ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរិភោគ​អាហារ​ត្រូវ​ឱ្យ​ស្គាល់ប្រមាណ

2 ឆ្នាំ មុន

សត្វ​ទាំងឡាយ​ក្នុង​លោក​នេះ​រមែង​រស់​ដោយសារ​អាហារ បើ​មិន​បរិភោគ​អាហារ​ក៏​មិន​អាច​រស់នៅ​បាន ។ ព្រោះហេតុនោះ​ទើប​អាហារ​ជា​វត្ថុ​ដែល​ត្រូវ​បរិភោគ​ខានមិនបាន​, ប៉ុន្តែ​បើ​បរិភោគ​មិនដឹង​ប្រមាណ​គឺ តិច​ពេក ច្រើន​ពេក ក៏​ធ្វើ​ឲ្យ​កើតទុក្ខ​វេទនា​មិន​ស្រួល​ដែរ ទាំង​ជា​ផ្លូវ​ចម្រើន​នៃ​អាសវកិលេស​ផង ។…

សត្វ​ទាំងឡាយ​ក្នុង​លោក​នេះ​រមែង​រស់​ដោយសារ​អាហារ បើ​មិន​បរិភោគ​អាហារ​ក៏​មិន​អាច​រស់នៅ​បាន ។ ព្រោះហេតុនោះ​ទើប​អាហារ​ជា​វត្ថុ​ដែល​ត្រូវ​បរិភោគ​ខានមិនបាន​, ប៉ុន្តែ​បើ​បរិភោគ​មិនដឹង​ប្រមាណ​គឺ តិច​ពេក ច្រើន​ពេក ក៏​ធ្វើ​ឲ្យ​កើតទុក្ខ​វេទនា​មិន​ស្រួល​ដែរ ទាំង​ជា​ផ្លូវ​ចម្រើន​នៃ​អាសវកិលេស​ផង ។

ប៉ុន្តែ​កាលបើ​បរិភោគ​ឲ្យ​ល្មម​សមគួរ និង​មាន​សេចក្ដី​ត្រិះ​រិះ​ដោយ​ឧបាយ​នៃ​ប្រាជ្ញា​ផង​ក៏​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្ដី​ស្រួល រម្ងាប់​ទុក្ខវេទនា​, ធ្វើ​រាង​កាយ​ឲ្យ​កើត​សេចក្ដី​សប្បាយ ព្រោះ​វេទនា​ជា​បច្ច័យ​ឲ្យ​កើត​តណ្ហា​, កាលបើ​ទុក្ខវេទនា​ស្ងប់​ហើយ តណ្ហា​សេចក្ដី​ជ្រួលច្រាល់​ក៏​ស្ងប់​ទៅ​ផង ។

ហេតុ​ដូច្នោះ ការ​ដឹង​ប្រមាណ​ក្នុង​ការ​បរិភោគ​ទើប​ប្រព្រឹត្ត​ទៅ​ដើម្បី​លះបង់​អាសវៈ​ដែល​មិន​ទាន់​កើត មិន​ឲ្យ​កើត​, អាសវៈ​ដែល​កើត​ហើយ ឲ្យ​សាបសូន្យ​ទៅ​បាន ។

ការ​ដែល​ប្រតិបត្តិ​ឲ្យ​ត្រូវ​តាម​សភាវៈ​ជា​អ្នកដឹង​ប្រមាណ​ក្នុង​ភោជន​នោះ ជា​ការ​ប្រតិបត្តិ​មិន​ខុស គឺ​សុទ្ធតែ​ត្រូវ ហើយ​ជា​ការ​ប្រតិបត្តិ​ដ៏​ប្រពៃ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ