របបយោធាមីយ៉ាន់ម៉ា ចាប់បាតុករសារជាថ្មីទៀតជាង១០០នាក់ ក្រោយដោះលែងប៉ុន្មានថ្ងៃ
មីយ៉ាន់ម៉ា ៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានធ្វើការចាប់ខ្លួនបាតុករសាជាថ្មីចំនួនជាង១០០នាក់។ អ្នកទាំងនោះត្រូវបានចាប់
មីយ៉ាន់ម៉ា ៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានធ្វើការចាប់ខ្លួនបាតុករសាជាថ្មីចំនួនជាង១០០នាក់។ អ្នកទាំងនោះត្រូវបានចាប់
មីយ៉ាន់ម៉ា ៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានធ្វើការចាប់ខ្លួនបាតុករសាជាថ្មីចំនួនជាង១០០នាក់។ អ្នកទាំងនោះត្រូវបានចាប់ខ្លួន ក្រោយពេលត្រូវបានដោះលែងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Channel News Asia នៅរសៀលថ្ងៃសុក្រនេះ។
មីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងភាពវឹកវរនយោបាយចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ ឆ្នាំ ២០២១ ដោយមនុស្សជាង ១.១០០នាក់ត្រូវបានសម្លា.ប់ក្នុងការបង្ក្រាប និងជាង ៨.០០០នាក់ត្រូវបានចាប់ខ្លួន។ នេះបើតាមតួលេខរបស់សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP)។
កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ មេដឹកនាំយោធាមីយ៉ាន់ម៉ា មីន អ៊ុងឡាំង បានប្រកាសថានឹងមានការដោះលែងអ្នកទោសជាង ៥.០០០នាក់នៅក្នុងពិធីបុណ្យសាសនា Thadingyut រយៈពេល ៣ថ្ងៃ។
ចំនួនពិតប្រាកដនៃអ្នកទោសដែលត្រូវបានគេដោះលែងពិបាកផ្ទៀងផ្ទាត់ណាស់ ហើយមានមនុស្សជាច្រើនត្រូវបានគេដោះលែង ក្រោយពេលចុះហត្ថលេខាលើឯកសារដោយសន្យាថាឈប់ប្រព្រឹត្តិខុសទៀត។
ប៉ុន្តែសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ បានឲ្យដឹងថា មនុស្សយ៉ាងតិច ១១០នាក់ដែលត្រូវបានគេដោះលែង ត្រូវបានចាប់ខ្លួនសារជាថ្មី។
សូមរម្លឹកថា របបយោថារបស់លោក មីន អ៊ុងឡាំង កំពុងរងសម្ពាធយ៉ាងខ្លាំង ហើយការប្រកាសរបស់លោកក្នុងការដោះលែងមនុស្សជាង ៥.០០០នាកទូទាំងប្រទេស កើតឡើងតែពីរថ្ងៃប៉ុណ្ណោះក្រោយពេលសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន បានសម្រេចដកលោកចេញពីកិច្ចប្រជុំកំពូលអាស៊ានដែលនឹងប្រព្រឹត្តិទៅនៅចុងខែតុលានេះ ក្នុងប្រទេសប្រ៊ុយណេ៕ (យោងតាមប្រភព៖ Channel News Asia)
ចែករំលែកព័តមាននេះ