ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាក់សាំង Pfizer-BioNTech បានប្រសិទ្ធភាព ៩០ភាគរយ សម្រាប់កុមារ

2 ឆ្នាំ មុន

វ៉ាក់សាំង Pfizer-BioNTech បង្ហាញ​ពី​ប្រសិទ្ធភាព ៩០,៧​ភាគរយ​ប្រឆាំង​វីរុស​កូ​រ៉ូ​ណា នៅ​ក្នុង​ការ​សាកល្បង​លើ​កុមារ​អាយុ​ពី៥​ឆ្នាំ ដល់ ១១​ឆ្នាំ ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន Pfizer…

វ៉ាក់សាំង Pfizer-BioNTech បង្ហាញ​ពី​ប្រសិទ្ធភាព ៩០,៧​ភាគរយ​ប្រឆាំង​វីរុស​កូ​រ៉ូ​ណា នៅ​ក្នុង​ការ​សាកល្បង​លើ​កុមារ​អាយុ​ពី៥​ឆ្នាំ ដល់ ១១​ឆ្នាំ ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន Pfizer កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​។

ក្រុមហ៊ុន Pfizer ថ្លែង​នៅ​ក្នុង​ឯកសារ​ដាក់​ទៅ​កាន់​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អា​មេ​រិ​កថា កុមារ​ចំនួន១៦​នាក់ ​ក្នុង​ការ​សាកល្បង​ដែល​ទទួល​បាន​ថ្នាំ placebo មាន​ជំងឺ​កូ​វី​ដ ១៩ ធៀប​ទៅ​នឹង​កុមារ​តែ៣​នាក់​ប៉ុណ្ណោះ​ ដែល​ទទួល​បាន​វ៉ាក់សាំងឆ្លង​វីរុស ​។

កុមារ​ដែល​ចូលរួម​ក្នុង​ការ​ពិសោធន៍​មាន​ចំនួន ២.២៦៨​នាក់​។ ដោយសារ​កុមារ​ច្រើន​ជាង​ទ្វេរ​ដង​ទទួល​បាន​វ៉ាក់សាំង ជា​ជាង​ថ្នាំ placebo វា​មាន​ន័យ​ថា​ប្រសិទ្ធភាព​របស់​វា​ស្មើ​ជាង ៩០​ភាគរយ​។

ដោយ​ផ្អែក​លើ​លទ្ធផល ក្រុមហ៊ុន Pfizer និង BioNTech បាន​និយាយ​កាលពី​ខែ​មុន​ថា វ៉ាក់សាំង​កូ​វី​ដ ១៩​របស់​ពួក​គេ​បង្កើត​ឲ្យ​មាន​ភាពស៊ាំ​ខ្លាំង​ចំពោះ​កុមារ​។

ក្រុមហ៊ុន Pfizer បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា ខ្លួន​បាន​ពង្រីក​ការ​សាកល្បង​ព្យាបាល​របស់​ខ្លូ​ន ដើម្បី​ធ្វើ​ឲ្យ​ទិន្នន័យ​សុវត្ថិភាព​ប្រសើរ​ឡើង​ទ្វេរ​ដង​នៃ​ចំនួន​កុមារ​ដែល​បាន​ចូលរួម ​។

សូម​បញ្ជាក់​ថា​វ៉ាក់សាំង Pfizer-BioNTech ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​មានការ​ប្រើប្រាស់​សម្រាប់​កុមារ​មាន​អាយុ​យ៉ាងតិច ១២​ឆ្នាំ រួម​មានការ​អនុ​ម័​យ​ពេញលេញ​ពី​រដ្ឋបាល​ចំណីអាហារ និង​ឱ​ថស​អា​មេ​រិ​ក​នៅ​ខែសីហា សម្រាប់​ចាក់​លើ​មនុស្ស​អាយុ ១៦​ឆ្នាំ ឬ​លើស​នឹង​។

ប្រជាជន​ប្រហែល ១៩០​លាន​នាក់​នៅ​អា​មេ​រិ​ក​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ពេញលេញ​រួចរាល់​ហើយ ក្នុង​នោះ​មាន ១១​លាន​នាក់​មាន​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់ ១៧​ឆ្នាំ ដែល​ទទួល​បាន​វ៉ាក់សាំង Pfizer​។

អា​មេ​រិ​ក​គឺជា​ប្រទេស​ដែល​មានការ​ឆ្លង​វីរុស​កូ​វី​ដ ១៩​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​ពិភពលោក​។ គិត​ត្រឹម​ថ្ងៃ​ទី ២៣ ខែតុលា ឆ្នាំ ២០២១​នេះ អា​មេ​រិ​ក​មាន​អ្នក​ឆ្លង​សរុប​ជាង ៤៥,៤​លាន​នាក់ និង​ស្លា​.​ប់​ជាង ៧៣៦.០០០​នាក់​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ