ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិបំណុល ៖ ដោះស្រាយតាមសុំគេនាំឱ្យច្របូកច្របល់សង្គម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប៉ុន្មានថ្ងៃនេះលោកអ្នកដឹងឭហើយពីករណីបំណុលជាង ៥០ ម៉ឺនដុល្លារ របស់តារាកំប្លែងល្បីឈ្មោះ នាងខ្ញុង ។ នាងខ្ញុងបានឡាយប្រកាសតាមបណ្តាញសង្គម Facebook…

រាជធានីភ្នំពេញ ៖ ប៉ុន្មានថ្ងៃនេះលោកអ្នកដឹងឭហើយពីករណីបំណុលជាង ៥០ ម៉ឺនដុល្លារ របស់តារាកំប្លែងល្បីឈ្មោះ នាងខ្ញុង ។ នាងខ្ញុងបានឡាយប្រកាសតាមបណ្តាញសង្គម Facebook នៅមុខតុលាពីការក្ស័យធន និងប្រកាសសុំប្រាក់ពលរដ្ឋម្នាក់មួយ ១ ដុល្លារដើម្បីសង្រ្គោះជីវភាពលំបាក តាមការណែនាំរបស់គ្រូជោគជ័យ ឈ្មោះ លោក សីវ សុផល ដែលប៉ងទារថ្លៃសេវាប្រឹក្សាពីនាង ១ ម៉ឺនដុល្លារ ។

អ្នកជំនាញហិរញវត្ថុថា នោះមិនមែនជាដំណោះស្រាយឡើយនៅពេលមានវិបត្តិបំណុលកើតមាន ។ លោក ង៉ែត ជូ អ្នកប្រឹក្សាហិរញ្ញវត្ថុឯករាជ្យថា កាលណានិយាយអំពីការដោះបំណុល គឺគេពិនិត្យ និងវិភាគអំពីលំហូរសាច់ប្រាក់ ទ្រព្យសម្បត្តិដែលមាន លទ្ធភាពនៃក្រុមគ្រួសារ មិត្តភក្តិ និងលក្ខខណ្ឌនានានៃកម្ចី ។ល។ រួចប្រើបញ្ញាហិរញ្ញវត្ថុទៅតាមលក្ខខណ្ឌ និងស្ថានភាពជាក់ស្តែង ។ 

លោកថា ប្រសិនបើគ្រាន់តែសុំអោយមហាជនជួយ គឺជាដំណោះស្រាយ ម្លេះសមសង្គមមានភាពអនាធិបតេយ្យ និងរញ៉េរញ៉ៃជាមិនខាន ព្រោះបើចំនួនអ្នកមានកម្ចីជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជិត ២ លានគ្រួសារមានតែ ០,៥% មានបំណុលវណ្ឌ័ក ក៏មានអ្នកមានបំណុលវណ្ឌ័កចំនួន ១ ម៉ឺនគ្រួសារដែរ ។ ហើយបើ ១ ម៉ឺនគ្រួសារនោះប្រកាសសុំជំនួយតាមបណ្តាញសង្គម នោះសង្គមនឹងមានភាពច្របូកច្របល់ ។ កម្ចីអ្នកណា អ្នកហ្នឹងត្រូវទទួលខុសត្រូវ ។ ខ្ចីគេមករកផលចំណេញដើម្បីខ្លួនឯង បើខាត ឬក្ស័យទុនមិនអាចអោយមហាជនចូលរួមទទួលខុសត្រូវនោះទេ ។

ជាកត់សម្គាល់ក្រោយពីមានព្រឹត្តិការណ៍តារាចកំប្លែង ខ្ញុង ប្រកាសពីបំណុលនេះមក សង្គមមានការបញ្ចេញមតិផ្សេងៗគ្នា រហូតធ្វើឲ្យតារាកំប្លែងនាងខ្ញុងប្រកាសបង្វិលថវិកាដែលពលរដ្ឋផ្តល់ជូននាងដែលទទួលបានប្រមាណ ៥ ម៉ឺនដុល្លារនោះទៅសប្បុរសជនវិញ ។ 

ជាការកត់សម្គាល់នៅពេលនេះគេដឹងថា ពលរដ្ឋកម្ពុជាជាង ២ លាននាក់បានជាប់បំណុលធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ ហើយកំលុងពេលកូវីដ ១៩ រាត ត្បាតនេះគ្រប់គ្នាបានជួបផលលំបាកនៅក្នុងការស្វែងរកលុយសងបំណុលគេ ។ យន្តការដោះស្រាយរបស់ធនាគារនៅពេលនេះ គឺរៀបចំឥណទានឡើងវិញដល់កូនបំណុលដោយគ្មានការផាកពិន័យចំពោះការប្រាក់យឺត និងគ្មានការរឹបអូសទ្រព្យបញ្ចំារបស់កូនបំណុលឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ