ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជោគវាសនា​អតីត​ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿង​.​ញៀន​និង​ស្រី​ស្នេហ៍ ក្រោយ​ចាប់​បាន​ស្តែង​ៗ

2 ឆ្នាំ មុន
  • ភ្នំពេញ

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២១ នេះ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​សំណុំរឿង​អតីត​ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿង​.​ញៀន នៃ​កងរាជអាវុធហត្ថ​ខេត្តតាកែវ ដាក់​ពន្ធនាគារ​កំណត់

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២១ នេះ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​សំណុំរឿង​អតីត​ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿង​.​ញៀន នៃ​កងរាជអាវុធហត្ថ​ខេត្តតាកែវ ដាក់​ពន្ធនាគារ​កំណត់​២៧​ឆ្នាំ ក្រោម​ការ​ចោទប្រកាន់​ពី​បទ «​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​.​ញៀន​» ។ ចំណែក​ស្រី​ស្នេហ៍​ឈ្មោះ កេ​ន ចាន់​រី សាលក្រម​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​២៣​ឆ្នាំ ក្រោម​បទចោទប្រកាន់​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សា​ធាតុ​.​ញៀន​ដូច​គ្នា ។

ជន​ត្រូវ​ចោទ​ទាំង​២​នាក់ ត្រូវ​បាន​នាំ​ខ្លួន​មក​កាត់ទោស​កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២១ ពាក់ព័ន្ធ​នឹង​ថ្នាំ​.​ញៀន​ជិត​២​គីឡូក្រាម ។ ដោយ​ជនជាប់ចោទ​គឺ​លោក ឈុ​ន សុមេធា និង​នារី​កំណាន់​ឈ្មោះ កេ​ន ចាន់​រី រស់នៅ​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​អង្គរបុរី ខេត្តតាកែវ ។

នៅ​ក្នុង​សវនាការ​កន្លង​ទៅ ជនជាប់ចោទ​ឈ្មោះ ឈុ​ន សុមេធា បាន​បដិសេធ​ដាច់អហង្ការ​ថា ខ្លួន​គាត់​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទប្រកាន់​ទេ​របស់​តុលាការ​ទេ ។ ហើយ​ជនជាប់ចោទ​បាន​ឆ្លើយ​ថា ៖ គាត់​ជា​មន្ត្រី​អាវុធហត្ថ​ផ្នែក​ប្រឆាំង​គ្រឿង​.​ញៀន ដូច្នេះ​មិន​មាន​ហេតុផល​ណា​ដែល​គាត់​ប្រព្រឹត្ត​បទល្មើស​គ្រឿង​.​ញៀន​ទេ ។

ផ្ទុយ​ពី​ចម្លើយ​បដិសេធ​របស់​លោក ឈុ​ន សុមេធា នារី​កំណាន់​ឈ្មោះ កេ​ន ចាន់​រី បែរជា​សារភាព​ថា​ពួក​គេ​ជា​អ្នក​យក​គ្រឿង​.​ញៀន​មក​លក់ តែ​លក់​អោយ​ម៉ូយ​ដែល​ជា​ភ្នាក់ងារ​ប៉ូលិស​ប្រឆាំង​គ្រឿង​.​ញៀន​ទៅ​វិញ ទើបត្រូវ​ចាប់ខ្លួន ។

មន្ត្រី​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿង​.​ញៀន​ដែល​បាន​ចូល​មក​ឆ្លើយ​បំភ្លឺ​អោយ​តុលាការ​បាន​បញ្ជាក់​ថា មន្ត្រី​ជំនាញ ដោយ​មានការ​អនុញ្ញាត​ពី​ស្ថា​ប័ណ្ណ​អយ្យា​ការ បាន​ប្រើ​វិធាន​ញុះញង់ ទើប​អាច​ចាប់​ជនល្មើស​បាន និង​រឹបអូស​ភស្តុ​តាង​នៅ​ក្នុង​ដៃ​ជាក់ស្ដែង ។

សូម​រំលឹក​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ស្ថានីយ​សាំង សូ​គី​មិច ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿង​.​ញៀន​ក្រសួងមហាផ្ទៃ បាន​ធ្វើ​ចាប់ខ្លួន​លោក ឈុ​ន សុមេធា នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿង​.​ញៀន នៃ​កងរាជអាវុធហត្ថ​ខេត្តតាកែវ និង​បក្សពួក​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿង​.​ញៀន ជាង​២​គីឡូក្រាម​។

បន្ទាប់​មក​នគរបាល បាន​ធ្វើការ​ឆែកឆេរ​នៅ​ក្នុងផ្ទះ​របស់​ជនសង្ស័យ​ឈ្មោះ ឈុ​ន សុមេធា ស្ថិត​នៅ​ភូមិ​កំពង់ហ្លួង ឃុំ​អង្គរ​បូ​រី ស្រុក​អង្គរ​បូ​រី ខេត្តតាកែវ ហើយ​ក៏​បាន​ដកហូត​វត្ថុ​តាង រួម​មាន ៖ អាវុធ​ខ្លី​ចំនួន​០២​ដើម (​ប្រើ​ហ្គា​ស់​), ជញ្ជីង​ថ្លឹង​ថ្នាំ​.​ញៀន​ចំនួន​០១​គ្រឿង និង​រុក្ខជាតិ​.​ញៀន (​កញ្ឆា​) ក្រៀម​ចំនួន​០២​ស្បោង ។ បន្ទាប់​មក​ក៏​ធ្វើការ​ឆែកឆេរ​នៅ​បន្ទប់​ជួល​របស់​ឈ្មោះ កេ​ន ចាន់​រី (​ដែល​ជា​បក្សពួក ) ភេទ​ស្រី រស់នៅ​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ហើយ​ក៏​ដកហូត​បាន​វត្ថុ​តាង រួម​មាន ៖ ម៉ាស៊ីន​កាមេរ៉ា​សុវត្ថិភាព​ចំនួន​០១​គ្រឿង​, ស្លាក​លេខ​ម៉ូតូ​ចំនួន​០៣​គ្រឿង និង​កាត​គ្រី​ម៉ូតូ​២​សន្លឹក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ