ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​វា​.​យ​ប្រហារ​តាម​ដ្រូ​ន​នៅ​ស៊ី​រីផ្តាច់ជីវិត​មេ​ដឹក​នាំ​ជាន់ខ្ពស់​​ក្រុម​អាល់​កៃ​ដា

2 ឆ្នាំ មុន

កងកម្លាំង​អា​មេ​រិ​កបាន​ធ្វើការ​វា​.​យ​ប្រហារ​នៅ​ភាគ​ពាយព្យ ប្រទេស​ស៊ី​រី ផ្តាច់ជីវិត​មេដឹកនាំ​ជាន់ខ្ពស់​ក្រុម​អាល់​កៃ​ដា​ឈ្មោះ Abdul Hamid al-Matar​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ CNN នៅ​ព្រឹក​ថ្ងៃ​សោ​រិ៍​នេះ​។ យោធា​អា​មេ​រិ​កបាន​និយាយ​ថា…

កងកម្លាំង​អា​មេ​រិ​កបាន​ធ្វើការ​វា​.​យ​ប្រហារ​នៅ​ភាគ​ពាយព្យ ប្រទេស​ស៊ី​រី ផ្តាច់ជីវិត​មេដឹកនាំ​ជាន់ខ្ពស់​ក្រុម​អាល់​កៃ​ដា​ឈ្មោះ Abdul Hamid al-Matar​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ CNN នៅ​ព្រឹក​ថ្ងៃ​សោ​រិ៍​នេះ​។

យោធា​អា​មេ​រិ​កបាន​និយាយ​ថា មិន​មានការ​បង្ហាញ​ថា​មានការ​ស្លា​.​ប់​ជន​ស៊ី​វិល​ឡើយ​នៅ​ក្នុង​ការ​វាយប្រហារ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នោះ​។ ការ​វា​.​យ​ប្រហារ​ត្រូវ​បាន​ធ្វើ​ប្រតិបត្តិការ​ដោយ​ដ្រូ​ន MQ-9​។

អ្នកនាំពាក្យ​ទីបញ្ជាការ​កណ្តាល​អា​មេ​រិ​ក​លោក​វរសេនីយ៍ John Rigsbee បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ថា “​ការ​បំបាត់​មេដឹកនាំ​ជាន់ខ្ពស់​អាល់​កៃ​ដាល់​រូប​នេះ​ចេញ នឹង​បង្អាក់​ដល់​សមត្ថភាព​របស់​អង្គការ​ភេរវកម្ម ក្នុង​រៀប​គម្រោង និង​ការ​វា​.​យ​ប្រហារ​ជាស​កល​ដែល​គំ​រា​.​ម​កំហែង​ដល់​ប្រជាជន​អា​មេ​រិ​ក ដៃគូ​របស់​យើង និង​ជន​ស៊ី​វិល​ស្លូតត្រង់ “៕ (​យោង​តាម​ប្រភព​៖ CNN)

អត្ថបទសរសេរ ដោយ