ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជំនាញការ​ប្រេ​ស៊ី​ល​ថា ​វ៉ាក់សាំង​ចិន​មាន​ប្រសិទ្ធ​ភាព​ខ្ពស់

2 ឆ្នាំ មុន

ក្នុង​បទ​សម្ភាសន៍​មួយ​នា​ពេល​ថ្មី​ៗ​នេះ​ជាមួយ​ស៊ីន​ហួ លោក​DIMAS COVAS​ប្រធាន​វិទ្យាស្ថាន​BUTANTAN ប្រេ​ស៊ីល​ថ្លែង​ថា បណ្ដា​វ៉ាក់សាំង​ចិន​ប្រឆាំង​កូ​វី​ដ​-១៩ ផ្ដល់​នូវ​លទ្ធផល​ដ៏​ល្អ

ប្រទេស​ចិន ៖ ក្នុង​បទ​សម្ភាសន៍​មួយ​នា​ពេល​ថ្មី​ៗ​នេះ​ជាមួយ​ស៊ីន​ហួ លោក​DIMAS COVAS​ប្រធាន​វិទ្យាស្ថាន​BUTANTAN ប្រេ​ស៊ីល​ថ្លែង​ថា បណ្ដា​វ៉ាក់សាំង​ចិន​ប្រឆាំង​កូ​វី​ដ​-១៩ ផ្ដល់​នូវ​លទ្ធផល​ដ៏​ល្អ ខាង​កិច្ច​បង្ការ​មិន​ឲ្យ​អ្នក​ឆ្លង​ធ្លាក់​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ និង​ការ​ស្លា.ប់ ព្រមទាំង​ជួយ​កាត់​បន្ថយ​អត្រា​អ្នកជំងឺ​ចូល​មន្ទីរពេទ្យ​។

លោក​DIMAS COVAS​ដែល​ខ្លួន​លោក​ផ្ទាល់​ជា​អ្នក​ប្រឡូក ក្នុង​ការ តស៊ូ​ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នៅ​ប្រេ​ស៊ី​ល​អះអាង​ថា ខ្លួន​លោក​ផ្ទាល់​ជា​សាក្សី​នៃ​ការ​បង្ហាញ​ពី​ភាព​សុ​ក្រិត និង​ប្រសិទ្ធភាព​ន​នៃ​វ៉ាក់សាំង​ផ្សេង​ៗ​។ ការ​សន្និដ្ឋាន​នោះ​លោក​ថា​ធ្វើ​ឡើង​ផ្អែក​លើ​ការ​សិក្សា​មួយ​ចំនួន ដោយ​វិទ្យាស្ថាន​BUTANTAN រយៈពេល​ជាង​១​ឆ្នាំ​។ មាន​អាយុកាល​១២០​ឆ្នាំ​មក​ហើយ​វិទ្យាស្ថាន​នេះ​ជា​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​មួយ ក្នុង​ចំណោម​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​ដែល​ល្បី​បំផុត​នៅ​ប្រេ​ស៊ីល​។

តាម​អ្នក​វិទ្យាសាស្ត្រ​រូប​នោះ​ថា​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​របស់​ចិន SINOVAC​ពិតជា​ប្រសើរ​ព្រោះ​វា​អាច​កាត់​បន្ថយ​បាន​ច្រើន ចំនួន​អ្នក​ចូល​មន្ទីរពេទ្យ ពិសេស​ក្នុង​ចំណោម​មនុស្ស​ចាស់​ និង​បណ្ដា​បុ​គ្ក​លិ​ក​សុខាភិបាល ដែល​បែប​នោះ​ពិតជា​វ៉ាក់សាំង​ដ៏​ល្អ​មួយ​។ វ៉ាក់សាំង​ចិន​បង្ហាញ​ពី​ភាព​សុ​ក្រិត​ខ្លាំង​ខាង​បង្ការ​ការ​ស្លា.ប់ ទាក់ទិន​នឹង​កូ​វី​ដ និង​បង្ការ​មិន​ឲ្យ​មាន​ករណី​ធ្ងន់ធ្ងរ​។

ការ​សិក្សា​មួយទៀត​របស់​ប្រេ​ស៊ីល​ដែរ គឹ​នៅ​ក្នុង​ទីក្រុង​SERRANA​ជាទី​ក្រុង​តូច​មួយ នៃ​រដ្ឋ​សាវ​ប៉ូ​ឡូ​ប្រេ​ស៊ីល ដោយ​បណ្ដា​លទ្ធផល​ប្រកាស​កាលពី​ចុងខែ​កន្លង​ទៅ បង្ហាញ​ថា​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​ថ្មី ក្នុង​ទីក្រុង​នេះ​មានការ​ចុះ​ថយ​ដល់​៨០% ក្រោយ​ចាក់​គ្រប់​ដូ​ស​។ បណ្ដា​អ្នកជំងឺ​កូ​វី​ដ​ចូល​មន្ទីរពេទ្យ​ចុះ​ថយ​៨៦% និង​ចំនួន​អ្នក​ស្លាប់​ចុះ​ថយ​ដល់​៩៥%​។

បញ្ហា​សន្តិសុខ​ជា​លក្ខណៈ​វិនិច្ឆ័យ​មួយទៀត​នៃ​ការ​វាយតម្លៃ​សំខាន់​។ បណ្ដា​ឥទ្ធិពល​បន្ទាប់បន្សំ​នៃ​វ៉ាក់សាំង ជា​ការ​ព្រួយបារម្ភ​ចម្បង​មួយ របស់​មនុស្ស​ទាំំ​ង​ឡាយ​ដែល​ចាក់​វ៉ាក់សាំង​។​ចំពោះ​រឿង​នោះ ក្នុង​ចំណោម​វ៉ាក់សាំង​ទាំងឡាយ​ដែល​ចាក់​នៅ​ប្រេ​ស៊ី​ល វ៉ាក់សាំង​CORONAVAC របស់​ SINOVAC ​ជា​វ៉ាក់សាំង​ដែល​មាន​សន្តិសុខ​ជាងគេ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ french

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ