ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាផលិតមាសបានជាង ៧០០ គីឡូក្រាមក្នុងរយៈពេលបីខែមកនេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល ៣ ខែកន្លងមកនេះ កម្ពុជាផលិតលោហៈមាសបានជាង ៧០០ គីឡូក្រាម ។ នេះជាការឲ្យដឹងរបស់លោក…

រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល ៣ ខែកន្លងមកនេះ កម្ពុជាផលិតលោហៈមាសបានជាង ៧០០ គីឡូក្រាម ។ នេះជាការឲ្យដឹងរបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ។ អ្នកនាំពាក្យបានបញ្ជាក់ថា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានលើកឡើងពីការផលិតមាសនេះ ។ 

លោក ផៃ ស៊ីផាន មិនបានលម្អិតពីបញ្ហានេះទេ ប៉ុន្តែនៅពេលនេះកម្ពុជាបានកំពុងធ្វើអាជីវកម្មរ៉ែមាស ស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals របស់ប្រទេសអូស្រ្តាលីនេះ ។ ក្រុមហ៊ុននេះបានចាប់ផ្តើមដំណើរការអាជីវកម្មរ៉ែមាសនៅតំបន់នោះ កាលចុងខែមិថុនាឆ្នាំនេះ ។ 

លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមល បានឱ្យគម្រោងលុយកាលពីខែមុនដឹងថា គិតត្រឹមថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១ នេះ  ក្រុមហ៊ុន  Renaissance Minerals បានចម្រាញ់រ៉ែមាសបានចំនួន ៤៨ ដុំ ស្មើនឹងទម្ងន់ ៥៥៥ គីឡូក្រាមដើម្បីយកទៅបន្សុតជាមាសទឹក ៩៩,៩៩ ភាគរយនៅប្រទេសអូស្ត្រាលី ។

ក្រសួងរ៉ែ និងថាពលរំពឹងថា ការផលិតរ៉ែមាសជាលក្ខណៈឧស្សាហកម្មនៅតំបន់អូរខ្វាយនេះនឹងផ្តល់ចំណូលដុល ១៨០ លានដុល្លារអាមេរិកក្នុងមួយឆ្នំា ហើយនៅក្នុងចំណូលដុលនេះចំណូលថវិកាជាតិបានពីសួយសារ និងកាតព្វកិច្ចផ្សេងៗ នឹងបានប្រមាណ ៤០ លានដុល្លារអាមេរិកក្នុងមួយឆ្នំាៗ ។ ប្រាក់ចំណូលនេះនឹងយកទៅប្រើប្រាស់នៅក្នុងចរន្តសេដ្ឋកិច្ចជាតិដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គមជាតិ ។

អគ្គនាយកដ្ឋានធនធានរ៉ែថា មកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនចំនួន ៧ បានទទួលអាជ្ញាបណ្ណឧស្សាហកម្ម អាជីវកម្មធនធានរ៉ែមាស និងចំនួន ២៦ ទៀត បានទទួលអាជ្ញាបណ្ណស្វែងរុករករ៉ែលោហៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ