ចង្អុល​បញ្ជា​ពី​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គ​ស្នង​ការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការ​រង មន្ទីរ​ប្រឆាំង​គ្រឿង​បាន​បញ្ជូន​មន្ត្រី​ជំនាញ ឲ្យ​ចុះ​ទៅ​ជួយ​ផ្នែក​បច្ចេកទេស​ធ្វើ​កោសល​វិ​ច្ច័​យ​(​តេស្ត​)​លើ​វត្ថុ​សំណាក​គ្រឿង​ញៀន ដែល​រឹបអូស​បាន​ទាំង​អស់នោះ ដើម្បី​កំណត់​សារធាតុ នឹង​ដាក់​ក្នុង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិ
វិធី ៕​

អត្ថបទសរសេរ ដោយ