ថៃស្វាគមន៍ភ្ញៀវមកពី ៤៦ប្រទេស(មានកម្ពុជា) ចូលដោយមិនធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី១ វិច្ឆិកា
ក្រុងបាងកក ៖ ក្រសួងការបរទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ តុលា ២០២១ បានប្រកាសបញ្ជីឈ្មោះប្រទេស និងដែនដី ចំនួន៤៦…
ក្រុងបាងកក ៖ ក្រសួងការបរទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ តុលា ២០២១ បានប្រកាសបញ្ជីឈ្មោះប្រទេស និងដែនដី ចំនួន៤៦…
ក្រុងបាងកក ៖ ក្រសួងការបរទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ តុលា ២០២១ បានប្រកាសបញ្ជីឈ្មោះប្រទេស និងដែនដី ចំនួន៤៦ ក្នុងនោះរួមមានប្រទេសកម្ពុជាផងដែរ ត្រូវបានរដ្ឋាភិបាលថៃ អនុញ្ញាតឲ្យចូល ដោយមិនចាំបាច់ធ្វើចត្តាឡីស័កទេ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកាតទៅ ក្នុងការបើកឡើងវិញ នេះបើយោងតាមសារព័ត៌មាន The Nation របស់ថៃ ។
ភ្ញៀវមកពីប្រទេស និងដែនដី ចំនួន ៤៦ ដែលត្រូវបានពណ៌នាថា ជាក្រុមដែលមានហានិភ័យទាប អាចចូលប្រទេសថៃ តាមផ្លូវអាកាស ដោយគ្មានការដាក់ឲ្យនៅដាច់(ចត្តាឡីស័ក) ប្រសិនបើពួកគេ ត្រូវបានចាក់វ៉ាក់សាំងពេញលេញ និងធ្វើតេស្តអវិជ្ជមាន សម្រាប់ជំងឺកូវីដ-១៩ មុនពេលមកដល់ ហើយពួកគេក៏ត្រូវយល់ព្រម ធ្វើតេស្តមួយទៀត នៅពេលមកដល់ប្រទេសថៃផងដែរ ។
ប្រទេស និងដែនដីចំនួន ៤៦ រួមមាន ៖
០១. អូស្ត្រាលី
០២. អូទ្រីស
០៣. បារ៉ែន
០៤. បែលហ្ស៊ិក
០៥. ប៊ូតាន
០៦. ប្រ៊ុយណេ
០៧. ប៊ុលហ្គារី
០៨. កម្ពុជា
០៩. កាណាដា
១០. ឈីលី
១១. ចិន
១២. ប្រទេសស៊ីប
១៣. សាធារណរដ្ឋឆេក
១៤. ដាណឺម៉ាក
១៥. អេស្តូនី
១៦. ហ្វាំងឡង់
១៧. បារាំង
១៨. អាល្លឺម៉ង់
១៩. ប្រទេសក្រិក
២០. ហុងគ្រី
២១. អ៊ីស្លង់
២២. អៀរឡង់
២៣. អ៊ីស្រាអែល
២៤. អ៊ីតាលី
២៥. ជប៉ុន
២៦. ឡាតវី
២៧. លីទុយអានី
២៨. ម៉ាឡេស៊ី
២៩. ម៉ាល់តា
៣០. ហូឡង់
៣១. នូវែលសេឡង់
៣២. ន័រវេស
៣៣. ប៉ូឡូញ
៣៥. ព័រទុយហ្កាល់
៣៥. កាតា
៣៦. អារ៉ាប៊ីសាអូឌីត
៣៧. សិង្ហបុរី
៣៨. ស្លូវេនី
៣៩. កូរ៉េខាងត្បូង
៤០. អេស្ប៉ាញ
៤១. ស៊ុយអែត
៤២. ប្រទេសស្វីស
៤៣. អេមីរ៉ាតអារ៉ាប់រួម
៤៤. ចក្រភពអង់គ្លេស
៤៥. សហរដ្ឋអាមេរិក
និង៤៥. ហុងកុង ។
ក្រសួងការបរទេសថៃ បានចេញសេចក្តីណែនាំ សម្រាប់អ្នកធ្វើដំណើរបរទេសផ្សេងទៀត ដែលមានបំណងចូលប្រទេសថៃ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកាតទៅ ដោយមានសេចក្តីលម្អិតដូចខាងក្រោម ៖
ចែករំលែកព័តមាននេះ