ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដា​នាវា​​លិច​ក្នុង​សម័យ​សង្គ្រាមលោក​លើក​ទី​២​ ស្រាប់តែ​អណ្ដែត​លើ​ផ្ទៃ​ទឹក​(វីដេអូ)

2 ឆ្នាំ មុន

នៅ​ប្រទេស​ជប៉ុន​ បណ្ដា​នាវា​ដែល​លិច​ក្នុង​សម័យ​សង្គ្រាម លោក​លើក​ទី​២ ស្រាប់តែ​អ​ណ្ដែ​ក​ចេញ​ពី​បាតសមុទ្រ មក​ពី​សកម្មភាព

ប្រទេស​ជប៉ុន ៖ នៅ​ប្រទេស​ជប៉ុន​ បណ្ដា​នាវា​ដែល​លិច​ក្នុង​សម័យ​សង្គ្រាម លោក​លើក​ទី​២ ស្រាប់តែ​អ​ណ្ដែ​ក​ចេញ​ពី​បាតសមុទ្រ មក​ពី​សកម្មភាព​ភ្នំភ្លើង​នៅ​កោះ​ IWO-JIMA​ជប៉ុន​។

ស្ថិត​នៅ​ប្រជុំ​កោះ​អូ​ហ្គា​សាវ៉ា​រ៉ា ប្រមាណ​ជា​១.២០០​គីឡូម៉ែត្រ​ខាងត្បូង​ក្រុង​តូ​ក្យូ កោះ​នោះ​មាន​ទំហំ​២១​គីឡូម៉ែត្រ​ក្រឡា មាន​ជួរ​ភ្នំ​ស៊ូ​​រី​បា​ជី ដែល​មាន​ភ្នំភ្លើង​មិនសូវ​សកម្ម​មួយ​។​ ប៉ុន្តែ​ភ្នំភ្លើង​នេះ​អាច​កែប្រែ​ខ្លះ​នៃ​ស្ថានភាព​ទីនោះ​មក​ពី​ចលនា​នៃ​ការ​រ​ញ្ចួ​យ​ដី​។ បែប​នេះ​ បណ្ដាល​ឲ្យ​បណ្ដា​ខ្មោច​នាវា​ចំនួន​២៤​គ្រឿង ដែល​រង​ការ​បំផ្លាញ ដោយ​កងទ័ព​អា​មេ​រិ​ក​កាលពី​ឆ្នាំំ​១៩៤៥​ អណ្ដែត​ចេញពី​បាតសមុទ្រ បន្តិច​ម្ដង​ៗ​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ​។

វី​ដេ​អូ​មួយ​របស់​ទូរទស្សន៍​ជប៉ុន​ ALL NIPPON NEWS បាន​ចេញផ្សាយ​ក្នុង​ខែតុលា​នេះ បណ្ដា​រូបភាព​បង្ហាញ​ថា បណ្ដា​ខ្មោច​នាវា​ត្រូវ​បាន​មើលឃើញ​នៅ​មាត់ច្រាំង​សមុទ្រ​មាន​ពណ៌​ខ្មៅ ​ដោយសារ​កាក​ភ្នំភ្លើង ខណៈ​នាវា​ទាំងនេះ​អណ្តែត​ឃើញ​ស្ទើរ​ពាក់កណ្ដាល​កាលពី​១០​ឆ្នាំ​មុន​។

អ្នកឯកទេស​ម្នាក់​និយាយ​ប្រាប់​ទូរទស្សន៍​ជប៉ុន​ថា កោះ ​IWO-JIMA​ ជា​ដែនដី​នៃ​ភ្នំភ្លើង ដែល​មានការ​វិវត្តន៍​ដ៏​រហ័ស​បំផុត ក្នុង​ចំណោម​ភ្នំភ្លើង​សកម្ម​ទាំង​១១០ របស់​ជប៉ុន​។ ចំណែក​សាកលវិទ្យាល័យ​រដ្ឋ​ OREGON អា​មេ​រិ​ក​អះអាង​ថា IWO-JIMA​ ជា​ភ្នំភ្លើង​ធ្លាប់​ផ្ទុះ​យ៉ាងតិច​១០​លើក កាលពី​សតវត្ស​មុន​។ ការ​ផ្ទុះ​ចុង​ក្រោយ​បំផុត​គឺ​កាលពី​ឆ្នាំ​១៩៨២​។

តំបន់​ភ្នំភ្លើង​ IWO-JIMA ​ធ្លាប់​ជាទី​លាន​នៃ​ការ​ប្រយុទ្ធ​គ្នា​ដ៏​ធំ កាលពី​ខែកុម្ភៈ​ឆ្នាំ​១៩៤៥ ដែល​នៅ​ទីនោះ​ទាហាន​អា​មេ​រិ​ក​ជិត​១០០.០០០​នាក់​បាន​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

https://www.youtube.com/watch?v=uTGGhRrHo0Q

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ