ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកភ្នំពេញ កំពង់ស្ពឺ កោះកុង កំពង់សោម និងស្វាយរៀង ត្រៀមការងារជាង ៣ ពាន់កន្លែងនឹងទៅដល់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបអនុម័តលើគម្រោងវិនិយោគមួយចំនួន មានការបើករោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង រោងចក្រផលិតគ្រឿងសង្ហារឹម រោងចក្រផលិតអំពូលភ្លើង ផលិតស្រោមដៃ ដែលមានទុនរាប់លានដុល្លារ…

រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបអនុម័តលើគម្រោងវិនិយោគមួយចំនួន មានការបើករោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង រោងចក្រផលិតគ្រឿងសង្ហារឹម រោងចក្រផលិតអំពូលភ្លើង ផលិតស្រោមដៃ ដែលមានទុនរាប់លានដុល្លារ ផ្តល់ការងារច្រើនជាង ៣ ពាន់កន្លែង ។ តាមសេចក្តីជូនដំណឹងគម្រោងវិនិយោគទំាងនោះមាន គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងទំហំ ទុនវិនិយោគប្រមាណ ២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៦៨ កន្លែង ។ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥៩ កន្លែង ។ គម្រោងបង្កើតរោងចក្រផលិតស្បែកជើង នៅសង្កាត់ចោមចៅទី ៣ មានទុនវិនិយោគប្រមាណ ៣,១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៣៥ កន្លែង ។

ដោយឡែក គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.២១៩ កន្លែង ។ គម្រោងបង្កើតរោងចក្រផលិតសាឡុងស្បែក គ្រឿងសាឡុងឈើ និងកេះកាតុង ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ១,៨ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ១៥០ កន្លែង ។ គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលម្អ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍, ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ២,៥ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៧០០ កន្លែង ។

ចុងក្រោយ គម្រោងបង្កើតរោងចក្រផលិតស្រោមដៃគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្វាយរៀង, ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ៨០ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៧៨០ កន្លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ