ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីរៀនសូត្រការរៀបចំវត្តជាកន្លែងទេសចរណ៍នៅប្រទេសថៃ

2 ឆ្នាំ មុន

ប្រទេសថៃ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍កម្ពុជាបានចុះសិក្សាស្វែងយល់ពីការអភិវឌ្ឍទេសចរណ៍នៅខេត្តស៊ីសាកេត ប្រទេសថៃ ដូចជាការរៀបចំអារ៉ាមទេសចរណ៍ដ៏ល្បីមួយរបស់ខេត្តស៊ីសាកេត គឺវត្តផៃផាត់ថាណា និងការជំរុញវិស័យទេសចរណ៍នៅច្រកព្រំដែនកម្ពុជា-ថៃ ។  លោក សុខ…

ប្រទេសថៃ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍កម្ពុជាបានចុះសិក្សាស្វែងយល់ពីការអភិវឌ្ឍទេសចរណ៍នៅខេត្តស៊ីសាកេត ប្រទេសថៃ ដូចជាការរៀបចំអារ៉ាមទេសចរណ៍ដ៏ល្បីមួយរបស់ខេត្តស៊ីសាកេត គឺវត្តផៃផាត់ថាណា និងការជំរុញវិស័យទេសចរណ៍នៅច្រកព្រំដែនកម្ពុជា-ថៃ ។ 

លោក សុខ សុក្រឹត្យា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចុះសិក្សាស្វែងយល់នៅតាមតំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្តស៊ីសាកេត កាលពីពេលថ្មីៗនេះ ដើម្បីសិក្សាឲ្យកាន់តែស៊ីជម្រៅក្នុងការរៀបចំយុទ្ធសាស្រ្តជំរុញយុទ្ធនាការ «ព្រះរាជាណាចក្រពីរ គោលដៅទេសចរណ៍តែមួយ» តាមរយៈការរៀបចំបើកគម្រោង «ទិដ្ឋាការមួយសម្រាប់ប្រទេសពីរ» និងពិភាក្សាបន្ថែមអំពីកិច្ចសហការជាមួយខេត្តស៊ីសាកេតក្នុងការបើកទិដ្ឋាការតែមួយដើម្បីទទួលទេសចរអន្តរជាតិចូលមកទស្សនាប្រទេសទាំងពីរ កម្ពុជា-ថៃ ។ 

លោក បានប្តេជ្ញាទទួលយកគំនិតល្អៗដែលទទួលបានពីដំណើរទស្សនកិច្ចនេះទៅអភិវឌ្ឍគោលដៅទេសចរណ៍នៅកម្ពុជា ជាពិសេស ការជំរុញទេសចរណ៍បែបជំនឿសាសនានៅខេត្តសៀមរាប ប្រែក្លាយទឹកមន្តសក្តិសិទ្ធិនៅលើភ្នំគូលែនឱ្យទៅជាទឹកមន្តសម្រាប់សុខភាព ដែលនៅប្រទេស ជប៉ុនហៅថា (ទឹកអនសេន-Onsen) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ