ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពីពេលនេះ សម្តេចសម្រេចគ្មានការបិទសាលារៀន ផ្សារ រោងចក្រ បើរកឃើញឆ្លងកូវីដ១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​ទី​២២ ខែតុលា​នេះ​ថា ចាប់ពី​ពេល​នេះ​តទៅ កម្ពុជា​នឹង​មិន​មានការ​បិទ​សាលារៀន ផ្សារ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​ទី​២២ ខែតុលា​នេះ​ថា ចាប់ពី​ពេល​នេះ​តទៅ កម្ពុជា​នឹង​មិន​មានការ​បិទ​សាលារៀន ផ្សារ រោងចក្រ និង​កន្លែង​ផ្សេង​ទៀត​នោះ​ទេ ទោះបី​មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ក្តី​បើ​ការ​ឆ្លង​ក្នុង​រូបភាព​តិចតួច​ត្រឹម​៣ ឬ​៤ នាក់​នោះ ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​សុក្រ​នេះ សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា កន្លង​មក​រក​ឃើញ​កម្មករ​រោងចក្រ ៣​ឬ​៤​នាក់ ស្រាប់តែ​បិទ​រោងចក្រ​ទាំងមូល ឬ​ក៏​ត្រឹម​រក​ឃើញ​អាជីវករ​នៅ​តាម​បណ្តា​ផ្សារ ត្រឹម​ចំនួន​តិចតួច​ក៏​ឈាន​ដល់​ការ​បិទ​ទីតាំង​ផ្សារ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការងារ​ប្រកប​របរ​លក់ដូរ​ផង​ដែរ ។

ដូច្នេះ​ក្នុង​ករណី​រក​ឃើញ​វិជ្ជមាន​ទ្រង់ទ្រាយ​តូច គឺ​ត្រឹម​យក​អ្នក​វិជ្ជមាន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទៅ​ជា​ការ​ស្រេច​កុំ​បិទ​រោងចក្រ សាលារៀន ឬ​ទីផ្សារ ឬ​ក្រុមហ៊ុន​ជាដើម ។ សម្តេច​បាន​បញ្ជាក់​ថា « ក្នុង​ករណី​មានការ​ឆ្លង​ក្នុង​សាលារៀន ផ្សារ រោងចក្រ និង​កន្លែង​ផ្សេង​ៗ​ត្រូវ​យក​អ្នកជំងឺ​ដែល​ឆ្លង​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​»​។

សម្តេច​តេ​ជោ បាន​លើក​ឡើង​ទៀត​ថា ឯកឧត្តម ហង់ ជួនណា​រុន បាន​ប្រកាស​ហើយ​ថា ចាប់ពី​ខែវិច្ឆិកា​តទៅ គឺ​សាលា​បើក​ជា​ទូទៅ​តែ​ម្ដង បើ​យើង​មិន​បើក​ជា​ទូទៅ​ទេ ហើយ​ការ​ស្លា​.​ប់​ដោយសារ​សេដ្ឋកិច្ច គឺ​ប្រហែលជា​ស្លា​.​ប់​ពិបាក​ជាង​ស្លា​.​ប់​ដោយ​កូ​វី​ដ​-១៩ ទៅ​ទៀត​»​។

សម្ដេច​តេ​ជោ បាន​បន្ដ​ថា នា​ពេល​បច្ចុប្បន្ន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា​មានការ​ថយ​ចុះ ប៉ុន្ដែ​ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវ​បន្ដ​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល​បន្ថែម​ទៀត ។ សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ចាប់ពី​ពេល​នេះ​ទៅ​នៅ​ពេល​មានការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ មិន​មានការ​បិទ​សាលារៀន ផ្សារ រោងចក្រ នឹង​កន្លែង​ផ្សេង​ៗ​ទៀត​ទេ ទោះបី​មានការ​ឆ្លង​ក្នុង​សាលារៀន ផ្សារ រោងចក្រ និង​កន្លែង​ផ្សេង​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ