បា.ញ់ទម្លាក់ដ្រូនមួយដឹកគ្រឿង.ញៀននៅព្រំដែនរវាងប្រទេសទាំង២
នៅហ្ស៊កដានី ដ្រូនមួយដែលដឹកគ្រឿង.ញៀន ត្រូវបានបា.ញ់ទម្លាក់ ដោយកងទ័ពប្រទេសនេះ នៅព្រំដែនជាមួយ
នៅហ្ស៊កដានី ដ្រូនមួយដែលដឹកគ្រឿង.ញៀន ត្រូវបានបា.ញ់ទម្លាក់ ដោយកងទ័ពប្រទេសនេះ នៅព្រំដែនជាមួយ
ប្រទេសហ្ស៊កដានី ៖ នៅហ្ស៊កដានី ដ្រូនមួយដែលដឹកគ្រឿង.ញៀន ត្រូវបានបាញ់ទម្លាក់ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ដោយកងទ័ពប្រទេសនេះ នៅព្រំដែនជាមួយស៊ីរី។
ការរត់ពន្ធគ្រឿង.ញៀន ជាពិសេសគ្រឿង.ញៀនគ្រាប់ CAPTAGON ដែលតែងតែកើតមានរវាងប្រទេសទាំង២ ដែលមានព្រំដែនជាប់គ្នាប្រវែង៣៧៥គីឡូម៉ែត្រ។ ប៉ុន្តែលើកនេះ មធ្យោបាយដឹកជញ្ជូន គឺគេប្រើប្រាស់ដ្រូន។ នេះជាលើកដំបូងហើយ ដែលកងទ័ពហ្ស៊កដានី កម្ទេចការរត់ពន្ធគ្រឿង.ញៀនតាមអាកាសនេះ។ តាមធម្មតាការរត់ពន្ធគ្រឿង.ញៀនកាត់ព្រំដែន រវាងស៊ីរី និងហ្ស៊កដានី តែងធ្វើតាមផ្លូវថ្នល់។ ហើយគ្រឿង.ញៀនត្រូវបានលាក់ក្នុងកង់រថយន្ត ក្នុងបំពង់ពន្លត់ភ្លើង ឬក្នុងស្បៀងជាដើម។ ចំណែកការប្រើប្រាស់ដ្រូនដឹកគ្រឿង.ញៀននោះ គឺត្រូវបានបាញ់ទម្លាក់ពីដី។
តាមបណ្ដារូបភាពផ្សាយដោយទីភ្នាក់ងារព័ត៌មានហ្ស៊កដានី PETRA បានឱ្យដឹងថា គ្រឿង.ញៀនទាំងនេះ ត្រូវបានគេដាក់ក្នុងថង់យ៉ាងតិច៦។ គ្រឿង.ញៀនត្រូវបានគេដឹងថា លួចនាំមកប្រើ និងលក់ ដោយក្រុមរដ្ឋអ៊ិស្លាម នៅស៊ីរី។
ចាប់តាំងពីច្រើនឆ្នាំមកហើយ ការរត់ពន្ធគ្រឿង.ញៀន រវាងស៊ីរី និងហ្ស៊កដានី មានការកើនឡើង។ ហើយការរត់ពន្ធគ្រឿង.ញៀននៅទីនោះ បានក្លាយទៅជាកាន់តែហ៊ានឡើង និងតាមមធ្យោបាយកាន់តែទំនើបៗឡើង។ វាពិតជាមានការលំបាកណាស់សម្រាប់អាជ្ញាធរត្រួតពិនិត្យក្នុងប្រទេសនេះ ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ