ផ្លូវការ៖ អារ៉ាប់រួមបានសិទ្ធិធ្វើជាម្ចាស់ផ្ទះពានរង្វាន់ FIFA Club World Cup 2021
អារ៉ាប់រួម ៖ យោងតាមសេចក្តីប្រកាសរបស់លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA បានឱ្យដឹងថា
អារ៉ាប់រួម ៖ យោងតាមសេចក្តីប្រកាសរបស់លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA បានឱ្យដឹងថា
អារ៉ាប់រួម ៖ យោងតាមសេចក្តីប្រកាសរបស់លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA បានឱ្យដឹងថា អារ៉ាប់រួម (United Arab Emirates) នឹងទទួលសិទ្ធិរៀបចំការប្រកួតពានរង្វាន់ FIFA Club World Cup 2021 ដែលនឹងត្រូវធ្វើនៅដើមឆ្នាំ ២០២២ ខាងមុខ។ ខណៈព័ត៌មានលម្អិតបន្ថែមអំពីកាលវិភាគប្រកួតនឹងត្រូវបញ្ជាក់នៅពេលក្រោយ។
ដើមឡើយ ការប្រកួតពានរង្វាន់ FIFA Club World Cup 2021 ត្រូវបានផ្តល់សិទ្ធិទៅប្រទេសជប៉ុនជាអ្នករៀបចំ។ ប៉ុន្តែកាលពីថ្ងៃទី៨ ខែកញ្ញា កន្លងទៅ សហព័ន្ធកីឡាបាល់ទាត់ជប៉ុនបានប្រកាសដកខ្លួនចេញពីការធ្វើជាម្ចាស់ផ្ទះ ដោយសារការរាតត្បាតខ្លាំងនៃជំងឺកូវីដ១៩។
សម្រាប់ការប្រកួតនាដើមឆ្នាំ ២០២២ ខាងមុខ នឹងមានការចូលរួមពីម្ចាស់ជើងឯកទាំង៧ក្រុមមកពីតំបន់ទាំង៦ផ្សេងគ្នា។ ដោយក្នុងនោះ ៤ក្រុមមកពី ៤តំបន់ផ្សេងគ្នាបានរកឃើញជើងឯករួចហើយរួមមាន៖
• ក្រុម Chelsea ម្ចាស់ជើងឯក UEFA Champion League 2០20-21
• ក្រុម Al Ahly ម្ចាស់ជើងឯក CAF Champion League 2020-21
• ក្រុម Auckland City ម្ចាស់ជើងឯក Oceania Football Confederation
• ក្រុម Al Jazira ម្ចាស់ជើងឯក UAE Pro League 2020-21។
ដោយឡែកនៅសល់៣ក្រុម មកពី៣តំបន់ផ្សេងគ្នាទៀត ដែលមិនទាន់រកឃើញជើងឯកនៅឡើយ រួមមាន៖
• Monterrey នឹងត្រូវប៉ះ América វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ CONCACAF Champions League 2021 ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១
• Palmeiras នឹងត្រូវប៉ះ Flamengo វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa Libertadores 2021 ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១
• Al-Hilal នឹងត្រូវប៉ះ Pohang Steelers វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Champions League 2021 ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១៕
ចែករំលែកព័តមាននេះ