ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួ​កុនអាមេរិក បា.ញ់​សម្លា.ប់​ស្ត្រី​ម្នាក់ របួសបុរស​ម្នាក់​ទៀត​ ក្នុង​ពេល​ថត​ភាពយន្ត

2 ឆ្នាំ មុន

អា​មេ​រិ​ក ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់ និង​បុរស​ម្នាក់​ទៀត បាន​រង​របួស បន្ទាប់​ពី​តារា​សម្ដែង​លោក Alec Baldwin បាន​បាញ់កាំភ្លើង​ខ្លី ក្នុង​ឈុត​ភាពយន្ត​មួយ…

អា​មេ​រិ​ក ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់ និង​បុរស​ម្នាក់​ទៀត បាន​រង​របួស បន្ទាប់​ពី​តារា​សម្ដែង​លោក Alec Baldwin បាន​បាញ់កាំភ្លើង​ខ្លី ក្នុង​ឈុត​ភាពយន្ត​មួយ ក្នុង​រដ្ឋ New Mexico នៅ​ភាគ​និរតី នៃ​សហរដ្ឋអាមេរិក នេះ​បើ​យោង​តាម BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២២ តុលា ២០២១​នេះ ។

ប៉ូ​លី​ស​ក្នុង​រដ្ឋ New Mexico បាន​និយាយ​ថា លោក Alec Baldwin បាន​បញ្ចេញ​អាវុធ​ភ្ជង់ ក្នុងអំឡុងពេល​ថត​រឿង The 19th Century western Rust ។

ស្ត្រី​រង​គ្រោះ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ប៉ុន្តែ​នាង​បាន​បាត់បង់​ជីវិត​ដោយសារ​របួស​ធ្ងន់ធ្ងរ ។ បុរស​ដែល​រង​របួស​ម្នាក់​ទៀត ជា​អ្នកដឹកនាំ​រឿង កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ។

ក្រុម​មន្ត្រី​ប៉ូលិស​ជំនាញ កំពុង​បើក​ការ​ស៊ើបអង្កេត​ឧប្បត្តិ​ហេតុនេះ នៅ ទីតាំង​ថត​រឿង​ដ៏​ពេញ​និយម ជាទី​តាំង​ថត​រឿង​ដ៏​ពេញ​និយម​មួយ ។

ស្ត្រី​រង​គ្រោះ មានឈ្មោះ​ថា Halyna Hutchins អាយុ​៤២​ឆ្នាំ ដែល​បម្រើ​ការ ជានា​យក​ផ្នែក​ថតរូប ។ ចំណែក​បុរស​ដែល​កំពុង​ព្យាបាល​គឺ​លោក Joel Souza អាយុ ៤៨​ឆ្នាំ ដែល​ជា​អ្នកដឹកនាំ​រឿង ។

ប៉ូលិស បាន​និយាយ​ថា ការ​ស៊ើបអង្កេត​របស់​ពួក​គេ បាន​និង​កំពុង​ធ្វើ​យ៉ាង​សកម្ម ប៉ុន្តែ​មិន​ទាន់​មានការ​ចោទប្រកាន់​ណាមួយ​លើ​ជនសង្ស័យ ពាក់ព័ន្ធ​នឹង​ឧប្បត្តិ​ហេតុនេះ នៅឡើយ​ទេ ។

លោកស្រី Halyna Hutchins គឺជា​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាស្ថាន​ភាពយន្ត​អា​មេ​រិ​ក ហើយ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ជា “​តារា​កំពុង​រះ​” ដោយ​ទស្សនាវដ្តី American Cinematographer ក្នុង​ឆ្នាំ ២០១៩ ។

មន្ត្រី​ប៉ូ​លី​ស ក៏​បានអោយ​ដឹង​ដែរ​ថា កម្លាំង​ប៉ូ​លី​សត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ទីតាំង​កើតហេតុ នៅ​ម៉ោង​ប្រហែល ០១​និង​៥០​នាទី​រសៀល (​ម៉ោង​ក្នុង​តំបន់​) ដោយ​ទទួល​បានការ​ហៅ​ទូរ​សព្ទ​ចូល បន្ទាន់​ពី​មានការ​បាញ់ប្រហារ ។

ជនជាប់សង្ស័យ​លោក Alec Baldwin អាយុ ៦៨​ឆ្នាំ គឺជា​សហ​ផលិតករ នៃ​ខ្សែភាពយន្ត និង​ក្នុង​ភាពយន្ត​នេះ លោក​ដើរតួ ជា​ជនល្មើស​ឈ្មោះ Rust ដែល​មាន​ចៅប្រុស​អាយុ​១៣​ឆ្នាំ ត្រូវ​បាន​កាត់ទោស​ពី​បទ​ឃាតកម្ម​ដោយ​ចៃដន្យ ។

លោក Alexander Rae Baldwin គឺជា​តារា​សម្តែង អ្នកនិពន្ធ តារា​កំប្លែង ផលិតករ​ភាពយន្ត និង​ជា​សកម្មជន​នយោបាយ​ជនជាតិ​អា​មេ​រិ​ក​ផង​ដែរ ។ គាត់​ជា​កូនច្បង ក្នុង​ចំណោម​បងប្អូន តារា​សម្ដែង​ទាំង​បួន​នាក់ ក្នុង​ត្រកូល Baldwin ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ