ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្នងការ​ខេត្តបន្ទាយមានជ័យ នឹង​ចាត់ការ​តាម​ច្បាប់​លើ​មន្ត្រី​នគរបាល​ណា ពាក់​ព​ន្ធ័​នាំ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់ និង​បទល្មើស​ថ្នាំ​ញៀន

2 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ថ្លែង ព្រមាន​ចំ​ៗ ចំពោះ​មន្ត្រី​នគរបាល ដែល​ឈរជើង​តាម​បន្ទាត់​ព្រំ​ដែល​កម្ពុជា​-​ថៃ…

ខេត្តបន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ថ្លែង ព្រមាន​ចំ​ៗ ចំពោះ​មន្ត្រី​នគរបាល ដែល​ឈរជើង​តាម​បន្ទាត់​ព្រំ​ដែល​កម្ពុជា​-​ថៃ ថា​៖ «​ក្នុង​នាម​ជា​នគរបាល​ជាតិ ដាច់ខាត​មិន​ត្រូវ​ពាក់​ព​ន្ធ័​ជាមួយ​ឈ្មួញ ឬ​បទល្មើស​ជួញដូរ​ថ្នាំ​ញៀន និង​មេខ្យល់​នាំ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់​ឡើយ បើ​រក​ឃើញ​បទល្មើស​នៅ​គោលដៅ​ណា លោក​នឹង​មាន​វិធានការ​តាម​ច្បាប់ ឬ​បញ្ជូន​ទៅ​តុលាការ​តែ​ម្តង​» ។

ការ ព្រមាន​បែប​នេះ ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២១​នេះ ក្នុង​ឱកាស​ដែល​លោក​ឧត្តមសេនីយ៍​ស្នងការ​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ និង​បើក​កិច្ចប្រជុំ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ប្រចាំ​ថ្ងៃ របស់​នគរបាល​ការពារ​ព្រំដែន នៅ​ទីបញ្ជាការ​វរ​នគរបាល​ការពារ​ព្រំដែន​គោក​៨០៧ ច្រក​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

ទន្ទឹម​គ្នា​នោះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏​បាន​ជម្រុញ​ឲ្យ​គ្រប់​មេបញ្ជាការ ត្រូវ​មាន​សាមគ្គី​ផ្ទៃក្នុង ពង្រឹង​ប្រសិទ្ធភាព​កម្លាំង សហការ​ជាមួយ​អាជ្ញាធរ ស្ថាប័ន​ពាក់​ព​ន្ធ័ និង​ភាគី​ថៃ ឲ្យ​បាន​ល្អ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ការងារ ។

ក្រៅពី​នេះ លោក​ឧត្តមសេនីយ៍​ស្នងការ ក៏​បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ឲ្យ​កម្លាំង​នគរបាល​ព្រំដែន​ទាំងអស់​ត្រូវ​រួម​គ្នា ទប់ស្កាត់​រាល់​បទល្មើស​តាម​ព្រំដែន ពិសេស គឺ​បទល្មើស ១-​ការ​ជួញដូរ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់​(​ពលករ​ចំណាកស្រុក មេខ្យល់​) ២-​បទល្មើស​សេដ្ឋកិច្ច (​ទំនិញគេចពន្ធ និង​រថយន្ត​ចង្កូត​ស្តាំ​) ៣-​បទល្មើស​ជួញដូរ​គ្រឿងញៀន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ