ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​គ្រឿងញៀ.ន

2 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ លោក​វរសេនីយ៍ទោ ឃឹម សុ​ផាត ឋានៈ​នាយ​រង​ការិយាល័យ ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គី​មាន​ជ័យ ចុះ​បង្ក្រាប​ករណី រក្សា​ទុក…

ខេត្តកំពង់ឆ្នាំង ៖ លោក​វរសេនីយ៍ទោ ឃឹម សុ​ផាត ឋានៈ​នាយ​រង​ការិយាល័យ ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គី​មាន​ជ័យ ចុះ​បង្ក្រាប​ករណី រក្សា​ទុក ជួញដូរ និង​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ។

ករណី​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៩​និង ៣០​នាទី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច ភូមិ​ក្រាំង​សៀម ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង ។

ការ​ចុះ​បង្ក្រាប​នេះ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់ លោក​ឧត្តមសេនីយ៍ទោ ខូ​វ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង និង មានការ​សម្របសម្រួល​នីតិវិធី ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ។

ជនសង្ស័យ​ដែល​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន មានឈ្មោះ រី សឿ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ក្រាំង​សៀម ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង (​រក្សា​ទុក ជួញដូរ និង​ប្រើប្រាស​ដោយ​ខុស ច្បាប់​នូវ​សារធាតុ​ញៀន​) ។

សមត្ថកិច្ច​ក៏​បាន​ដកហូត​វត្ថុ​តាង រួម​មាន ថ្នាំ​ញៀន​ចំនួន ០៨​កញ្ចប់​, ទូរ​សព្ទ ០១​គ្រឿង​, កាំភ្លើង​កែ​ឆ្នៃ ចំនួន​០១​ដើម ។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ កំពុង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ