ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ពិត​ទេ? ឮ​ថាប្រិមប្រិយ​លាឈប់​សិល្បៈ រត់​ទៅ​សៀម​រាប​បម្រើ​ការងារ​ក្នុង​គណបក្ស​មួយ

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​កំប្លែង​មានឈ្មោះ​ម៉ក់ សុ​គ​ន្ឋ​ដា​និច្ច ហៅ​ប្រិមប្រិយ ដែល​ខំ​កសាង​ស្នាដៃ​នៅ​ក្នុង​វិស័យ​សិល្បៈ រហូត​មាន​ភាព​ល្បីល្បាញ ត្រូវ​បាន​ប្រភព​ទម្លាយ​អោយ​ដឹង​ថា នាង​សម្រេចចិត្ត​ដកថយ ពី​សង្វៀន​សិល្បៈ​លែង​នឹកនា ក្រោយ​សម្លឹង​ឃើញ

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​មានឈ្មោះ​ម៉ក់ សុ​គ​ន្ឋ​ដា​និច្ច ហៅ​ប្រិមប្រិយ ដែល​ខំ​កសាង​ស្នាដៃ​នៅ​ក្នុង​វិស័យ​សិល្បៈ រហូត​មាន​ភាព​ល្បីល្បាញ ត្រូវ​បាន​ប្រភព​ទម្លាយ​អោយ​ដឹង​ថា នាង​សម្រេចចិត្ត​ដកថយ ពី​សង្វៀន​សិល្បៈ​លែង​នឹកនា ក្រោយ​សម្លឹង​ឃើញ​សភាព​ថ្មី​ដែល​នាង​ជឿជាក់​។

ប្រិមប្រិយ កំពុង​តែ​ឡើង​ចុះ​ភ្នំពេញ​-​សៀមរាប និង​ភាគច្រើន គឺ​ស្នាក់​នៅ​អាស្រ័យ​ខេត្តសៀមរាប​ជា​ញឹកញាប់ ជាង​នៅ​ភ្នំពេញ​។ អ្វី​ដែល​គេ​ភ្ញាក់ផ្អើល ព្រោះតែ​នាង​បែរជា​ដក់ចិត្ត​ងប់​ង​ល់​រឿង​បម្រើ​បក្សនយោបាយ​មួយ​។

ចាប់តាំងពី​ថមថយ​ទីផ្សារ​សម្តែង​កំប្លែង​អស់​ជា​ច្រើន​ស្ថានីយទូរទស្សន៍​មក ឃើញ​ថា តារា​កំប្លែង ប្រិមប្រិយ បែរជា​ស្ងប់ស្ងាត់​លែងឃើញ​បង្ហាញមុខ​អស់​ជា​ច្រើន​ខែ ខុស​ពី​សមាជិក​ក្រុម ដែល​នៅ​តែ​ឆ្លៀតពេល​ធ្វើ​នេះ​ធ្វើ​នោះ​តាម​កញ្ចក់​ទូរទស្សន៍​។

នា​ចុង​ក្រោយ​នេះ ស្រាប់តែ​ទទួល​ដំណឹង​ថា ប្រិមប្រិយ បាន​បោះបង់​សិល្បៈ​ចោល​ទាំងស្រុង​ហើយ ដោយ​មិន​គួរ​នាង​ចិត្តដាច់​ធ្វើ​យ៉ាងនេះ ព្រោះ​វិស័យ​សិល្បៈ​នេះ នាង​តស៊ូ​រង​ភាព​ពុះពារ​ណាស់​មុន​នឹង​ល្បីឈ្មោះ​។

បើ​តាម​តារា​រួម​សម្តែង​ប្រចាំ​ក្រុម​នាយ​កុយ​ម្នាក់ បាន​និយាយ​ប្រាប់​ថា ប្រិមប្រិយ​ដូច​ត្រូវ​មន្តអាគម​គេ ។ នៅ​សុខ​ៗ បែរជារ​ត់ទៅ​បម្រើ​ការងារ​នៅ​បក្ស​មួយ​ដែល​គេ​ស្គាល់ អោយ​តែ​បង្ហើប​ឈ្មោះ តែ​សុំ​លាក់​សិន​។ ច​រិ​ក​របស់​ប្រិមប្រិយ ស្អប់​អ្នក​និយាយ​លើស​ៗ និង​អួត​ក្អេងក្អាង​ប្រើ​ពាក្យ​ប្លែក​ៗ ។ ចុង​ក្រោយ​បែរជា​ស្លុង​ចូល ហើយ​និយាយ​អូស​មក​វិញ ក៏​មិន​មក​តាម ព្រោះ​នឹកឃើញ​ថា ស៊ូ​លំបាក​ជាមួយ​គ្នា​យូរហើយ​នៅ​ក្នុង​សិល្បៈ​។

មិន​ទាន់​ដឹង​ថា ពេល​ណា​នាង​ប្តូរ​ជំហរ​មក​រក​សភាព​ដើម​ដូច​មុន​ទេ​។ ប្រិមប្រិយ គឹ​ជា​កូន​អ្នកលេង​ល្ខោន​លោកគ្រូ ម៉ក់ និង​ជា​មេម៉ាយ​កូន​១ (​កូនស្រី​)​។ នាង​ជា​ដៃគូ​សម្តែង​ជាមួយ​នាយ​កុយ នាយ​ហុងដា នាយ​ក្រិន​ជាដើម​។ វាសនា​របស់​នាង​គេ​ខំ​សរសើរ ព្រោះ​បាន​ជួប​គូ​ដណ្តឹង​នៅ​អា​មេ​រិ​ក ជា​អ្នកសិល្បៈ​ដែរ នឹង​បាន​មក​ភ្ជាប់ពាក្យ​នៅ​ស្រុក​ខ្មែរ​។

ចុង​ក្រោយ​ក៏​ផ្តាច់​ពាក្យ​វិញ ធ្វើ​អោយ​គេ​ស្រងាកចិត្ត ព្រោះ​គេ​រំពឹង​ថា នាង​នឹង​មាន​វាសនា​ល្អ បាន​សោយសុខ​ដល់​ទឹកដី​អា​មេ​រិ​ក ដូច​តារា​ស្រី​ខ្លះ​។ សម្រេច​ចុះឡើង នាង​ទៅ​ជា​បែប​នេះ និង​មិន​អាច​និយាយ​បែប​ណា​បាន ព្រោះ​ជា​សិ​ទ្ឋិ​ដែល​នាង​រើស​។ កាលពី​ប៉ុន្មាន​ខែ​មុន ប្រិមប្រិយ បាន​បង្ហាញ​មុខជា​ពិធី​ការិនី ក្នុង​កម្មវិធី «​ស្បៃ​រាត្រី​» របស់​ទូរទស្សន៍​ជាតិ ចាប់​ដៃគូ​ជាមួយ ចាប​ចៀន​។ ក្រោយមក​ស្រាប់តែ​បាត់​មុខ រហូត​មក​ទល់​ពេល​នេះ​តែ​ម្តង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ